• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ជ្រួតជ្រាប ផ្សព្វផ្សាយសេចក្តីសន្និដ្ឋាន និងសេចក្តីកំណត់របស់មជ្ឈិមបក្សស្តីពីការងារកសាង រៀបចំបក្ស

13/12/2021 13:48

កាលពីថ្ងៃទី ០៩ ធ្នូ ក្រោមអធិបតីរបស់អគ្គលេខាមជ្ឈិមបក្ស ង្វៀងភូត្រុង មជ្ឈិមបក្ស បានចាត់់តាំងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំង ប្រទេសជ្រួតជ្រាប ផ្សព្វផ្សាយសេចក្តីសន្និដ្ឋាន និងសេចក្តីកំណត់របស់មជ្ឈិមបក្សស្តីពីការងារ កសាង រៀបចំបក្ស។

ទិដ្ឋភាពសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសមណ្ឌលខេត្តត្រាវិញ ។​ រូបថត៖ គីមឡង
     អញ្ចើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់មជ្ឈិមមានបណ្តាសមមិត្ត ប្រធានរដ្ឋ ង្វៀងស្វឹងភុក នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ   បណ្តាសមាជិកការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្សសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស តំណាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បណ្តាគណៈ ផ្នែក មជ្ឈិម។
     នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត  បណ្តាសមមិត្តអនុលេខាបក្សខេត្ត បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។
     ស្ថិតក្នុងសន្និបាតសមមិត្ត ទ្រឿងធីម៉ាយ សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្សបានឆ្លងសេចក្តីសន្និដ្ឋានលេខ ២១-KL/TW ចុះថ្ងៃ ទី ២៥ តុលាឆ្នាំ ២០២១ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្តីពីការកសាង រៀបចំបក្ស និង ប្រព័ន្ធនយោបាយ ប្តេជ្ញាចិត្តទប់ស្កាត់ រុញច្រាន វិនិច្ឆ័យម៉ឺងម៉ាត់កម្មាភិបាល បក្ខជនថមថាយ អំពីសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ សក្ខីភាពត្រដាង “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង”។ យោងតាមនោះ សន្និបាតគណៈប្រតិបត្តិការមជ្ឈិមបក្សលើកទី ៤ បានប្រព្រឹត្តឡើងក្នុងខែតុលាកន្លង ហើយបានពិភាក្សា វាយតម្លៃលទ្ធផលរយៈកាល ០៥ ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) ស្តីពីការងារកសាងរៀបចំបក្ស។ សេចក្តីសន្និដ្ឋានបានវាយតម្លៃជាឱរ៉ាល អំពីលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិម បក្សលើកទី ៤ (នីតិកាលទី ១២) ស្តីពីការងារកសាងបក្ស បង្ហាញ់ឱ្យឃើញនូវបណ្តាភាពថមថយ និងវិភាគពីមូលហេតុ អន់ខ្សោយ ព្យាករណ៍ស្ថានភាពអំឡុងពេលខាងមុខ។ យោងលើមូលដ្ឋាននោះ សេចក្តីសន្និដ្ឋានក៏បានបញ្ជាក់គោលដៅ និងដាក់ចេញភារកិច្ច ០៤ យ៉ាងដូចជា៖ បន្តផ្លាស់ប្តូរថ្មី លើកកម្ពស់ គុណភាពការងារនយោបាយ សតិអារម្មណ៍ ទិតៀន ស្វ័យទិតៀន ប្រមូលផ្តុំកម្លាំងកសាង កងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ និងអ្នកជាប្រមុខដោយភ្ជាប់ ជាមួយនឹងការផ្លាស់ប្តូរថ្មី និងរៀបចំអង្គការចាត់តាំងយន្តការរបស់ប្រព័ន្ធនយោបាយប្រណីតធ្វើសកម្មភាពមានលទ្ធភាព ប្រសិទ្ធភាពពង្រីកតួនាទីរបស់ស្ថាប័នប្រជាជនបោះឆ្នោតរណសិរ្សមាតុភូមិ អង្គការចាត់តាំងនយោបាយ សង្គម។
