• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ឃុំភូកឹង នាំយកសេចក្តីសម្រេចចិត្តចូលក្នុងជីវភាព

10/12/2021 06:47

អនុវត្តសេចក្ដីសម្រេចចិត្តលេខ ១២៨/NQ-CP ចុះថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល “កំណត់បណ្តោះអាសន្នស្ដីពីសម្របសុវត្ថិភាព រវៀសរវៃ ត្រួតពិនិត្យអាសន្នរោគកូវីដ ១៩” ឃុំភូកឹង ស្រុកទីវកឹងបន្តជ្រោងខ្ពស់ស្មារតីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ទន្ទឹមជាមួយការបំផុសចលនាប្រជាជនស្ដារពង្រីកការផលិត។

លោកស្រីហ្វិញធីអ៊ឹង អនុប្រធានគណៈកម្មាធិការប្រជាជន អនុប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ឃុំភូកឹងបានឱ្យដឹង៖ ភូកឹងកំពុងបង្កើនការងារបំផុសចលនាប្រជាជនអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ដើម្បីការពារតំបន់បៃតងរបស់មូលដ្ឋាន។ ទន្ទឹមនឹងនោះ អនុវត្តសេចក្ដីសម្រេចចិត្តលេខ ១២៨ មូលដ្ឋានក៏បំផុសចលនាប្រជាជនស្ដារការផលិត ធ្វើអាជីវកម្មសមស្របជាមួយស្ថានភាពថ្មី យកចិត្តទុកដាក់ឧបត្ថម្ភបណ្តាពលករដែលត្រូវរងឥទ្ធិពលការងារធ្វើដោយអាសន្នរោគកូវីដ​‑១៩ រួមចំណែកបង្កើនប្រាក់ចំណូលជូនប្រជាជន លំនឹងជីវភាព ។ បច្ចុប្បន្ន មូលដ្ឋានផលិតជាច្រើនបានវិលត្រឡប់មកសភាពធម្មតាថ្មី សហករណ៍ ២ កន្លែងលើភូមិ​សាស្រ្ត រួមមាន៖ សហករណ៍កសិកម្មភូកឹង និងសហករណ៍សាងសង់ភូកឹង នៅតែរក្សាសកម្មភាព រួមចំណែកស្ដារការផលិត ដោះស្រាយការងារជូនពលករមូលដ្ឋានជាច្រើននាក់។ អនុវត្តល្អសេចក្តីសម្រេចចិត្តលេខ ១២៨ គឺដើម្បីគោលដៅការពារសុខភាព អាយុជីវិតរបស់ប្រជាជនដល់កម្រិតអតិបរមា កាត់បន្ថយដល់កម្រិតទាបបំផុតបណ្តាករណីកើតជំងឺ ករណីក្លាយទៅជាធ្ងន់ធ្ងរ បាត់បង់ជីវិតអាស្រ័យកូវីដ‑១៩ ស្ដារ និងពង្រីកសេដ្ឋ កិច្ច‑សង្គម ធានាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងស្ថានភាពថ្មី។

បងថាច់សេ (ស្ដាំ)ជួយសមាជិកសហករណ៍នាំយកស្រូវពូជទៅផលិត។

អនុវត្តការពង្រីកសេដ្ឋកិច្ចក្នុងស្ថានភាពថ្មី ប្រជាជនបានធ្វើដំណើរទៅមកដោយសេរីក្នុងទំនាក់ទំនងជួញដូរបណ្តាមុខទំនិញ ពលកម្ម ផលិត។ ចំពោះបណ្តាមូលដ្ឋានផលិត អាជីវកម្ម ផ្សារ។ល។ តែងកសាងកន្លែងសម្រាប់​បោសលេខកូដ QR ដើម្បីក្ដាប់យកស្ថានភាពដែលជាប់ទាក់ទងដល់ការបង្ការ ទប់ស្កាត់អាសន្នរោគ ជួយឱ្យប្រជាជនបាននឹងនរចិត្តពេលដែលអាសន្នរោគកាន់តែបានត្រួតពិនិត្យ។

