
កាលពីថ្ងៃទី ១៥ ធ្នូ នគរបាលខេត្តត្រាវិញចាត់តាំងពិធីចេញទ័ពអនុវត្តកំពូលវាយលុកបង្រ្កាប ឧក្រឹដ្ឋជន ធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងបុណ្យតេតញ៉ឹមយ៉ឹងឆ្នាំ ២០២២ ។ វរសេនីយ៍ឯកត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្តធ្វើជាអធិបតីពិធី។ អញ្ជើញចូលរួមមានបណ្តាសមមិត្តក្នុងគណៈ នាយក ថ្នាក់ដឹកនាំនគរបាលបណ្តាអង្គភាព និងបានផ្សាយបន្តផ្ទាល់ដល់បណ្តាមណ្ឌលនគរបាល បណ្តាមូលដ្ឋាន។
20/12/2021 15:12
កាលពីថ្ងៃទី ១៥ ខែធ្នូ គណៈតំណាងសមាគមអ្នកមានវ័យចាស់ខេត្ត ចាត់តាំងសន្និបាតបូកសរុបសកម្មភាពអាណត្តិកាល ២០១៦-២០២១។ អញ្ជើញចូលរួមមាន លោក គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈ ប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត លោកផាមតៀកកឿង អនុប្រធានគណៈ កម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមខេត្ត រួមជាមួយតំណាងបណ្តាមន្ទីរ ផ្នែកខេត្ត។
20/12/2021 14:51
នោះគឺជាខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ៤៥/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញដោយបានលោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ចុះហត្ថលេខាចេញផ្សាយកាលពីថ្ងៃទី ០៩ ធ្នូ ឆ្នាំ ២០២១ ស្តីពីការមិនប្រមូលប្រាក់បង់ថ្ងៃសាលា ឆ្នាំសិក្សា ២០២១-២០២២ ចំពោះកុមារ រៀនមត្តេយ្យសាលា និងសិស្សរៀនសាលាសកលរដ្ឋ សិក្ខាកាមរៀននៅបណ្តាមូលដ្ឋាន អប់រំជាប្រចាំតាមកម្មវិធីអប់រំសកល នៅលើ ភូមិសាស្ត្រខេត្តត្រាវិញ អាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ដោយមានសិស្សសិក្ខាកាមចំនួន ៩២.១១៧ នាក់ ជាមួយចំនួនប្រាក់តាមការប៉ាន់ស្មាន ២៩,៥ ពាន់លានដុង។
17/12/2021 06:52
កាលពីថ្ងៃទី ១១ ធ្នូ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្តត្រាវិញចាត់តាំងមហាសន្និបាតតំណាងលើកទី ៣ អាណត្តិកាល ២០១៩-២០២៤។ អញ្ជើញចូលរួមមានលោកថាច់យឺ អនុប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកង្វៀងត្រុងហ្វាងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ តំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ស្រុក ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ។
16/12/2021 14:32
លោក ត្រឹងត្វឹងអាញ់ សមាជិកការិយាល័យនយោបាយ ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម ធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ បូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១-NQ/TW ចុះថ្ងៃទី ២០ មករា ឆ្នាំ ២០០៣ របស់ ការិយាល័យនយោបាយ នីតិកាលទី ៩ ស្តីពីគោលដៅ ភារៈកិច្ច វិធីសាស្រ្តពង្រីកសេដ្ឋកិច្ច-សង្គម និងធានាការពារប្រទេស សន្តិសុខតំបន់ វាលទំនាបទន្លេគឺវឡុងដំណាក់កាល ២០០១ -២០១០ សេចក្តីសន្និដ្ឋានលេខ ២៨ KL/TW ចុះថ្ងៃទី ១៤ សីហា ឆ្នាំ ២០១២ របស់ការិយាល័យនយោបាយ ស្តីពីគោលដៅ ភារៈកិច្ច វីធិសាស្ត្រ ពង្រីកសេដ្ឋកិច្ច សង្គម និងការពារប្រទេស សន្តិសុខតំបន់វាលទំនាបទន្លេគឺវឡុងដំណាក់កាល ២០១១-២០២០។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានលោក ឡឹមមិញដាំង អនុលេខាបក្សខេត្ត លោកឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងការចូលរួមរបស់បណ្តាមន្ទីរ បណ្តាផ្នែកខេត្ត។
13/12/2021 14:11
