17/12/2021 06:52
គណៈប្រតិបត្តិការថ្មីចេញបង្ហាញមុខ។
ក្នុងអាណត្តិកាលកន្លង ២០១៤-២០១៩ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្តត្រាវិញអនុវត្តសម្រេចបានលទ្ធផលសំខាន់ៗយ៉ាងសកម្មក្នុងកិច្ចការបរទេសប្រជាជនធ្វើល្អតួនាទីជាស្ពានតភ្ជាប់ក្នុងភាពទំនាក់ទំនង សកម្មភាពសុខុមាលភាពសង្គម មិត្តភាពរវាងខេត្តត្រាវិញជាមួយនឹងបណ្តាខេត្តរបស់រាជាអាណាចក្រកម្ពុជា។ ក្នុងអាណត្តិកាល ២០១៩-២០២៤ សមាគមដាក់ចេញភារកិច្ចបន្តជ្រួតជ្រាបគោលការណ៍ គោលមាគ៌ា គោលនយោបាយក្រឹត្យច្បាប់របស់បក្ស រដ្ឋស្តីពីការងារកិច្ចការបរទេស កិច្ចបរទេសប្រជាជន ជំរុញមាំការផ្សព្វផ្សាយ អប់រំលើកកម្ពស់ការយល់ដឹងក្នុងកម្មាភិបាល បុគ្គលិក កម្មាភិបាលសមាគម សមាជិកសមាគម និងប្រជាជនអំពីការចាត់តាំង ធ្វើសកម្មាភាពរបស់សមាគម ធ្វើជាស្ពានតភ្ជាប់ដ៏រឹងមាំសម្រាប់បណ្តាសកម្មភាពទំនាក់ទំនង ដោះដូរវប្បធម៌ កីឡាហាត់ប្រាណ ទស្សនាទេសចរណ៍ ជំរុញការវិនិយោគ។ល។
មានយោបល់ចង្អុលការមហាសន្និបាត អនុប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកថាច់យឺ សំណូមពរគណៈប្រតិបត្តិការសមាគមគប្បីយកចិត្តទុកដាក់ពង្រីកសមាជិកតាំងពីខេត្តចុះរហូតដល់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង សហការជាមួយនឹងបណ្តាអង្គភាព អង្គការចាត់តាំងសង្គមក្នុង និងក្រៅខេត្តចាត់តាំងបណ្តាសកម្មភាពពង្រីកភាពទំនាក់ទំនងមិត្តភាព ស្ងើចសរសើរ និងឧបត្ថម្ភទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ ទេសចរណ៍រវាងប្រជាជនប្រទេសវៀតណាម-កម្ពុជា។
មហាសន្និបាតបោះឆ្នោតគណៈប្រតិបត្តិការថ្មី អាណត្តិកាល ២០១៩-២០២៤ ចំនួន ២២ រូប លោកង្វៀងត្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានបោះធ្វើជាប្រធានសមាគម៕
ដំណឹង-រូបថត៖ រតនា