• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ៖ ពង្រីកតួនាទីជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត

19/04/2024 06:59

     អស់រយៈកាលជាង ០១ ឆ្នាំចុះហត្ថលេខាលើកម្មវិធីសហការលេខ 0២/CTrPH-MTTQ-HĐKSSYN ថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២២ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និងគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ដំណាក់កាល​ ២០២២-​២០២៧ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ សហការផ្សព្វផ្សាយច្បាប់ផ្សេងៗបាន ២៧២ លើក ដោយ​មាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ២.០៩៦ ​អង្គ និងរូបចូលរួម។ ចលនាកសាងផ្ទះមហាសាមគ្គី ០១ ខ្នងដើម្បីអំណរមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមខេត្ត។ ទន្ទឹមនឹងនោះ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានកំណត់ត្រាយោបល់របស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ០៨ យោបល់ពាក់ព័ន្ធដល់ការផ្ទេរកម្មសិទ្ធិប្រើប្រាស់ដីធ្លី ការកសាងថ្មី និងជួសជុលសំណង់នៅតាមវត្តអារាម ។ ដោះស្រាយ​ករណីវិវាទ​ពាក់ព័ន្ធដល់​ជនជាតិ និង​សាសនាចំនួន ០៤​ ករណី។ តាមរយៈនោះ បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិ ។

គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តនិមន្តទៅសួរសុខទុក្ខ និងប្រសិទ្ធពរគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត នារដូវបុណ្យតេតឆ្នាំ ២០២៤។

     វត្តមហិង្គុទ្យារាម (សំរោងធំ) ឃុំម៉ីចាញ់ ស្រុកចូវថាញ់ ជាវត្តមួយក្នុងចំណោមវត្តព្រះពុទ្ធសាសនាមហានិកាយខ្មែរដែលសហការបានល្អជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាឃុំ ដើម្បីអនុវត្តការងារផ្សព្វផ្សាយ។

     ព្រះតេជគុណ ស៊ើងបញ្ញា ព្រះចៅអធិការរងវត្តសំរោងធំ មានថេរដីកា៖ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ម៉ីចាញ់ តែងសហការជាមួយព្រះសង្ឃ និងគណៈកម្មការវត្ត ដើម្បីពិគ្រោះអំពីខ្លឹមសារ ក៏ដូចជាព័ត៌មានដែលត្រូវផ្សព្វផ្សាយ។ តាមរយៈនោះ អាត្មាបានផ្សព្វផ្សាយដល់ប្រជាពុទ្ធបរិស័ទនៅរាល់ថ្ងៃ ៨ រោច ៨ កើត ថ្ងៃពេញបូណ៌មី ថ្ងៃខែដាច់ជារៀងរាល់ខែ។ ដោយសារនៅថ្ងៃទាំងនោះ ប្រជាពុទ្ធបរិស័ទមកវត្តយ៉ាងកុះករ ម្ល៉ោះហើយការផ្សព្វផ្សាយនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ បើ​តាម​អាត្មាយល់ឃើញថា ការងារ​ផ្សព្វផ្សាយ មានប្រយោជន៍​សំខាន់​ណាស់ ព្រោះតាមរយៈការផ្សព្វផ្សាយនោះ ជំនួយឲ្យប្រជាជនបង្កើនការយល់ដឹង និងអនុវត្តល្អតាមគោលមាគ៌ា គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ បន្តការពង្រីកស្មារតីសាមគ្គី និងចូលរួមយ៉ាងសកម្មក្នុងបណ្តាចលនា។ ក្នុង​នោះ​មានចលនា “ទូទាំងប្រជាជនចូលរួម​កសាង​ជនបទ​ថ្មី ទីក្រុងអារ្យធម៌” ។ ជាក់ស្តែង នៅដើមឆ្នាំ ២០២៤ នេះ តាមរយៈការបំផុសចលនាកសាងបង្គោលភ្លើងអុចបំភ្លឺតាមដងផ្លូវជនបទក្នុងភូមិ ប្រជាពុទ្ធបរិស័ទក៏ស្ម័គ្រចិត្តចូលរួមកសាងបង្គោលភ្លើងបាន ១៧០ បង្គោល សរុបថវិកាជាង ២៥ លានដុង។

     ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញមានថេរដីកា៖ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញតែងអនុវត្តល្អការងារផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ច្បាប់ជនជាតិ និងសាសនាជាដើម ប្រគេន និងជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ។ ទន្ទឹមនឹងនោះ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញនៅទាំងចូលរួមអនុវត្តតាមគោលការណ៍របស់គណៈកម្មាធិការបក្ស កិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត និងចូលរួមអនុវត្តល្អតាមបណ្តាចលនារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តទៀតផង។ ដើម្បីអនុវត្តឱ្យបានល្អតាមកម្មវិធីនៃកិច្ចសហការលេខ ០២/CTrPH-MTTQ-HĐKSSYN គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបន្តការពង្រីកតួនាទីរបស់របស់ព្រះមេគណព្រះពុទ្ធសាសនាមហានិកាយខ្មែរខេត្តត្រាវិញ តួនាទីរបស់ព្រះចៅអធិការ ព្រះចៅអធិការរង និងគណៈអារាមាភិបាលនានាវត្ត ដើម្បីធ្វើជាមជ្ឈមណ្ឌលក្នុងការកសាង បង្រួបបង្រួម និងពង្រីកស្មារតីសាមគ្គីទូទាំងប្រជាជាតិចូលរួមរួមកសាងខេត្តត្រាវិញ ឱ្យកាន់តែរីកចម្រើន ជឿនលឿន និងអារ្យធម៌។

  កំណត់ត្រាអំពីសកម្មភាពរបស់គណៈអចិន្រៃ្តយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត លោកង្វៀងវ៉ាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត មានប្រសាសន៍ថា៖ គណៈអចិន្រៃ្តយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ តែងពង្រីកតួនាទីជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានល្អជានិច្ច។ ជាពិសេសអនុវត្តបានល្អនូវកិច្ចសហការរវាងគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងគណៈ អចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ។ លទ្ធផលលេចធ្លោ គួរឲ្យកត់សម្គាល់នោះគឺ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តអនុវត្តបានល្អតាមផែនការរបស់ក្រុមប្រឹក្សាគណៈអភិបាលពុទ្ធសាសនាវៀតណាម ផែនការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត មានការច្នៃប្រតិដ្ឋ និងផ្លាស់ថ្មីនូវខ្លឹមសារ និងកម្មវិធីសកម្មភាព ពង្រីកតួនាទីជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តួនាទីជាមជ្ឈមណ្ឌលក្នុងការបង្រួបបង្រួមព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទខ្មែរក្នុងខេត្ត។ សមាគមបានយល់អំពីចិត្តសាស្រ្ត និងគោលបំណងស្របច្បាប់របស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទខ្មែរ រួចមានយោបល់ស្នើដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ពិនិត្យអង្កេត និងដោះស្រាយបានល្អបណ្តាករណីពាក់ព័ន្ធដល់ជនជាតិ និងសាសនា៕

អត្ថបទ-រូបថត៖សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.