09/12/2021 14:54
ហ្វឹកហាត់ពន្លត់អគ្គិភ័យ ។ រូបថត៖ ថាញ់ក្វាង
ជាមួយសភាពការណ៍ឧទាហរណ៍នៅវេលាម៉ោង ១៥ នៃថ្ងៃទី ៣ ធ្នូឆ្នាំ ២០២១ កម្មករជាច្រើនកំពុងធ្វើការនៅតំបន់នេះពិនិត្យឃើញ អណ្តាតភ្លើងឆាបឆេះ និងផ្ទុះនៅឃ្លាំងផ្ទុកវត្ថុ ធាតុរបស់ក្រុមហ៊ុនចំកាតស្បែកជើងម៉ីផុង។ បន្ទាន់ពីនោះ ក្រុមបង្ការ ពន្លត់អគ្គិភ័យនៅនឹងកន្លែងបានផ្ដើមបណ្តាកាយវិការវាយរគាំងប្រកាសអាសន្នហៅទូរស័ព្ទទៅកងកម្លាំងបង្ការ ពន្លត់អគ្គិភ័យជំនាញ។ ទន្ទឹមនឹងនោះ ប្រើប្រាស់បណ្តាមធ្យោបាយពន្លត់នៅនឹងកន្លែងចាត់ការជាដំបូង ដើម្បីទប់ស្កាត់មិនឱ្យភ្លើងឆេះរាលដាលទូលំទូលាយ។
អំឡុងពេលប្រហែល ១០ នាទីក្រោយមក រថយន្តជំនាញចំនួន ៣ គ្រឿង និងកម្មាភិបាល យុទ្ធជនជិត ៥០ នាក់របស់ប៉ូលិសបង្ការ ពន្លត់អគ្គិភ័យរបស់មជ្ឈមណ្ឌល ក្រុមបង្ការពន្លត់អគ្គិភ័យនៃនគរបាលស្រុក និងក្រុមបង្ការពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនមានមុខនៅកន្លែងកើតហេតុ សហការផ្សព្វផ្សាយជួរក្រុមប្រើចំពួយបាញ់ទឹក បំពង់បាញ់ខ្យល់ដើម្បីពន្លត់និងជម្លៀស សង្គ្រោះជនរងគ្រោះ នាំយកទ្រព្យសម្បត្តិចេញ ពីកន្លែងភ្លើងឆេះ។ល។ ក្រោយរយៈពេល ៥ នាទី គំនរភ្លើងជាឧទាហរណ៍បានជម្នះសុវត្ថិភាព។
ពិធីហ្វឹកហាត់បានប្រព្រឹត្តឡើងយ៉ាងឆាប់រហ័ស ហ្មត់ចត់ សុវត្ថិភាព ធានាត្រូវតាមសំណូមពរបច្ចេកទេសដាក់ចេញ។ កងកម្លាំង បង្ការពន្លត់អគ្គិភ័យនៅនឹងកន្លែងអនុវត្តបណ្ដា កាយវិការសង្គ្រោះស្ទាត់ជំនាញ រហ័សរហួន និងស៊ីចង្វាក់គ្នាជាមួយកងកម្លាំងបង្ការ ពន្លត់ អគ្គិភ័យជំនាញ៕ ថាញ់ក្វាង-សម្បត្តិ