08/12/2023 09:12
យោងតាមនោះ រយៈពេលចាត់តាំងពិធីជួបជុំត្រៀមបម្រុងបានប្រព្រឹត្តឡើងនៅថ្ងៃទី ២០ ខែធ្នូ ជាមួយនឹងបធានបទ“ប្រជាជនទាំងមូលក្រោកឡើងសាមគ្គីបង្កើតស្នាដៃ-ទម្លុះទម្លាយ អភិវឌ្ឍន៍”។ ទ្រង់ទ្រាយជួបជុំតំណាងប្រមាណ ២០០ នាក់ រួមមានតំណាងបណ្តាគណៈកម្មាធិការបក្សមជ្ឈិមភាគខាងត្បូងទទួលបន្ទុកភូមិសាស្ត្រខេត្តត្រាវិញ ថ្នាក់ដឹកនាំខេត្ត បណ្តាគណៈ ផ្នែក អង្គការចាត់តាំងមហាជន បណ្តាអង្គការចាត់តាំងសាសនា កម្មាភិបាលចូលនិវត្តន៍ អ្នកម្តាយវៀតណាមវីរភាព និងវីរកងកម្លាំងប្រដាប់អាវុធ។ល។
ស្តូបរូបសំណាក “ប្រជាជនទាំងមូលក្រោកឡើងសាមគ្គីបង្កើតស្នាដៃ”។ រូបថត៖ បាធី
ខ្លឹមសារជួបជុំតាមការត្រៀមបម្រុងគឺមានបណ្តាចំណុចដូចជា៖ អញ្ជើញទៅដាក់កម្រងផ្កាគោរពស្តូបរូបសំណាក “ប្រជាជនទាំងមូលក្រោកឡើងសាមគ្គីបង្កើតស្នាដៃ” កម្មវិធីសម្តែងសិល្បៈវេទិកាចិន បញ្ចាំងភាពយន្តឯកសាររំលឹកឡើងវិញប្រវេណីដំណាក់កាល ១៩៦៥-១៩៦៨ និងសក្តានុពលអភិវឌ្ឍន៍របស់ខេត្តនាពេលបច្ចុប្បន្ននេះ។ថ្លែងសុន្ទរកថារំលឹកឡើងវិញប្រវេណីរបស់ថ្នាក់ដឹកនាំខេត្ត និងសុន្ទរកថារបស់កម្មាភិបាលចូលនិវត្តន៍ និងយុវវ័យ។
នេះគឺជាសកម្មភាពដើម្បីផ្សព្វផ្សាយនូវអត្ថន័យប្រវត្តិសាស្ត្ររបស់ព្រឹត្តិការណ៍ខេត្តត្រាវិញដែលបានប្រទានជូនកិត្តិនាម “ប្រជាជនទាំងមូលក្រោកឡើងសាមគ្គីបង្កើតស្នាដៃ” គឺជាចំណុចលោមពណ៌ធ្វើឱ្យប្រសើរឡើងប្រវេណីបដិវត្តន៍ដ៏ត្រចះត្រចង់របស់កងទ័ព និងប្រជាជនខេត្តយើងក្នុងបុព្វហេតុតស៊ូបដិវត្តន៍ដណ្តើមឯករាជ្យ សេរីភាពជូនជនជាតិ។ ឆ្លងតាមការបំពាក់បំប៉ន និងពង្រីកស្មារតីស្នេហាជាតិ វីរភាពបដិវត្តន៍ ឆន្ទៈធ្វើឱ្យខ្លួនមានអានុភាពបរិបូណ៌ដោយខ្លួនឯងសម្រាប់យុវវ័យនាពេលបច្ចុប្បន្ន និងអនាគត។
ទន្ទឹមនឹងនោះ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជំរុញទឹកចិត្តប្រជាជនគ្រប់ជាន់ថ្នាក់សកម្មចូលរួមក្នុងបណ្តាចលនា បណ្តាកិច្ចចលនាប្រឡងប្រណាំងស្នេហាជាតិ ប្តេជ្ញាចិត្តអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញ អាណត្តិកាល ២០២០-២០២៥ ខិតខំកសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥៕
ប្រែសម្រួល៖ រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។