• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សន្និបាតប្តូរវេនរវាងអចិន្ត្រៃយ៍បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តជាមួយនឹងបណ្តាស្រុកលើកទី ៤

29/09/2023 14:08

សប្តាហ៍កន្លងហើយ ស្ថិតនៅនឹងស្រុកកូវកែ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំង​សន្និបាត​ប្តូរវេនរវាងអចិន្ត្រៃយ៍ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត​ជាមួយនឹង​អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង លើកទី ៤ អាណត្តិ​កាល ២០២១-២០២៦។

   

អចិន្រ្តៃយ៍បណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្តថតរូបជាមួយអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ រូបថត៖​ ស៊ើងត្វៀង

     បណ្តាសមមិត្ត៖ យឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុម​ប្រឹក្សាប្រ​ជាជនខេត្ត គាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សា​ប្រជា​ជនខេត្ត ង្វៀងហ្វាងខាយ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកកូវកែ​សហអធិបតីសន្និបាត។ អញ្ជើញចូលរួមមានបណ្តាតំណាងថ្នាក់ដឹកនាំអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ប្រធាន អនុប្រធានគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធាន អនុប្រធាន ថ្នាក់ដឹកនាំបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនបណ្តាស្រុក ទីផ្សាររួម​ខេត្ត ទីក្រុង។  

     ថ្លែងយោបល់បើកសន្និបាត សមមិត្តយឿងធីង៉ុកធើ បានសង្កត់ធ្ងន់ថា៖ គិតតាំងពីដើម​អាណត្តិកាលមកដល់សព្វថ្ងៃនេះ ការចាត់តាំងសម័យប្រជុំក្រុមប្រឹក្សាប្រជាជន​គ្រប់លំ​ដាប់​ថ្នាក់​នៅលើភូមិសាស្ត្រខេត្តសម្រេចបានលទ្ធផលសកម្មជាច្រើន ឆ្លងតាមរយៈ​សម័យ​ប្រជុំ តំណាងក្រុមប្រឹក្សាប្រជាជនអនុវត្តការពិនិត្យ វាយតម្លៃការងារដឹកនាំ បញ្ជា​ការ​ពង្រីកសេដ្ឋកិច្ច-សង្គម បណ្តាវិស័យថវិកា វិនិយោគសាធារណៈ ការអនុវត្តន៍​ច្បាប់​វិជ្ជមាននៅនឹងមូលដ្ឋាន អនុវត្តការត្រួតពិនិត្យ ឃ្លាំមើលដោយឆ្លងតាមការពិនិត្យ​បណ្តា​សេចក្តីរបាយការណ៍ និងសិទ្ធិចោទសូរ បំភ្លឺនូវបណ្តាបញ្ហាតប់ប្រមល់របស់ម្ចាស់ឆ្នោត អនុម័តឆ្លងបណ្តាសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជន ស្តីពីបណ្តាបញ្ហាសំខាន់ៗ​របស់​មូលដ្ឋាន។ ទន្ទឹមនឹងនោះ សម័យប្រជុំក៏ជាវេទិកាដើម្បីទុកឱ្យម្ចាស់ឆ្នោតមាន​លក្ខណៈ​តាមដាន ត្រួតពិនិត្យឃ្លាំមើលសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន តំណាងក្រុមប្រឹក្សាប្រ​ជាជន គណៈកម្មាធិការប្រជាជន ស្តាប់គណៈកម្មាធិការប្រជាជន បណ្តាផ្នែកឆ្លើយ​បកស្រាយបណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត ឆ្លើយបកស្រាយការ​ចោទ​សួរ។ ថ្វីត្បិតដូច្នោះ ផ្តើមពីការជាក់ស្តែងរបស់សកម្មភាពការងារចាត់តាំងសម័យប្រជុំ​ក្រុម​ប្រឹក្សា​ប្រជាជនគ្រប់លំដាប់ថ្នាក់កន្លងហើយក៏មានការលំបាក អន់ខ្សោយដូចជា៖ ឯក​សារ​មួយចំនួនជម្រាបជូនសម័យប្រជុំក្រុមប្រឹក្សាប្រជាជនមិនទាន់ធានាបានគុណភាព តំណាងចូលរួមពិភាក្សានៅតិច ការចោទសួរមានពេលខ្លះមិនទាន់សម្រេចបាន​ប្រសិទ្ធ​ភាព យោបល់សំណើរបស់ម្ចាស់ឆ្នោតបានដោះស្រាយយឹតយ៉ាវ ការចេញផ្សាយសេចក្តី​សម្រេចចិត្តជួនពេលនៅមានការកង្វះខាត។

     ជាមួយនឹងគោលលំនាំ “ វិធានការលើកកម្ពស់គុណភាពសម័យប្រជុំក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅលើភូមិសាស្ត្រខេត្ត” សន្និបាតដើម្បីផ្តោះប្តូរយោបល់ ចែករំលែកបទ​ពិសោធន៍ធ្វើសកម្មភាពជាក់ស្តែងក្នុងការងារចាត់តាំងសម័យប្រជុំក្រុមប្រឹក្សាប្រជាជន។ ឆ្លងតាមរយៈនោះកំណត់ត្រា ពង្រីកបណ្តាលទ្ធផលដែលសម្រេចបាន បកស្រាយបំភ្លឺ​នូវបណ្តាការលំបាក អន់ខ្សោយ ផ្តើមពីនោះដាក់ចេញវិធានការជម្នះដើម្បីលើកកម្ពស់​ជាងទៀតគុណភាពសម័យប្រជុំក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅលើភូមិសាស្ត្រខេត្ត។ ទន្ទឹមនឹងនោះ បង្កើនភាពទំនាក់ទំនងសហការធ្វើសកម្មភាព បង្កភាពជិតដិត​រវាងអចិន្ត្រៃយ៍ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តជាមួយនឹងអចិន្ត្រៃយ៍ បណ្តា​​គណៈកម្មការក្រុមប្រឹក្សាប្រជាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងអចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​ប្រជាជនថ្នាក់ឃុំមួយចំនួនលើភូមិសាស្ត្រខេត្ត។   

