• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ចាប់ពីថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០២១ សិស្សថ្នាក់ទី ៩ និងទី ១២ ចូលរៀនដោយផ្ទាល់

20/12/2021 14:42

កាលពីថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០២១ ការិយាល័យគណៈកម្មាធិការបក្សខេត្តត្រាវិញ បានចេញសេចក្ដីប្រកាសលេខ ៧៤៦ TB/VPTU ស្ដីពីសេចក្ដីសន្និដ្ឋានរបស់លោកលេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង ក្នុងជំនួបធ្វើការរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ជាមួយមន្ទីរអប់រំ និងបណ្ដុះបណ្ដាលមន្ទីរ សុខាភិបាល និងបណ្ដាមូលលដ្ឋានស្ដីពីផែនការចាត់តាំងបង្រៀន និងរៀនផ្ទាល់សម្រាប់សិស្សក្នុងស្ថានភាពសម្របសម្រួលជាមួយស្ថានភាពអាសន្នរោគកូវីដ-១៩ នាពេល បច្ចុប្បន្ន។

      លេខាគណៈកម្មាធិការបក្សខេត្តបញ្ជាក់ថា ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ លើភូមិសាស្រ្តខេត្តបានផ្ដុំផ្សព្វផ្សាយ អនុវត្តម៉ឺងម៉ាត់ព្រមៗគ្នា។ គិតមកទល់ពេលនេះ ជាសារវន្តគ្រប់គ្រងបានសំបុកជំងឺ។ ចំពោះសកម្មភាពអប់រំ ការរៀនបន្តផ្ទាល់ និងរៀនលើទូរទស្សន៍មានប្រសិទ្ធភាពមិនទាន់ខ្ពស់ក៏ពិតមែន ប៉ុន្តែក៏ដោះស្រាយបានការលំបាកចំពោះមុខ មួយចំណែកសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាល របស់ខេត្ត។ ដើម្បីបន្តអនុវត្តល្អសេចក្ដីសម្រេចចិត្ត ១២៨/NQ-CP ចុះថ្ងៃទី ១១ តុលា ឆ្នាំ ២០២១ របស់រដ្ឋាភិបាលកំណត់ជាបណ្ដោះអាសន្ន “សម្របសម្រួលសុវត្ថិភាព រវៀសរវៃ ត្រួតពិនិត្យមានប្រសិទ្ធភាពអាសន្នរោគកូវីដ ១៩” អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តឯកភាពគោលការណ៍សម្រាប់ផ្នែកអប់រំ និងបណ្ដុះបណ្ដាលសហការជាមួយបណ្ដាមូលដ្ឋានត្រៀមបម្រុងបណ្ដាលក្ខណៈ ពេលធានា នឹងអនុវត្តពិសោធការចាត់តាំងរៀនដោយផ្ទាល់ សម្រាប់សិស្ស។ ជាក់ស្ដែងបណ្ដាកន្លែង ដែលបានកំណត់អាសន្នរោគកម្រិតលេខ ១ និង កម្រិតលេខ ២ សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ទៅរៀនដោយផ្ទាល់ ចាប់ពីថ្ងៃទី ២៧ ធ្នូឆ្នាំ ២០២១ ដើម្បីដកពិសោធ។ បន្ទាប់មក យោងទៅលើការប្រែប្រួលនៃអាសន្នរោគ បើសិនលំនឹង នឹងបន្តឱ្យសិស្សបណ្ដាផែនថ្នាក់ ទី ៧ ទី ៨ ទី ១០ និងទី ១១ ទៅរៀនដោយផ្ទាល់ ចាប់ពីថ្ងៃទី ៥ មករា ឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ ប្រគល់ឱ្យផ្នែកសុខាភិបាលសហការជាមួយផ្នែកអប់រំនិងបណ្ដុះបណ្ដាល និងមូលដ្ឋានប្រ ញាប់ពិនិត្យឡើងវិញ រួចដំណើរការចាក់វ៉ាក់សាំងឱ្យសិស្សថ្នាក់ទី ៦ ក្នុងខែមករា ឆ្នាំ ២០២២ ក្រោយមកបន្តឱ្យសិស្សទៅរៀនដោយផ្ទាល់ពេលគ្រប់លក្ខណៈ។ ផ្នែកអប់រំ និងបណ្ដុះបណ្ដាល គណៈកម្មាធិការប្រជាជន បណ្ដាស្រុក  ទីផ្សាររួមខេត្ត ទីក្រុងប្រញាប់ត្រៀមបម្រុងឱ្យបានគ្រប់សព្វ ធានាបណ្ដាលក្ខណៈ ដើម្បីសិស្សវិលត្រឡប់មករៀនដោយផ្ទាល់ធានាសុវត្ថិភាព ប្រសិទ្ធភាព សមស្របជាមួយស្ថានភាពប្រែប្រួលនៃអាសន្នរោគជាក់ស្ដែងលើភូមិសាស្រ្តខេត្ត ម្ចាស់ការចាត់ការក្នុងរាល់កាលៈ ទេសៈ ការពារសុខភាពល្អបំផុតសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស។ មន្ទីរសុខាភិបាល មានលិខិតបទដ្ឋានណែនាំច្បាស់លាស់ ផ្ញើជូនដល់បណ្ដាមូលដ្ឋានអប់រំស្ដីពីបណ្ដាការកំណត់បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ជាមួយខ្លឹមសារសង្ខេបខ្លី ងាយយល់ ងាយចាំ ជួយឱ្យគ្រូបង្រៀនផ្សព្វផ្សាយដល់សិស្សមាន ការយល់ដឹងបានល្អក្នុងការងារបង្ការ ទប់ស្កាត់ អាសន្នរោគ។
     ថ្ងៃចូលរៀនដំបូង បណ្ដាសាលាបម្រុងពេលឃោសនា ផ្សព្វផ្សាយ ណែនាំច្បាស់លាស់បណ្ដាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ បំផុតគឺអនុសាសន៍ “៥K”។ អនុវត្តគម្លាតសិស្ស ក្នុងថ្នាក់រៀននីមួយៗ ត្រៀមបម្រុងកន្លែងនៅបណ្ដោះអាសន្នសម្រាប់សិស្សពេលអនុវត្តធ្វើតេស្តរហ័ស បើសិនមានលទ្ធផលសង្ស័យវិជ្ជមាន។ បណ្ដាមូលដ្ឋានត្រៀមបម្រុងឱ្យបានល្អបណ្ដាកន្លែងព្យាបាល ប្រមែប្រមូល បើសិន កើតមានករណីសិស្ស F០ នោះគប្បីមានកន្លែង ព្យាបាលធ្វើចត្តាឡីស័កតាមការកំណត់។ រក្សា ភាពស្ងប់ស្ងាត់សហការស្អិតល្មួតចាត់ការករណី F០ កើតមានក្នុងថ្នាក់រៀន មិនទុកឱ្យឪពុក ម្ដាយសិស្សតក់ស្លុត ព្រួយបារម្ភ។ មិនទុកឱ្យសិស្សឈប់រៀនទូទាំងសាលាបែរមកចាត់ការ តែនៅថ្នាក់រៀនមាន F០ និងបណ្ដាថ្នាក់ជិតតាមជំនាញដែលផ្នែកសុខាភិបាលកំណត់។
     បន្តអនុវត្ត និងរក្សារូបភាពបង្រៀនបន្តផ្ទាល់ និងបង្រៀនលើទូរទស្សន៍ អនុវត្តទន្ទឹមគ្នាការបង្រៀនដោយផ្ទាល់ និងការបង្រៀនបន្តផ្ទាល់។ ដោយឡែកកម្រិតបឋមសិក្សាបន្តការរក្សាចាត់ តាំងបង្រៀន និងរៀនតាមរយៈទូរទស្សន៍។
     អនុវត្តការពិនិត្យធ្វើតេស្តរហ័សវិរុស SARS -Cov-២ សំណាករួមសម្រាប់សិស្សទាំងអស់ពេលចូលរៀនដោយផ្ទាល់។ ជារៀងរាល់ថ្ងៃ ចាត់ឱ្យគ្រូបង្រៀនស្ទង់កាយឧណ្ហធាតុ គ្រប់ គ្រង តាមដានសុខភាពរបស់សិស្ស រកឃើញ បានទាន់ពេល  ធ្វើចត្តា ឡីស័កសិស្សដែលមានអាការសង្ស័យ។ មន្ទីរសុខាភិបាល ចង្អុលការដល់មន្ទីរពេទ្យសម្ភព-កុមារត្រៀមលៃលកតំបន់ព្យាបាលដោយឡែកសម្រាប់សិស្សកើតជំងឺកូវីដ ១៩ មានសញ្ញាធ្ងន់ធ្ងរ បម្រុងថ្នាំព្យាបាលគ្រប់គ្រាន់ សមស្របជាមួយអាយុរបស់សិស្ស។
     គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត សហការជាមួយបណ្ដាស្ថាប័នផ្សព្វផ្សាយបង្កើនការក្ដាប់មតិសង្គម ទឹកចិត្តរបស់ ប្រជាជន ផ្សព្វផ្សាយបំផុសចលនាលំនឹងស្ថានភាព សតិអារម្មណ៍ ជួយឱ្យប្រជាជនយល់ច្បាស់ និងស្ងប់ចិត្តបង្កលក្ខណៈសម្រាប់ប្អូនៗទៅរៀន។ ទន្ទឹមនឹងនោះ ឪពុកម្ដាយសិស្សសហការល្អជាមួយគ្រូបង្រៀនគ្រប់គ្រងប្អូនៗក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគ៕
      ក្នុងថ្ងៃដដែលនោះដែរ (១៧ ធ្នូ) នា យិកាមន្ទីរអប់រំ និងបណ្ដុះបណ្ដាលខេត្តត្រាវិញ លោកស្រីង្វៀងធីបាច់យ៉ឹង មានសារលិខិតលេខ ២៣២១/SGDĐT-GDTrH ស្ដីពីការពិនិត្យឡើងវិញ ធានាបណ្ដាលក្ខណៈផ្សព្វផ្សាយ ចាត់តាំងបង្រៀននិងរៀនសម្រាប់សិស្ស
     មន្ទីរអប់រំ និងបណ្ដុះបណ្ដាលស្នើដល់បណ្ដាមូលដ្ឋានអប់រំ ជាបណ្ដោះអាសន្នមិនទាន់ប្រមូលសិស្សចូលរៀនចាប់ពីថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០២១។ ត្រៀមបម្រុងល្អបណ្ដាលក្ខណៈពេល ចាត់តាំងបង្រៀនរៀនដោយផ្ទាល់សម្រាប់សិស្ស។ ក្នុងនោះ ប្រញាប់សហការជាមួយមជ្ឈមណ្ឌលសុខាភិបាលថ្នាក់ស្រុកហ្វឹកហាត់ជូនកម្មាភិបាល គ្រូបង្រៀនអំពីការបង្ការ ទប់ស្កាត់អាសន្នរោគនៅនឹងអង្គភាព (សម្រេចមុនពេលសិស្សវិលត្រឡប់មករៀនដោយផ្ទាល់)។ ពិនិត្យបណ្ដា លក្ខណៈអំពីមូលដ្ឋានសម្ភារ សាលា ស្ថាបន ភណ្ឌបង្រៀនរៀន និងបណ្ដាឧបករណ៍បង្ការ ទប់ស្កាត់អាសន្នរោគ (ម៉ាស៊ីនស្ទង់កាលឧណ្ហធាតុ ទឹកកម្ចាត់មេរោគ របាំងមុខ។ល។) ធានាគ្រប់សព្វបណ្ដាសំណូមពរពេលទទួលសិស្ស វិលត្រឡប់មករៀន។ ពិនិត្យឡើងវិញរួចបង្កើត ​បញ្ជីរាយនាមសិស្សមិនទាន់បានចាក់វ៉ាក់សាំង ដើម្បីសហការជាមួយសុខាភិបាលមូលដ្ឋានចាត់តាំងចាក់វ៉ាក់សាំងឱ្យបានទាន់ពេលត្រូវតាមការកំណត់ (ជាពិសេសគឺសិស្សថ្នាក់ទី ៦ ទី ៧)។
     ចំពោះសកម្មភាពបង្រៀនរៀនបន្តផ្ទាល់ បន្តការផ្សព្វផ្សាយដល់ឪពុកម្ដាយសិស្សានុសិស្សអនុវត្តម៉ឺងម៉ាត់តាមការណែនាំប្រើប្រាស់ សុវត្ថិភាពបណ្ដាផ្នែកទន់រៀនបន្តផ្ទាល់របស់នាយកដ្ឋានសុវត្ថិភាពព័ត៌មានសំដៅជួយដល់គ្រូបង្រៀន សិស្ស និងឪពុកម្ដាយបំពាក់បណ្ដាចំណេះដឹងដោយខ្លួនឯង លទ្ធភាពសំខាន់ៗដើម្បីកំណត់ដឹងបណ្ដាបាតុភាពបាត់បង់សុវត្ថិភាពព័ត៌មានលើបណ្ដាញ និងក្នុងដំណាក់ កាលបង្រៀន រៀនបន្តផ្ទាល់។ ផ្តើមពីនោះការ ពារខ្លួនឯង ការពារថ្នាក់រៀនតាមបណ្ដាញ៕                 

   ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.