តាមតួលេខស្ថិតិរបស់មន្ទីរពលកម្ម- យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត គិតមកទល់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២១ ទូទាំងខេត្តមានមុខសញ្ញាជាង ២៩៣.៤០០ នាក់ បានគណៈកម្មាធិការប្រជាជនខេត្ត ផ្តល់សច្ចាប័នឧបត្ថម្ភតាមសេចក្តីសម្រេច ចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល សេចក្តីសម្រេចចិត្ត លេខ ២៣/QĐ-TTg ចុះថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភដល់ពលករ និងអ្នកប្រើកម្លាំងពលករ ដែលកំពុងជួប លំបាកដោយសារអាសន្នរោគជំងឺកូវីដ-១៩ នៅខេត្តត្រាវិញ សរុបថវិកាជាង ៤៥៦ ពាន់លានដុង។ ក្នុងនោះមានមុខសញ្ញាជាកុមារ ប្រជាជនកំពុង ព្យាបាលជំងឺកូវីដ-១៩ អ្នកកំពុងធ្វើចត្តាឡីស័កសុខាភិបាល (F0 និង F1)ចំនួន ៧.៤៣៨ នាក់ សរុបថវិកាជាង ១៦ ពាន់លានដុង។ បច្ចុប្បន្នបណ្តាស្ថាប័នអង្គភាពបន្តការត្រួតពិនិត្យករណីស្ថិតក្នុងក្របខ័ណ្ឌឧបត្ថម្ភ ដើម្បីស្នើគណៈកម្មាធិការប្រជាជនខេត្តពិនិត្យផ្តល់សច្ចាប័ន ធានាមិនរំលងមុខសញ្ញាទាំងនោះឡើយ។
13/12/2021 13:55
គិតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ គាំពារសង្គមខេត្តត្រាវិញបានអនុវត្តសម្រេចផែនការចំណាយ សងថវិកាឧបត្ថម្ភពីមូលនិធិគាំពារដាច់អាជីពតាមសេចក្ដីសម្រេចចិត្តលេខ ១១៦/NQ-CP របស់រដ្ឋាភិបាល។ នេះជាការប្ដេជ្ញានយោបាយ ខិតខំយ៉ាងខ្លាំងរបស់សមូហភាពកម្មាភិបាល បុគ្គលិក និយោជិត គាំពារសង្គមខេត្តត្រាវិញក្នុងស្ថានភាពអាសន្នរោគជំងឺប្រែប្រួល ស្មុគស្មាញលើភូមិសាស្រ្តខេត្ត។ ទន្ទឹមនឹងនោះ អនុវត្តសម្រេចតាមកិច្ចចង្អុលការរបស់គាំពារសង្គមវៀតណាម។
13/12/2021 13:44
ចាប់ពីថ្ងៃទី ១០ ដល់ព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ១.៦១០ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ ក្នុងនោះ ស្រុកកូវកែ ១១១ ករណី ស្រុកចូវថាញ់ ៣២៨ ករណី ស្រុកថ្កូវ ២៤៦ ករណី ស្រុកកូវង៉ាង ៩៦ ករណី ស្រុកកាងឡុង ២០៨ ករណី ស្រុកទីវកឹង ៩១ ករណី ស្រុកយ្វៀងហាយ ១០១ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ២០ ករណី ទីក្រុងត្រាវិញ ៤០៥ ករណី ក្នុងចំនួនករណី វិជ្ជមានកូវីដ-១៩ ក្នុងនោះរកឃើញក្នុងសហគមន៍ ១.៣៦៤ ករណី ក្រៅខេត្ត ២២ ករណី ក្នុងមូលដ្ឋានសុខាភិបាល ០៩ ករណី ក្នុងតំបន់ចត្តាឡីស័កប្រមូលផ្តុំ ១៧០ ករណី ក្នុងតំ បន់បិទខ្ទប់ ១៥ ករណី។ ក្នុងនោះ មានអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺម្ជុលទី ២ ចំនួន ៧១១ នាក់ និងអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺម្ជុលទី ១ ចំនួន ១៨៤ នាក់។
09/12/2021 14:54
នៅរសៀលថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២១ ប៉ូលិសបង្ការពន្លត់អគ្គិភ័យ ស្វែងរកសង្គ្រោះនៃនគរបាលខេត្តត្រាវិញសហការជាមួយក្រុមប៉ូលិស បង្ការពន្លត់អគ្គិភ័យ និងស្វែងរកសង្គ្រោះនៃនគរបាលស្រុកទីវកឹងចាត់តាំងការហ្វឹកហាត់ វិធានការពន្លត់អគ្គិភ័យ និងស្វែងរកសង្គ្រោះនៅឃ្លាំងវត្ថុធាតុរបស់ក្រុមហ៊ុនចំកាតស្បែកជើងម៉ីផុង ភូមិតឹងដាយ ឃុំហ៊ីវតឺ ស្រុកទីវកឹង។
09/12/2021 14:37
អនុវត្តសារាចរលេខ ០៥ - CT/TW របស់ការិយាល័យនយោបាយស្តីពីការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ក្នុងរយៈកាលកន្លង សមាគមកសិករឃុំធ្វឹងហ្វា ស្រុកកូវង៉ាង បានភ្ជាប់ការរៀនសូត្រនិងធ្វើតាមគំរូ របស់អ៊ំហូ ជាមួយបណ្តាចលនាប្រឡងប្រណាំងរបស់សមាគម រួមចំណែកយ៉ាងសកម្មក្នុងការពង្រីកសេដ្ឋកិច្ច សង្គម នៅមូលដ្ឋាន។
07/12/2021 13:12
កាលពីថ្ងៃទី ៣០ វិច្ឆិកាសមមិត្តង្វៀងឌិញខាង ប្រធានអគ្គសហព័ន្ធន៍ពលកម្មវៀតណាមបានធ្វើការជាមួយនឹងគណៈកម្មាធិការបក្សខេត្ត បណ្តាមន្ទីរ គណៈ ផ្នែកខេត្តត្រាវិញដើម្បីដោះស្រាយការទុក្ខលំបាក ជំពាក់វាក់វិនក្នុងការអនុវត្តន៍គម្រោងការវិនិយោគសាងសង់បណ្តាគោលច្បាប់របស់សហជីពនៅនឹងតំបន់ឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញ។