• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

លេខាសាខាបក្សស្វែងរកទិសដៅថ្មីមានផលប្រយោជន៍ជូនប្រជាជន

16/01/2024 10:08

អនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥/៥/២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ភ្ជាប់ជាមួយការកសាងជនបទថ្មី រយៈពេលកន្លង លេខាសាខាបក្សភូមិ អនុសង្កាត់ជាច្រើនជាជនជាតិខ្មែរមានការរួមវិភាគទានយ៉ាងសកម្ម ជាតួអង្គឆ្នើមអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ តួយ៉ាងដូចជាគំរូលេខាសាខាបក្សឆ្នើមនៅឃុំតឹងស៊ើង ស្រុកថ្កូវ មានលោក គឹមសំណាង លេខាសាខាបក្សភូមិដូងជ្រំអាជាដើម។

        បច្ចុប្បន្ន ភូមិដូងជ្រំអា មានគ្រួសារប្រជាជន ៣០១ គ្រួ មានអត្រាជនរួមជាតិខ្មែរជាង ៩០%។ រយៈពេលជាង ២៣ ឆ្នាំរក្សាតំណែងជាលេខាសាខាបក្សភូមិ លោកគឹមសំណាង ខិតខំអស់ពីចិត្តដើម្បីការរីកចម្រើនរបស់មូលដ្ឋាន និងជីវភាពប្រជាជន។ លោកបានអនុវត្តមានប្រសិទ្ធភាពការងារបំផុសចលនាប្រជាជន រួមជាមួយសាខាបក្ស គណៈកម្មការប្រជាជនភូមិអនុវត្តសំណង់ កិច្ចការជាច្រើនក្នុងការងារបន្ថយភាពក្រីក្រ កសាងជីវភាពវប្បធម៌ជនបទថ្មីនៅមូលដ្ឋាន។

ចាប់តាំងពីពេលមានប្រឡាយបេតុងអណ្តែតទិន្នផលស្រូវរបស់គ្រួសារលោកមា គឹមសំណាង កាន់តែខ្ពស់។

        លោកគឹមសំណាង មានប្រសាសន៍ឱ្យដឹងថា៖ ពេលចាប់ផ្ដើមកសាងភូមិជនបទថ្មី ពិនិត្យឃើញដងផ្លូវគមនាគមន៍ ដងប្រឡាយវាលស្រែជាច្រើននៅក្នុងភូមិនៅតែមិនទាន់រីក​ចម្រើនដល់កម្រិត។ ដើម្បីរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ ជាមួយតួនាទីជាលេខាសាខាបក្ស បើសិនចង់បំផុសចលនាប្រជាជនអនុវត្តបណ្ដាចលនា​នៅមូលដ្ឋាន ខ្លួនយើងត្រូវជាអ្នកធ្វើជាគំរូ អនុវត្តមុន។ ជាមួយគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ខ្ញុំបំផុសចលនាបក្ខជន និងមាមីងបរិច្ចាគដី។ គ្រួសារខ្ញុំធ្វើជាគំរូ​បរិច្ចាគដីជាង ២០០ ម៉ែត្រក្រឡាគិតជាតម្លៃជាង ១០០ លានដុងដើម្បីរដ្ឋបើកទូលាយផ្លូវ។ ក្រៅពីនោះ ខ្ញុំនៅទាំងបរិច្ចាគដីស្រែចំនួន ១៥០ ម៉ែត្រក្រឡាដើម្បីរដ្ឋកសាងប្រឡាយបេតុងបម្រើមាមីងក្នុងភូមិមានទឹកគ្រប់គ្រាន់បម្រើឱ្យការស្រោចស្រពដំណាំ ផលិតស្រូវ។

        ពិនិត្យឃើញទង្វើប្រកបដោយភាពជាក់ស្ដែងរបស់លេខាសាខាបក្សភូមិ បក្ខជន​ គឹមអៀង នៅភូមិដូងជ្រំអាជាមួយគ្នាក៏បានបរិច្ចាគដីជាង ១២០ ម៉ែត្រក្រឡាដើម្បី កសាងប្រឡាយបេតុងនៅក្នុងភូមិ។ ចំពោះលោកអៀង នេះជាទង្វើមានលក្ខណមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ និងទទួលបានការគាំទ្រខ្ពស់ពេល​បានលេខាសាខាបក្សភូមិបំផុសចលនា។

        បច្ចុប្បន្ន ទូទាំងភូមិដូងជ្រំអា មានដងផ្លូវកៅស៊ូប្រវែងជាង ១,៨ គីឡូម៉ែត្រ មានដងប្រឡាយវាលស្រែ ៣ ខ្សែបានស្ដារភក់ល្បាប់ជារៀងរាល់ឆ្នាំដោយមានប្រវែងជាង ១.៧៥០ ម៉ែត្រ ប្រឡាយបេតុងអណ្ដែត ១ ខ្សែនាំយកទឹកបម្រើឱ្យការស្រោចស្រពបានគ្រប់គ្រាន់សម្រាប់បណ្ដាគ្រួសារប្រជាជននៅក្នុងភូមិនៅក្នុងរដូវប្រាំង និងស្ពានបេតុងថ្មី ១ កន្លែងបានមកដោយការបំផុសចលនាសប្បុរសជន និងមាមីងក្នុងភូមិរួមវិភាគទានកសាង រួមចំណែកបង្កភាពងាយស្រួលសម្រាប់ការបើកបរមធ្យោបាយដឹកជញ្ជូនមុខទំនិញ។ ជាមួយការខិតខំកសាងជនបទថ្មី ឆ្នាំ ២០១៧ ភូមិដូងជ្រំអា បានទទួលស្គាល់ជាភូមិជនបទថ្មី សព្វថ្ងៃកំពុងផ្ដុំកម្លាំងកសាងភូមិជនបទថ្មីខ្នាតគំរូ។

       

លោកមា គឹមសំណាង បង្ហាញប្រឡាយបេតុងអណ្តែតឆ្លងកាត់លើចំណែកដីដែលគ្រួសារបរិច្ចាគកសាង។

        លោក ត្រឹងវ៉ាំងដុង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងស៊ើង បានឱ្យដឹងថា៖ រយៈពេលកន្លង សមមិត្តលេខាសាខាបក្សភូមិដូងជ្រំអា បានពង្រីកល្អស្មារតីទទួលបន្ទុក ដឹកនាំ ចង្អុលការ បំផុសចលនា បក្ខជន ប្រជាជនអនុវត្តមានប្រសិទ្ធភាពបណ្ដាភារកិច្ច​ពង្រីកសេដ្ឋកិច្ច-សង្គម។ ជាពិសេសក្នុងការកសាងជនបទថ្មី លក្ខឋានអំពីផ្លូវគមនាគមន៍គឺ​ពិបាកអនុវត្តបំផុត ពីព្រោះអនុវត្តកសាងដងផ្លូវគមនាគមន៍ជនបទ ១ ខ្សែចាំបាច់ត្រូវមានប្រភពថវិកាវិនិយោគ និងទីធ្លា ។ បើសិនមានទុនវិនិយោគ ប៉ុន្តែ មិនរំសាយបានទីធ្លានោះ ពិបាកអនុវត្តណាស់។ ពង្រីកតួនាជាលេខាសាខាបក្សភូមិ លោក គឹមសំណាង តែងជាអ្នកគំរូក្នុងការបរិច្ចាគដី និងថ្ងៃពលកម្មដើម្បីបំផុសលនាប្រជាជនឲ្យអនុវត្តតាម។ អាស្រ័យហេតុនោះ ដងផ្លូវជនបទទាំងអស់ក្នុងភូមិដូងជ្រំអា សុទ្ធបានកសាងដោយបេតុង។

        ផ្លូវគមនាគមន៍មានភាពងាយស្រួល ប្រភពទឹកបម្រើឱ្យការផលិតបានឆ្លើយតប រួមចំណែកជំរុញសេដ្ឋកិច្ចនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកាន់តែរីកចម្រើន។ នៅចុងឆ្នាំ ២០២៣ ភូមិដូងជ្រំអាបំបាត់គ្រួសារក្រីក្របានចំនួន ២២ គ្រួ គ្រួសារបន្ទាប់ក្រចំ​នួន ៤៤ គ្រួ។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រចំនួន ៦ គ្រួ និងគ្រួសារបន្ទាប់ក្រចំនួន ៤ គ្រួ ។គោលដៅដល់ចុងឆ្នាំ ២០២៤ ភូមិខិតខំបំបាត់គ្រួសារក្រីក្រ បន្ទាប់ក្រសម្រេច ១០០% ។ ក្នុងស្នាដៃរួមនោះ គួរ ពណ៌នាដល់តួនាទីរបស់លេខាសាខាបក្សភូមិ គឹមសំណាង ជាអ្នកឈានមុខក្នុងការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញនៅមូលដ្ឋាន៕

 អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.