• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បូកសរុបលទ្ធផលកម្មវិធីសហការរវាងក្រសួងព័ត៌មាន និង ឃោសនាការជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន

13/12/2021 14:06

កាលពីថ្ងៃទី ៩ ធ្នូ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងក្រសួងព័ត៌មាន និងឃោសនាការសហការចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់បូកសរុបលទ្ធផលកម្មវិធីសហការលេខ ៦១៣/CTr- BTTTT-BTLBĐBP ស្តីអំពីការងារព័ត៌មាន និងផ្សព្វផ្សាយ និងព័ត៌មានកិច្ចការបរទេសនៅនឹង តំបន់ព្រំដែនកោះសមុទ្រដំណាក់កាល ២០១១-២០២០។

សន្និបាតផ្សាយបន្តផ្ទាល់បូកសរុបលទ្ធផលកម្មវិធីសហការ។
     អស់រយៈកាល ១០ ឆ្នាំអនុវត្តកម្មវិធី ថ្នាក់ដឹកទាំងពីរស្ថាប័នបានយកចិត្តទុកដាក់ចង្អុលការកសាងកម្មវិធីសហការសមស្របជាមួយនឹងភារកិច្ចនយោបាយរបស់ទ្វេភាគី។ បណ្តាខ្លឹមសារ សហការតែងបានផ្សព្វផ្សាយដោយមានប្រសិទ្ធភាពដូចជា៖សហការចាត់តាំងបណ្តារូបភាពព័ត៌មាននៅមួយអន្លើ និងចល័ត អានដំណឹង និងឃោសនាផ្ទាល់ភ្នែក សិល្បៈដោយខ្លឹមសារ ផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋអនុវត្ត បច្ចេកវិទ្យាព័ត៌មាន បង្កើនការងារព័ត៌មានកិច្ចការបរទេសនៅនឹងតំបន់ច្រកទ្វារសហការបោះ ពុម្ភសៀវភៅ កសាងទូសៀវភៅ និងផលិតបណ្តាផលិតផលព័ត៌មានដើម្បីផ្គត់ផ្គង់ជូនកម្មាភិបាល ប្រជាជនបណ្តាឃុំ សង្កាត់ព្រំដែន កោះសមុទ្រ បណ្តាប៉ុស្តិ៍កងទ័ពការពារព្រំដែន និងភ្ញៀវទេសចរបរទេសដែលឆ្លងទៅមកតាមព្រំដែន។ កសាងបណ្តាឯកទេសទំព័រ និទ្ទេសបទស្តីអំពីព្រំដែន អធិបតេយ្យភាពដែនដីនៅលើបណ្តាអត្ថបទសារព័ត៌មានសហការកសាងបណ្តាកម្ម វិធីស្ថានីយវិទ្យុ-ទូរទស្សន៍ បណ្តាមធ្យោបាយព័ត៌មានមហាជន កសាងបណ្តាដំណាក់ផ្សាយសម្លេងនៅនឹងទីសាធារណៈ និងបណ្តាភូមិព្រំដែន កោះ សមុទ្រដើម្បីចាត់តាំងបណ្តាសកម្ម ភាពព័ត៌មានផ្សព្វផ្សាយកិច្ចការបរទេសនៅលើប្រព័ន្ធស្តាប់ មើលនៅតាមបណ្តាតំបន់ព្រំដែនទ្វារ ច្រក។ គិតមកដល់ពេលនេះមាន ៤៤ ខេត្ត ទីក្រុងព្រំដែនបង្កើតបានគណៈចង្អុលការអនុវត្តកម្មវិធី។ មាន ៣៩/៤៤ ខេត្ត ទីក្រុងព្រំដែនចាត់តាំងពិធីចុះកិច្ចសហការកម្មវិធី។ 
     ស្ថិតក្នុងអង្គសន្និបាត ទ្វេភាគីបន្តចុះកិច្ចសន្យា និងសហការអនុវត្តកម្មវិធីសហការដំណាក់កាល ២០២១-២០៣០ រវាងក្រសួងព័ត៌មាន និងឃោសនាការជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្នុងនោះប្រមូលផ្តុំកម្លាំងជានិច្ចកាលផ្គត់ផ្គង់ព័ត៌មានកំណត់ទិសដៅធ្វើសកម្មភាព បណ្តាគណៈ ផ្នែក អង្គការមហាជន និងស្ថាប័នមានការទាក់ទិនជ្រួតជ្រាបគ្រប់គ្រាន់អំពីតួនាទី ទីតាំងការចាំបាច់របស់ការងារព័ត៌មាន ផ្សព្វផ្សាយ។ល។ លើកកម្ពស់ចំណេះដឹងភារកិច្ចរបស់កម្មាភិបាល បក្ខជន កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងកិច្ចការបរទេស រួមចំណែករក្សាសន្និសុខ សណ្តាប់ធ្នាប់ នយោបាយ សុវត្ថិភាពសង្គម ការពាររឹងមាំអធិបតេយ្យភាព សន្និសុខព្រំដែនជាតិ ឆ្លើយតបសំណូមពរក្នុងស្ថានភាពថ្មី។
     ស្ថិតក្នុងសន្និបាតនេះដែរ គណៈចាត់តាំងប្រទានជូនគ្រឿងអនុស្សារិយយស “ព្រោះបុព្វហេតុអាធិបតេយ្យភាពសន្តិសុខព្រំដែន”  ដល់បណ្តាសមូហភាព បុគ្គលរបស់ក្រសួងព័ត៌មាន និងឃោសនាការជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន៕    ដំណឹង-រូបថត៖ រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.