• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម ត្រឹងត្វឹងអាញ់៖កែទម្រង់ បំពែញបន្ថែម សមស្របជាមួយគោលដៅឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥

16/12/2021 14:32

លោក ត្រឹងត្វឹងអាញ់ សមាជិកការិយាល័យនយោបាយ ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម ធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ បូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១-NQ/TW ចុះថ្ងៃទី ២០ មករា ឆ្នាំ ២០០៣ របស់ ការិយាល័យនយោបាយ នីតិកាលទី ៩ ស្តីពីគោលដៅ ភារៈកិច្ច វិធីសាស្រ្តពង្រីកសេដ្ឋកិច្ច-សង្គម និងធានាការពារប្រទេស សន្តិសុខតំបន់ វាលទំនាបទន្លេគឺវឡុងដំណាក់កាល ២០០១ -២០១០ សេចក្តីសន្និដ្ឋានលេខ ២៨ KL/TW ចុះថ្ងៃទី ១៤ សីហា ឆ្នាំ ២០១២ របស់ការិយាល័យនយោបាយ ស្តីពីគោលដៅ ភារៈកិច្ច វីធិសាស្ត្រ ពង្រីកសេដ្ឋកិច្ច សង្គម និងការពារប្រទេស សន្តិសុខតំបន់វាលទំនាបទន្លេគឺវឡុងដំណាក់កាល ២០១១-២០២០។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានលោក ឡឹមមិញដាំង អនុលេខាបក្សខេត្ត លោកឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងការចូលរួមរបស់បណ្តាមន្ទីរ បណ្តាផ្នែកខេត្ត។

សន្និបាតផ្សាយបន្តផ្ទាល់ បូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១ ។ រូបថត៖ គីមឡង

