• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ពិធីជួបជុំបណ្តាស្ថាប័នតំណាង អ្នកយកសារព័ត៌មានទទួលបន្ទុកភូមិសាស្ត្រខេត្តត្រាវិញ

24/01/2025 09:33

កាលពីថ្ងៃទី ២០ ខែមករា សមមិត្ត ឡឹមមិញដាំង អនុលេខា​គណៈកម្មា​ធិការបក្សខេត្ត និងសមមិត្ត ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញជាអធិបតីពិធីជួបជុំ​អំណរនិ​ទាឃ​រដូវអឹកតីឆ្នាំ ២០២៥ ជាមួយនឹង ៣០ ស្ថាប័នតំណាង អ្នកយកសារព័ត៌​មាន​ទទួលបន្ទុកភូមិសាស្ត្រខេត្តត្រាវិញ ។

    

ទិដ្ឋភាពពិធីជួបជុំ។

     ថ្លែងសុន្ទរកថាពិធីជួបជុំនេះ សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មា​ធិការប្រជាជនខេត្តបានជូនដំណឹងទូទៅអំពីស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ-សន្តិសុខ ការងារកោះហៅវិនិយោគ សុខុមាលភាពសង្គម និងចលនាកសាងជនបទថ្មីរបស់ខេត្តសម្រេចបានក្នុងឆ្នាំ ២០២៤។ សមមិត្ត ឡេវ៉ាំងហាំង បញ្ជាក់ថា បណ្តាលទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លង​ក៏មាន​ការរួមវិភាគទានយ៉ាងសកម្មរបស់បណ្តាស្ថាប័នតំណាង អ្នកយកសារព័ត៌​មាននៅក្នុង និងក្រៅខេត្តផងដែរ។ ទន្ទឹមនឹងនោះ សមមិត្ត ឡេវ៉ាំងហាំង ជូនព័ត៌មានកំណត់ទិសដៅគប្បីត្រូវមូលផ្តុំអនុវត្តលើបណ្តាវិស័យក្នុងឆ្នាំ ២០២៥។

     សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តវាយតម្លៃខ្ពស់​ចំពោះការរួមវិភាគទានរបស់បណ្តាស្ថាប័នតំណាង អ្នកយកសារព័ត៌មាន​នៅក្នុង និងក្រៅខេត្តសកម្មផ្សព្វផ្សាយ ឆ្លុះបញ្ចាំងលើគ្រប់វិស័យជួយឱ្យថ្នាក់​ដឹកនាំខេត្តក្តាប់បានព្រឹត្តិការណ៍ទាន់ពេល និងចង្អុលការបណ្តាមូលដ្ឋាន អង្គភាពតម្រែតម្រង់ កែលម្អធ្វើសកម្មភាពបានល្អប្រសើរជាង។ អនុលេខាគណៈកម្មាធិការបក្សខេត្ត សង្ឃឹមថា ឆ្នាំ ២០២៥ នេះ បណ្តា​ស្ថាប័ន​តំណាង អ្នកយកសារព័ត៌មាននៅក្នុង និងក្រៅខេត្ត បន្តផ្សព្វផ្សាយ​បណ្តាភាពមានប្រៀបរបស់ខេត្តដើម្បីទាក់ទាញវិនិយោគទៅលើបណ្តាវិស័យរបស់ខេត្ត ជាពិសេសគឺផ្សព្វផ្សាយអំពីលទ្ធផលរៀបចំ បន្សុទ្ធសម្រាំងប្រព័ន្ធយន្តការ ផ្សព្វផ្សាយមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុងឆ្នាំ ២០២៥ និងបណ្តាព្រឹត្តិការណ៍អនុស្សាវរីយ៍ឆ្នាំទី ៥៥ ទិវារំដោះភាគខាងត្បូង អនុស្សាវរីយ៍ឆ្នាំទី ៦៥ ទិវាចុះកិច្ចសន្យាចងសម្ព័ន្ធមេត្រីភាពរវាង ០២ ខេត្តត្រាវិញ និងថាយបិញ៕

រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.