     ចំពោះសេចក្តីកំណត់លេខ ៣៧-QĐ/TW ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ របស់គណៈ ប្រតិបត្តិការមជ្ឈិមបក្ស សេចក្តីកំណត់នេះនៅរក្សាខ្ជាប់ ១៩ ប្រការដែលបក្ខជនមិនគប្បីត្រូវធ្វើដូចជា សេចក្តីកំណត់លេខ ៤៧-QĐ/TW និងគោលជំហរឥតងាករេអំពីទស្សនៈ ដើម្បីជ្រោងខ្ពស់ស្មារតីភារកិច្ច កាតព្វកិច្ច តួនាទីឈានមុខធ្វើជាគំរូ និងអត្តចរិត សីលធម៌របស់បក្ខ ជន។ សេចក្តីកំណត់មិនត្រឹមតែបន្តស្នងនូវបណ្តាខ្លឹមសារដូចពីមុនប៉ុណ្ណោះ ប៉ុន្តែនៅមាន ការបំពេញបន្ថែមបណ្តាខ្លឹមសារថ្មីដើម្បីសមស្របក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនោះ សេចក្តីកំណត់លេខ ៣៧-QĐ/ TW ក៏បានធ្វើបច្ចុប្បន្នកម្មនូវបណ្តាបញ្ហាមានកើតឡើងថ្មីដើម្បីដាក់ចេញ ដើម្បីចាត់តាំង អនុវត្តជាក់ស្តែង ពិសេសគឺសក្ខីភាពថមថយ អំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅរបស់កម្មាភិបាល បក្ខជន។
     ស្ថិតក្នុងក្របខណ្ឌសន្និបាត បណ្តាតំណាង បានប្រមូលផ្តុំប្រាជ្ញាពិភាក្សា ធ្វើឱ្យច្បាស់តួនាទីគន្លឹះសំខាន់របស់ការងារកសាងបក្ស ពិសេស គឺក្នុងដំណាក់កាលពង្រីកប្រទេសជាតិនាពេល បច្ចុប្បន្ននេះ។ ចែករំឡែកបណ្តាលទ្ធផលដែលសម្រេចបាន និងបទពិសោធន៍វិធីសាស្ត្រកន្លង ហើយ ដើម្បីជំរុញមាំការងារកសាងរៀបចំបក្ស និងប្រព័ន្ធនយោបាយ។
     មានយោបល់សន្និដ្ឋានសន្និបាត អគ្គលេខាមជ្ឈិមបក្ស ង្វៀងភូត្រុងបានសង្កត់ធ្ងន់សារសំខានរបស់ការចាត់តាំងសន្និបាតលើកនេះ។ ទន្ទឹមនឹងនោះ អគ្គលេខាមជ្ឈិមបក្សបានឱ្យដឹង ថា៖ ដើម្បីផ្សព្វផ្សាយអនុវត្តបានល្អបណ្តាសេច ក្តីសន្និដ្ឋាន និងសេចក្តីកំណត់ថ្មីនេះ ការិយាល័យនយោបាយឆាប់កសាង និងចេញផ្សាយ ផែនការចាត់តាំងអនុវត្តសន្និបាតកម្មាភិបាល ទូទាំងប្រទេសដោយរូបភាពផ្សាយបន្តផ្ទាល់លើកនេះដើម្បីផ្សព្វផ្សាយជ្រួតជ្រាបនូវបណ្តា ខ្លឹមសារស្នូលរបស់សន្និបាតមជ្ឈិមបក្សលើកទី ៤ នីតិកាលទី ១៣ និងផែនការផ្សព្វផ្សាយអនុវត្តដើម្បីបង្កជាភាពឯកភាពខ្ពស់អំពីការយល់​​ដឹង និងធ្វើសកម្មភាពក្នុងទូទាំងបក្ស។ អា​ស្រ័យហេតុនោះ សមមិត្តអគ្គលេខាមជ្ឈិមបក្ស​សំណូមពរបន្ទាប់ពីសន្និបាតនេះ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការ ចាត់តាំងបក្ស រណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជន​តាំងពីមជ្ឈិមរហូតដល់មូលដ្ឋាន គប្បីម៉ឹងម៉ាត់ ​ជ្រួតជ្រាបស្មារតីសន្និបាត ផ្តើមពីនោះផ្សព្វផ្សាយ អនុវត្តនៅនឹងថ្នាក់របស់ ខ្លួនជាបន្ទាន់ នឹងមាន​ ប្រសិទ្ធភាព៕ ​​​​​​                  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.