09/12/2021 14:37
ប្រមូលផលម្ទេសដៃនាងក្នុងដូវតេតនៅឃុំធ្វឹងហ្វា ។
សមាគមកសិករឃុំធ្វឹងហ្វា មានសាខាសមាគម ០៧ កន្លែង ដោយមានសមាជិកជាង ១.០០០ នាក់។ ក្នុងឆ្នាំ ២០២១ ដើម្បីចូលរួមដំណើរជាមួយសមាជិកឆ្លងកាត់ការលំបាក សមាគមកសិករ ឃុំបានផ្សព្វផ្សាយមានប្រសិទ្ធភាព បណ្តាចលនា ប្រឡងប្រណាំងភ្ជាប់ជាមួយការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជី មិញ រួមចំណែកលើកកម្ពស់ស្មារតី សតិអាសម្មណ៍របស់កម្មាភិបាល សមាជិកកសិករនៅលើភូមិសាស្ត្រឃុំ ដូចជាទម្រង់៖ កសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ ចលនាកសិករសាមគ្គីជំនួយគ្នា ធ្វើមាន និងរួចផុតពីភាពក្រីក្រចីរភាពចលនាកសិករប្រឡងប្រណាំងកសាងជនបទថ្មី និងកសិករ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់។ល។
ចលនាកសិករសាមគ្គីជំនួយគ្នាធ្វើមាន និងរួចផុតពីភាពក្រីក្រចីរភាពគឺជាចលនារៀនសូត្រ និងធ្វើតាមគំរូអ៊ំហូ នាំមកប្រសិទ្ធភាពជាក់ស្តែងបំផុត។ ឧទ្ទេសនាមជាមួយយើងខ្ញុំទម្រង់ដាំម្ទេសដៃនាង ទើបតែប្រមូលផលលើកដំបូង លោកផាមហ្វាងវិញ ប្រធានសមាគមកសិករឃុំធ្វឹងហ្វាបានឲ្យដឹង៖ នេះជាទម្រង់លុបបំបាត់ភាពក្រីក្រ ដែលសមាគមរៀនសូត្រតាមដំបូន្មានរបស់អ៊ំហូ ក្នុងបណ្តាឆ្នាំកន្លង។ ក្រោយរយៈពេលតម្លៃម្ទេសដៃនាងត្រូវចុះថោក អាស្រ័យអាសន្នរោគកូវីដ ១៩ រាតត្បាត ស្មុគស្មាញ (ក្នុងពាក់កណ្តាលឆ្នាំ ២០២១) បច្ចុប្បន្ន ម្ទេសកំពុងមានតម្លៃកើនឡើងមកវិញ តាមការប៉ាន់ស្មានម្ទេសនឹងឡើងថ្លៃខ្ពស់ជាងទៀត ក្នុងបណ្ដាថ្ងៃជិតដល់បុណ្យតេត ទើបមាមីងកសិករ មួយចំនួនកំពុងបង្កើនផ្ទៃដីដាំឡើងដល់ ៧០ ហិកតា ក្នុងរដូវនេះ (កើន ២០ ហិកតាបើប្រៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំមុន)។ បច្ចុប្បន្នម្ទេសមួយ គីឡូក្រាមមានតម្លៃមធ្យមពី ២៥.០០០-៣៥.០០០ ដុង បានឈ្មួញមកប្រមូលទិញនៅនឹងចម្ការ។ ជា មួយតម្លៃនេះ តាមការប៉ាន់ស្មានម្ទេសមួយកុង នឹងផ្តល់ទិន្នផលពី ០២-០៣ តោន ក្រោយពេលទូទាត់ប្រាក់ចំណាយរួចស្រេច មាមីងកសិករនៅចំណេញពី ២០-៣០ លានដុង។