   
      ដំណាក់កាល ២០០៣ ២០២០ តម្លៃ GRDP របស់តំបន់ឆ្នាំ ២០២០ (តម្លៃប្រៀបធៀប) សម្រេចបាន ៥៩៦.០០០ ពាន់លានដុង ចំណាត់ថ្នាក់ទី ៤ បើប្រៀបជាមួយតំបន់ ក្នុងប្រទេស រួមចំណែកបាន ១១,៩៥% ចូលទៅក្នុង GRDP ទូទាំងប្រទេស។ ប្រភពចំណូលមធ្យមក្នុងមនុស្សម្នាក់កើនឡើងខ្ពស់បង្គួរ (កើនទ្វេ ៨,៦៦ លើក) ឆ្នាំ ២០២០ បើប្រៀបជាមួយប្រភពចំណូលមធ្យយរបស់តំបន់ ក្នុងមនុស្សម្នាក់ក្នុងមួយខែសម្រេចបាន ៣,៨៧៣ លានដុង ចំណាត់ថ្នាក់ទី ៣/៦ ក្នុងតំបន់។ ជាមធ្យមក្នុងមួយឆ្នាំ ដោះស្រាយការងារធ្វើជូនពលករបាន ៣០៩.២៥០ នាក់។
      តម្លៃ GRDP កំណើនបង្កើនជាមធ្យមក្នុងដំណាក់កាល ២០២១-២០៣០ សម្រេចបាន ១០,៥%។ មានចំនួន ៨០% ឃុំសម្រេចលក្ខឋានឃុំជនបទថ្មី  ដល់ឆ្នាំ ២០៣០មានអង្គភាព ថ្នាក់ស្រុក/ខេត្តតិចបំផុត ០៣ សម្រេចលក្ខឋានជនបទថ្មី ។ អត្រាពលករបានបណ្តុះបណ្តាលសម្រេចពី ៨០ ៨៥%។ ប្រភពចំណូលជាមធ្យមរបស់ជនជាតិភាគតិចស្មើរជាមួយ ១/២ នៃ កម្រិតមធ្យមរួមរបស់ទូទាំងប្រទេស។
     នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ តំណាងឱ្យថ្នាក់ដឹកនាំខេត្ត លោក ឡឹមមិញដាំង សំណូមពរឱ្យបំពេញបន្ថែមខ្លឹមសារមួយចំនួនពាក់ព័ន្ធដល់ខេត្តត្រាវិញនិយាយដោយឡែក របស់តំបន់និយាយរួម៖ បំពេញបន្ថែមឱ្យខេត្តត្រាវិញ ចូលទៅក្នុងខ្លឹមសារកសាងរោងចក្រកែច្នៃគ្រឿងបរិភោគ ជលផល ដោយបច្ចេកវិជ្ជាជឿនលឿននៅក្នុងតំបន់ងាយស្រួលអំពីវត្ថុធាតុដើម។ វិនិយោគអនុវត្តសម្រេចប្រព័ន្ធកំពង់ផែនៅលើភូមិសាស្ត្រខេត្ត ក្នុងតំបន់តាមបែបបទរួមពង្រីកសុក្រឹតប្រព័ន្ធកំពង់ផែលើ ភូមិសាស្ត្រខេត្តក្នុងតំបន់តាមគ្រោងផែនការមេពង្រីកប្រព័ន្ធកំពង់ផែសមុទ្រវៀតណាម ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ដើម្បីបង្កលក្ខណៈសម្រាប់ខេត្តត្រាវិញ កសាងទីផ្សាររួមខេត្តយ្វៀងហាយ ក្លាយជាទីផ្សារប្រភេទទី ២ និងឆ្ពោះទៅកសាង ជាទីក្រុងសមុទ្រ ដោយមានវិស័យមុខស្រួច គឺទេសចរណ៍ និងសេដ្ឋកិច្ចសមុទ្រ។     ពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅស្ពានដាយង៉ាយ ជួសជុល លើកកម្ពស់បើកទូលាយផ្លូវជាតិលេខ ៥៤ ដុងថាប វិញឡុង ត្រាវិញ។
ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម ត្រឹងត្វឹង អាញ់ ឯកភាព បណ្តាសំណើបំពេញបន្ថែម របស់បណ្តាមូលដ្ឋាន យោងលើមូលដ្ឋានត្រួត ពិនិត្យ កែទម្រង់បំពេញបន្ថែម សមស្របជា មួយគោលដៅដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ចំពោះវិស័យគមនាគមន៍ បណ្តាក្រសួង បណ្តាផ្នែកសហការជាមួយមូលដ្ឋានឡើងគ្រោងផែនការឱ្យសមស្រប ជាពិសេសគឺបណ្តាគម្រោងការសំខាន់ៗអន្តរតំបន់វាលទំនាបទន្លេគឺវឡុង កន្សោមសេដ្ឋកិច្ច នគរូបនីយកម្ម។ ប្រមូលផ្តុំផ្លាស់ប្តូររចនាសម្ព័ន្ធផលិត បណ្តុះបណ្តាលប្រភពធនធានមនុស្សវិទ្យាសាស្ត្រ- បច្ចេកទេស អនុវត្តទៅក្នុងភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម។ បណ្តាក្រសួងផ្នែក គប្បីបន្តបំពេញបន្ថែម ធ្វើច្បាស់លាស់ខ្លឹមសារថ្មីមួយចំនួនដូចជាសេដ្ឋកិច្ចសមុទ្រ សេដ្ឋកិច្ចលេខ បដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ដូចជាបណ្តាបញ្ហាដើម្បីសមស្របជាមួយអាកាសធាតុប្រែប្រួល បណ្តាបញ្ហាទាក់ទងដល់ទីក្រុងប្រាជ្ញា និងពង្រីកនគរូបនីយកម្ម រួមចំណែកពង្រីកចីរភាពអំពីសេដ្ឋកិច្ចសង្គម៕ ម៉ីញ៉ឹង-សុខា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.