06/09/2024 08:39
សមមិត្ត ង្វៀងគ្វិញធៀង ជូនបណ្ណសរសើរដល់បុគ្គល ០៨ រូប។ រូបថត៖ បាធី
កាលពីថ្ងៃទី ០៥ ខែកញ្ញា សមមិត្ត ង្វៀងគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញចូលរួមបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ និងទទួលការអនុញ្ញាតរបស់នាយករដ្ឋ មន្ត្រីនៃរដ្ឋាភិបាល សមមិត្ត ង្វៀងគ្វិញធៀង បានជូនបណ្ណសរសើរដល់បុគ្គល ០៨ រូបគឺជាកម្មាភិ បាល គ្រូបង្រៀនរបស់សាលាដែលមានស្នាដៃឆ្នើមក្នុងការងារអប់រំ-បណ្តុះបណ្តាលតាំងពីឆ្នាំសិក្សា ២០១៨-២០១៩ ដល់ឆ្នាំសិក្សា ២០២២-២០២៣ រួមចំណែកទៅក្នុងបុព្វហេតុកសាងនិយមសង្គម និងការពារមាតុភូមិ។
ទន្ទឹមនឹងនោះគណៈចាងហ្វាងសាលាបានជូនអាហារូបករណ៍ និងអំណោយជាច្រើនចំណែកដល់ បណ្តាសិស្សទទួលបានពិន្ទុខ្ពស់ក្នុងការប្រឡងជម្រើសចូលរៀននៅបណ្តាសាលាឧត្តមសិក្សា មហា វិទ្យាល័យឆ្នាំ សិក្សា ២០២៣-២០២៤។ ជូនអំណោយជំរុញស្មារតីដល់សិស្សសម្រេចពិន្ទុខ្ពស់ក្នុង ការចូលរួមជំរំវិស្សមកាលភឿងណាម និងជូនរង្វាន់ដល់បណ្តាសិស្សទទួលបានពិន្ទុខ្ពស់ក្នុងការប្រ ឡងជម្រើសចូលរៀនថ្នាក់ទី ១០ ឆ្នាំសិក្សា ២០២៤-២០២៥៕ ប្រែសម្រួល៖ រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។