បច្ចុប្បន្ន ម្ទេសដៃនាង មិនត្រឹមតែនាំមកលទ្ធផលសេដ្ឋកិច្ចជូនកសិករផលិតម្ទេសប៉ុណ្ណោះ ដើមម្ទេសនៅទាំងបង្កបានការងារធ្វើជូនពលករនៅទំនេរក្នុងរដូវអាសន្នរោគកូវីដ ១៩ ទៀតផង ឆ្លងតាមកិច្ចការប្រមូលផលម្ទេស។ ក្នុងមួយថ្ងៃ ពល ករម្នាក់អាចរកបានប្រភពចំណូលពី ២០០.០០០ -៣០០.០០០ ដុង។ ទន្ទឹមជាមួយទម្រង់ដាំម្ទេសដៃនាង បណ្តាទម្រង់ផលិតផ្សេងក៏កំពុងនាំមកលទ្ធ ផលជាក់ស្តែង ក្នុងបណ្តាថ្ងៃជិតដល់តេតផងដែរ ដូចជា៖ ទម្រង់ដាំប៉េងប៉ោះ ម្រះ ត្រសក់។ល។
ដើម្បីឧបត្ថម្ភប្រាក់ទុនជូនសមាជិកកសិករដែលខ្វះទុន សមាគមសហការជាមួយធនាគារគោល នយោបាយសង្គមស្រុកកូវង៉ាង បង្កើតនិងពង្រឹងក្រុមបុលទុន ០៧ ក្រុម ដោយមានសមាជិក ៣៤៧ នាក់បុល បំណុលនៅសល់ និងកំពុងគ្រប់គ្រងប្រាក់ទុនមកដល់បច្ចុប្បន្នជាង ១២,៩ ពាន់លានដុង។ បងថាច់ភិរុណកសិករនៅភូមិចុងផ្នោរឲ្យដឹង៖ គ្រួសារខ្ញុំជាគ្រួសារក្រ គ្មានដីផលិត និងបានសមាគម ឧទ្ទេសនាមឲ្យជួលដីស្រែ ០២ កុង ដើម្បី ដាំម្ទេស និងដំណាំ។ ដំបូងដាំម្ទេស គ្រួសារខ្ញុំបាន សមាគមកសិករដោះស្រាយឲ្យខ្ចីទុនសម្រាប់ទិញ ជី កូនពូជ។ល។ ដោយសារទម្រង់ដាំដំណាំ ទើប គ្រួសារខ្ញុំរួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២០២០។
គិតពីដើមឆ្នាំ ២០២១ មកដល់សព្វថ្ងៃ មិនត្រឹមតែផ្តុំកម្លាំងឧបត្ថម្ភពង្រីកសេដ្ឋកិច្ច បង្កការងារធ្វើជូនពលករនៅទំនេរ នៅមូលដ្ឋាន សមាគមកសិករឃុំធ្វឹងហ្វា នៅទាំងបំផុសចលនាកសិករផលិត ធ្វើអាជីវកម្មពូកែឆ្នាំ ២០២១។ ឆ្លងតាមលទ្ធផល ត្រួតពិនិត្យមានគ្រួសារ ២៩២ គ្រួសម្រេចសម្ប ទាគ្រប់លំដាប់ថ្នាក់ (ក្នុងនោះថ្នាក់ខេត្ក ០២ នាក់ ថ្នាក់ស្រុក ៣៧ នាក់ ថ្នាក់ឃុំ ២៥០ នាក់)។ សមាគមបន្តពង្រឹងក្រុមហ៊ុនប្រាក់ទុនឲ្យខ្ចីបង្វិលជុំ ០៣ ក្រុម ដោយមានសមាជិក ៤២ នាក់ ប្រាក់ទុន គបវាល់ប្រចាំខែចំនួន ២,២ លានដុង ដោះស្រាយ ឲ្យសមាជិក ០៣ នាក់បានបុលទុន។
យោងលើការងារជាក់ស្តែងរៀនសូត្រតាមអ៊ំ ហូ ក្នុងការពង្រីកសេដ្ឋកិច្ច ក្នុងឆ្នាំ ២០២១ សមា គមកសិករឃុំធ្វឹងហ្វាបានបំផុសចលនា សមាជិក ជំនួយគ្នាឆ្លងកាត់ការលំបាក ឈានឡើងរួចផុត ពីភាពក្រីក្របាន ១៥ គ្រួសារ និងមានគ្រួសារជាច្រើនឈានឡើងធូរធា មានការងារធ្វើលំនឹង នៅមូលដ្ឋាន៕ អត្ថបទ- រូបថត៖ សុខា