ការរក្សាបណ្តាទម្រង់ផលិតលើភូមិសាស្រ្ត គឺជាការជួយឱ្យប្រជាជនងាយស្រួលក្នុងការស្ដារការផលិតក្នុងសភាពធម្មតាថ្មី។ បងថាច់សេ នៅភូមិកូវត្រែ ជាសមាជិកផលិតស្រូវក្នុងវាលស្រែធំរបស់ឃុំភូកឹងបានឱ្យដឹងថា៖ ក្នុងការផលិត យើងខ្ញុំ​តែងចុះកិច្ចសន្យាជាមួយសហករណ៍កសិកម្មភូកឹង ដើម្បីទទួលស្រូវពូជយកទៅជូនដល់មាមីងប្រជាកសិករ។ ជាមួយបំណងផ្សារភ្ជាប់ជាមួយប្រជាកសិករ សហករណ៍តែងពង្រីកល្អកិត្យានុភាព ក្នុងនោះមានការផ្គត់ផ្គង់ពូជដែលមានគុណភាពដើម្បីមាមីងបានស្ងប់ចិត្តក្នុងការផលិត។ ក្រៅពីគិតគូរពូជស្រូវប្រកបដោយគុណភាពសម្រាប់មាមីង មូលដ្ឋាននៅទាំងរក្សាសកម្មភាពប្រឡាយវាលស្រែបានល្អ ក្នុងនោះមានប្រព័ន្ធប្រឡាយបេតុង​អណ្ដែត ធានាបានប្រភពទឹកបម្រើឱ្យការស្រោច ស្រពស្រូវរបស់មាមីងលើភូមិសាស្រ្ត។

ម៉ាស៊ីនមូរចំបើង។

ក្នុងរដូវស្រូវវស្សាឆ្នាំ ២០២១ មាមីងកសិករឃុំភូកឹង ចុះពូជផលិតបានចំនួន ១.៥២០ ហិកតា។​ អាស្រ័យរងឥទ្ធិពលដោយអាសកាសធាតុ ទិន្នផលសម្រេចគិតជាមធ្យម​ប្រមាណ ៥,៨ តោនក្នុងមួយហិកតា ទាបជាង ០,៦ តោន ប្រៀបជាមួយរដូវតែមួយនៃឆ្នាំកន្លង។ មូលដ្ឋានកសាងប្រតិទិនចុះពូជផលិតស្រូវរដូវសម្រកជូនមាមីងកសិករចាប់ពីថ្ងៃទី ១ ខែធ្នូដល់ថ្ងៃ ទី ១២ ខែធ្នូ ឆ្នាំ ២០២១ គឺចុះពូជស្រូវរដូវ សម្រកឆ្នាំ ២០២១‑២០២២ ឱ្យបានសម្រេច រួចរាល់ ទន្ទឹមនឹងនោះ ចង្អុលការដល់ផ្នែកពាក់ព័ន្ធរួមដំណើរជាមួយប្រជាកសិករដើម្បីជួយឱ្យមាមីងផលិតស្រូវរដូវសម្រកទទួលបានជោគជ័យ សម្រេចបានទិន្នផលខ្ពស់ជាង៕

‑ គិតដល់វេលាម៉ោង ១០ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ លើភូមិសាស្រ្តឃុំភូកឹងទទួលប្រជាជនចំនួន ១.២៧១ នាក់មករបាយការណ៍សុខាភិបាល ក្នុងនោះមាន ៤៦០ នាក់ជាអ្នកមកពីក្រៅខេត្ត។ ១២៤ នាក់ប៉ះពាល់ផ្ទាល់ជាមួយ F០។ កត់សម្គាល់ករណី F០ ចំនួន ៣៥ នាក់ និងបានព្យាបាលជាសះស្បើយចំនួន ២៧ នាក់ កំពុងព្យាបាល ៨ នាក់។ ៦៨៧ នាក់ ប៉ះពាល់ផ្ទាល់ជាមួយ  F១។

​‑ គណៈកម្មាធិការប្រជាជនឃុំ ចេញសេចក្ដីសម្រេចចិត្ត ធ្វើចត្តាឡីស័កនៅនឹងផ្ទះឱ្យប្រជាជន ៧០៩ នាក់ បច្ចុប្បន្ន​នៅមនុស្សចំនួន ១៤៣ នាក់កំពុងអនុវត្តធ្វើចត្តាឡីស័ក។

‑  អនុវត្តការចាក់វ៉ាក់សាំងបង្ការកូវីដ‑១៩ ជូនប្រជាជន គិតមកទល់ពេលនេះ​មានប្រជា ៨.០៥៦ នាក់បានចាក់វ៉ាក់សាំង ក្នុងនោះចាក់ម្ជុលទី ១ សម្រាប់អ្នកពីគ្រប់ អាយុ ១៨ ឆ្នាំឡើង ទៅចំនួន ៥៨៨ នាក់ ចាក់ម្ជុលទី ២ មានចំនួន ៦.៦០០ នាក់។ ចាក់វ៉ាក់សាំងសម្រាប់អ្នក មានអាយុពី ១២‑១៧ ឆ្នាំមានចំនួន ៨៦៨ នាក់។ នៅប្រជាជនចំនួន ២.១៥៣ នាក់ទៀត មិនទាន់បានចាក់ ក្នុងនោះអ្នកមានអាយុពី ១២‑១៧ ចំនួន ១.២៧៨ នាក់ អាយុពី ១៨ ឆ្នាំ ឡើងទៅចំនួន ៨៧៥ នាក់៕

 

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.