20/12/2021 15:12
ជូនបណ្ណសរសើរដល់បុគ្គលដែលមានស្នាដៃឆ្នើម ។ រូបថត៖ ហុងញ៉ុង
បច្ចុប្បន្ននេះត្រាវិញ មានមនុស្សមានអាយុពី ៦០ ឆ្នាំឡើងទៅចំនួន ១២៥.០៨៥ រូប ស្រូបយកអត្រា ១២,៤៦% ប្រៀបនឹងចំនួនប្រជាជនរួម។ អាណត្តិកាលកន្លង សមាគមអ្នកមានវ័យចាស់គ្រប់លំដាប់ថ្នាក់ក្នុងខេត្តពង្រីកសមាជិកថ្មីបាន ៣៧.៧៣៣ រូប គិតមកទល់ពេលនេះក្នុងទូទាំងខេត្តមានសមាជិក ៩៨.៨៦២ រូប។ អ្នកមានវ័យចាស់ ៧៣.០៨៣ រូបបានជូនពរចម្រើនជន្មាយុ ជូនអំណោយគិតជាតម្លៃជាង ២៧,៥ ពាន់លានដុង។ ចលនាគ្រួសារប្រជាជន ៦៨.៩៤៨ លើក គ្រួចុះឈ្មោះបង្កើតមូលនិធិទំនុកបម្រុងលោកតា លោកយាយ ឪពុកម្តាយជាមួយចំនួនប្រាក់ជាង ៦៨៩,៨ លានដុង មូលនិធិនេះបានគ្រប់គ្រងប្រើប្រាស់នៅនឹងគ្រួសាររបស់អ្នកមានវ័យចាស់បាន នាំមកប្រសិទ្ធភាពយ៉ាងសកម្ម រួមចំណែកលើកកម្ពស់ចំណេះដឹងរបស់សហគមន៍សង្គម ចាត់តាំងទៅសួរសុខទុក្ខសមាជិកជំងឺតម្កាត់ ៣៦.៩៨៩ រូប និងជូនអំណោយជាង ០៥ ពាន់លានដុង។ សហការចលនាប្រាក់បានជាង ២៣ ពាន់លានដុងជួយអ្នកមានវ័យចាស់ក្រីក្រ ៧៦.៧៩៦ លើក នាក់នាឱកាសពិធីបុណ្យតេត ទិវាប្រពៃណីរបស់អ្នកមានវ័យចាស់។ល។ ក្រៅពីនោះ សមាគមអ្នកមានវ័យចាស់គ្រប់លំដាប់ថ្នាក់បង្កើតក្លឹបថ្មីរបស់ អ្នកមានវ័យចាស់បាន ៤៥៧ ក្លឹប កើនតួលេខ គិតមកទល់ពេលនេះ ក្នុងទូទាំងខេត្តមាន ៦១៩ ក្លឹប ដោយមានសមាជិក ២០.៨៧៧ រូប។ បង្កើតក្លឹបសហជំនាន់ឧបត្ថម្ភគ្នាទៅវិញទៅមកបាន ៤០ ក្លឹប ដោយមានសមាជិក ២.៧៥៨ រូប។
ជាមួយគោលលំនាំ “សាមគ្គី ច្នៃប្រតិដ្ឋ កសាង អង្គការចាត់តាំងសមាគមរឹងមាំ ជំរុញការងារការ ពារ ថែទាំ និងពង្រីកតួនាទីរបស់អ្នកមានវ័យចាស់សកម្មចូលរួមកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម” អាណត្តិកាល ២០២១-២០២៦ គណៈតំណាងសមាគមអ្នកមានវ័យចាស់ខេត្តបាន ដាក់ចេញផែនការមួយចំនួនដូចជា៖ ប្រមូលផ្តុំអ្នកមានវ័យចាស់ពី ៩០% ឡើទៅចូលរួមក្នុងអង្គ ការចាត់តាំងសមាគម។ ១០០% កម្មាភិបាល ថ្នាក់ខេត្ត ថ្នាក់ស្រុកជាង ៩០% កម្មាភិបាលថ្នាក់ មូលដ្ឋានបានហ្វឹកហាត់បំពាក់បំប៉នអំពីលទ្ធភាព ការងារសមាគម។ ខិតខំមានឃុំ សង្កាត់ ទីប្រ ជុំជនពី ៩៥% ឡើងទៅបានបង្កបង្កើតនិងរក្សា សកម្មភាពជាប្រចាំមូលនិធិថែទាំ និងពង្រីកតួនាទីរបស់អ្នកមានវ័យចាស់។ សមាគមអ្នកមានវ័យ ចាស់មូលដ្ឋានពី ៩០% ឡើងទៅមានបណ្តារូបភាពក្លឹបរបស់អ្នកមានវ័យចាស់។ ១០០% ស្រុក ទីផ្សាររួមខេត្ត ទីក្រុងមានក្លឹបសហជំនាន់ជួយគ្នា ទៅវិញទៅមក ក្នុងអាណត្តិកាលកើនបន្ថែម ៦០ ក្លឹបសហជំនាន់ជួយគ្នាទៅវិញទៅមក។ល។
នៅនឹងអង្គសន្និបាត គណៈកម្មាធិការប្រជាជនខេត្តបានប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈតំណាងសមាគមអ្នកមានវ័យចាស់ខេត្តអាណត្តិកាល ២០២១-២០២៦ រួមមានសមាជិក ១៨ រូប។ លោក ង្វៀងវុាំងឡុង អតីតប្រធានសម្ព័ន្ធពលករខេត្ត រក្សាតួនាទីជាប្រធានគណៈតំណាងសមាគមអ្នកមានវ័យចាស់ខេត្ត អាណត្តិកាល ២០២១-២០២៦។ លោកស្រី ផាមធី ថាញ់ភឿង អតីតអគ្គនិពន្ធនាយិកាកាសែតត្រាវិញរក្សាតួនាទីជាអនុប្រធានគណៈ។ ទន្ទឹមនឹងនោះ បោះឆ្នោតជ្រើសតំណាង ០៤ រូបចូលរួមមហាសន្និបាតសមាគមអ្នកមានវ័យចាស់វៀតណាមលើកទី ៦ អាណត្តិកាល ២០២១-២០២៦។
នាឱកាសនេះដែរ គណៈប្រតិបត្តិការបក្ខភាគខេត្តជូនទង់ “វ័យចាស់ ឆន្ទៈ កាន់តែខ្ពស់ គំរូភ្លឺស្វាង រួមចំណែកកសាងខេត្តត្រាវិញពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន” មានសមូហភាព ១៨ កន្លែង បុគ្គល ៣៧ រូបបានទទួលបណ្ណសរសើរ របស់មជ្ឈិមសមាគមអ្នកមានវ័យចាស់វៀតណាម របស់គណៈកម្មាធិការប្រជាជនខេត្ត និងរបស់គណៈតំណាងសមាគមអ្នកមាន វ័យចាស់ខេត្តដែលមានស្នាដៃឆ្នើមក្នុងការចូលរួមការងារសមាគម និងចលនាប្រឡងប្រណាំង “វ័យចាស់ គំរូភ្លឺស្វាង” ដំណាក់កាល ២០១៦-២០២១៕ ប្រែសម្រួល៖ តឹងង៉ុក