     ស្ថិតក្នុងសន្និបាតនេះ តំណាងទាំងឡាយបានចែករំលែកបទពិសោធន៍ វិធានការជាច្រើន​ស្តីពីជុំវិញបណ្តាខ្លឹមសារដូចជា៖ លើកកម្ពស់គុណភាពបញ្ជាការសម័យប្រជុំក្រុមប្រឹក្សា​ប្រជាជនថ្នាក់ស្រុក ការងារត្រៀមបម្រុងឱ្យសម័យប្រជុំ បញ្ជាការសម័យប្រជុំ ពិភាក្សា ប្រឹក្សាយោបល់ ចោទសួរ ពិនិត្យបបញ្ជាក់ និងចេញផ្សាយសេចក្តី​សម្រេចចិត្ត​ក្រុម​ប្រឹក្សាប្រជាជន។ល។  ក្រៅពីនោះ បណ្តាតំណាងនៅទាំងបកស្រាយបំភ្លឺនូវបណ្តា​ការលំ​បាក ភាពងាយស្រួល សំណើស្នើបញ្ហាជាច្រើនទាក់ទិនដល់ការងារចាត់តាំងសម័យប្រ​ជុំ​ក្រុមប្រឹក្សាប្រជាជន ផ្តោះប្តូរយោបល់ ចែករំលែកបណ្តាបទពិសោធន៍ របៀបធ្វើល្អ ច្នៃប្រ​តិដ្ឋ លទ្ធផលធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។  

     ដើម្បីបន្តលើកកម្ពស់គុណភាពការងារចាត់តាំងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនគ្រប់លំ​ដាប់ថ្នាក់ក្នុងពេលខាងមុខ សមមិត្តយឿងធីង៉ុកធើសំណូមពរ៖ បណ្តាគណៈកម្មការក្រុម​ប្រឹក្សាប្រជាជន  ក្រុមតំណាងក្រុមប្រឹក្សាប្រជាជន  តំណាងក្រុមប្រឹក្សាប្រជាជន និង​គណៈកម្មា​ធិការប្រជាជនគប្បីបន្តសិក្សាស្រាវជ្រាវបណ្តាឯកសារ សេចក្តីកំណត់​អំពីការ​ធ្វើ​សកម្មភាពត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជន អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន គណៈកម្មការក្រុមប្រឹក្សាប្រជាជន ក្រុមតំណាងក្រុមប្រឹក្សាប្រជាជន តំណាងក្រុមប្រឹក្សា​ប្រជាជន និងសារាចរលេខ ៣៩-CT/TU ចុះថ្ងៃទី ៣១/៧/២០២៣ របស់​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការដឹកនាំលើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ខេត្តត្រាវិញ។ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជន គប្បីបន្តសិក្សាស្រាវជ្រាវលើកកម្ពស់គុណ​ភាព​ពិនិត្យបញ្ជាក់បណ្តាសេចក្តីរបាយការណ៍ គម្រោងការ និងសេចក្តីព្រាងសេចក្តីសម្រេច​ចិត្ត​ក្រុមប្រឹក្សាប្រជាជនជម្រាបជូនសម័យប្រជុំ របាយការណ៍ការពិនិត្យបញ្ជាក់​ផ្ទៀងផ្ទាត់​ជាមួយនឹងបណ្តាសេចក្តីកំណត់របស់មជ្ឈិម គោលនយោបាយវិជ្ជមានរបស់មូលដ្ឋាន​ដើម្បីធ្វើជាមូលដ្ឋានសម្រាប់តំណាងក្រុមប្រឹក្សាប្រជាជនពិនិត្យ ពិភាក្សា សម្រេចចិត្ត​បាន​ត្រឹមត្រូវដល់បណ្តាបញ្ហាសំខាន់ៗរបស់មូលដ្ឋាន។  

     អធិបតីសម័យប្រជុំបញ្ជាការ​រវៀសរវៃ រៀបចំពេលវេលា ធានាខ្លឹមសារសមស្រប​សម័យ​ប្រជុំនីមួយៗ វិទ្យាសាស្ត្រ ដោយមានការកត់សម្គាល់វាយតម្លៃលទ្ធផលសម័យប្រជុំ។ តំណាងក្រុមប្រឹក្សាប្រជាជន លើកកម្ពស់តួនាទីភារកិច្ចក្នុងបណ្តាសកម្មភាពត្រួតពិនិត្យ ឃ្លាំមើល ពិភាក្សា ចោទសួរក្នុងសម័យប្រជុំ វាយតម្លៃជម្រៅស្ថានភាពសេដ្ឋកិច្ច-សង្គម ដើម្បីស្នើវិធានការសកម្មដើម្បីរួមចំណែកទៅក្នុងស្ថានភាពពង្រីសេដ្ឋកិច្ចរួមរបស់ខេត្ត។ នាឱកាសនេះដែរ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តបានប្រគល់សិទ្ធិចុះឈ្មោះចាត់​តាំង​សន្និបាតប្តូរវេនរវាងអចិន្ត្រៃយ៍ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តជាមួយ​នឹងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុងលើកទី ០៥ អាណត្តិកាល ២០២១-២០២៦ ដល់ស្រុកថ្កូវ៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.