• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

គាំពារសង្គមខេត្តត្រាវិញ៖ ខិតខំចំណាយសងថវិកាឧបត្ថម្ភពីមូលនិធិគាំពារដាច់អាជីព

13/12/2021 13:55

គិតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ គាំពារសង្គមខេត្តត្រាវិញបានអនុវត្តសម្រេចផែនការចំណាយ សងថវិកាឧបត្ថម្ភ​ពីមូលនិធិគាំពារដាច់អាជីពតាមសេចក្ដីសម្រេចចិត្តលេខ ១១៦/NQ-CP របស់រដ្ឋាភិបាល។ នេះជាការប្ដេជ្ញានយោបាយ ខិតខំយ៉ាងខ្លាំងរបស់សមូហភាពកម្មាភិបាល បុគ្គលិក និយោជិត គាំពារសង្គមខេត្តត្រាវិញក្នុងស្ថានភាពអាសន្នរោគជំងឺប្រែ​ប្រួល ស្មុគស្មាញលើភូមិសាស្រ្តខេត្ត។ ទន្ទឹមនឹងនោះ អនុវត្តសម្រេចតាមកិច្ចចង្អុលការរបស់គាំពារសង្គមវៀតណាម។

បុគ្គលិកផ្នែកគាំពារសង្គមវៀតណាម ពិនិត្យ​សំណុំលិខិតបន្តផ្ទាល់ជួយប្រិតសំចៃពេលវេលា។ រូបថត៖ ហុងឌឹម

     ជាអង្គភាពអនុវត្តផ្ទាល់ កាលពីថ្ងៃទី ០១ ខែ តុលា គាំពារសង្គមវៀតណាមបានចាត់តាំងសន្និបាតផ្សាយ បន្តផ្ទាល់ទូទាំងផ្នែកស្ដីពីការផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តលេខ ១១៦ និងសេចក្ដីសម្រេចលេខ ២៨។ ទន្ទឹមនឹងនោះ គាំពារសង្គមវៀតណាមក៏បានបង្កើតគណៈចង្អុលការផ្សព្វផ្សាយអនុវត្តគោលនយោបាយ និងផ្សាយសារលិខិតលេខ ៣០៦៨/BHXH-CSXH ចុះថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១ ស្ដីពីការផ្សព្វផ្សាយអនុវត្ត សេចក្ដីសម្រេចចិត្តលេខ ១១៦ និងសេចក្ដីសម្រេច ចិត្តលេខ ២៨។ ដើម្បីប្រញាប់ផ្សព្វផ្សាយមានប្រសិទ្ធភាពសេចក្ដីសម្រេចចិត្តលេខ ១១៦ អគ្គនាយកគាំពារសង្គមវៀតណាមបានចង្អុលការឲ្យគាំពារសង្គមបណ្ដាមូលដ្ឋានត្រូវឯកភាព ស្របមតិគ្នាផ្សព្វផ្សាយដាច់អហង្ការ ធានាសម្រេចយ៉ាង ឆាប់បំផុត មានប្រសិទ្ធភាពបំផុតគោលដៅដាក់ចេញ។
     នៅខេត្តត្រាវិញការផ្សព្វផ្សាយចំណាយសងថវិកាឧបត្ថម្ភពីមូលនិធិគាំពារដាច់អាជីពតាមសេចក្ដីសម្រេចចិត្តលេខ ១១៦ ជួបការលំបាកច្រើនខណៈដែលស្ថានភាពជំងឺកូវីដ-១៩កំពុងរីករាលដាលស្មុគស្មាញ។ ម្យ៉ាងទៀត ក្នុងលើកផ្ទុះឡើង លើកទី ៤ នេះ ខេត្តត្រាវិញបានទទួលពលករជាង ៣០ ពាន់នាក់ពី បណ្ដាខេត្ត ក្រុង៖ ទីក្រុងហូជី មិញ ខេត្តបិញយឿង ដុងណាយ។ល។ មកកាន់ មូលដ្ឋានអាស្រ័យដោយ បាត់ការងារធ្វើ ខ្លាចអា សន្នរោគ។ល។ ពលករទាំងនេះពេលមកកាន់មូលដ្ឋានញុាំងឲ្យបង្កើនចំនួនសំណុំលិខិតស្នើទទួលឧបត្ថម្ភក៏ដូចជាការដោះស្រាយចំណាយ សងថវិកាឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ១១៦។
     លោកបូ៊យក្វាងហ្វី នាយកគាំពារសង្គមខេត្តឲ្យ ដឹងថា ត្រាវិញមានពលករប្រមាណ ៦០.០០០ នាក់ស្ថិតក្នុងក្របខ័ណ្ឌបានឧបត្ថម្ភពីមូលនិធិគាំពារដាច់អាជីព ជាមួយថវិកាចំណាយឧបត្ថម្ភជាង ១៣២ ពាន់លានដុង។ ខណៈនោះ ចំនួនកម្មាភិបាល និយោជិតអនុវត្តការងារជំនាញនៅបណ្ដា ចំណែកដែលពាក់ព័ន្ធផ្ទាល់ ដល់កញ្ចប់ឧបត្ថម្ភ ដូចជា៖ ប្រមូល ផ្ដល់បញ្ជី បណ្ណ របបគាំពារសង្គម និងផែនការហិរញ្ញវត្ថុរបស់ទូទាំងខេត្តមានប្រមាណតែ ៥០ នាក់។ ដូច្នោះ ក្នុងរយៈពេល ០៣ ខែអនុវត្តកញ្ចប់ឧបត្ថម្ភតាមកំណត់ (ចាប់ពីថ្ងៃទី ០១ ខែ តុលាដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១) គិតជា មធ្យម កម្មាភិបាល និយោជិតម្នាក់ៗដោះស្រាយ សំណុំលិខិតប្រមាណ ១.២០០ សំណុំ ទន្ទឹមនឹងនោះ ផ្ដុំកម្លាំងដោះស្រាយចំណាយសងថវិកា ឧបត្ថម្ភ កម្មាភិបាល និយោជិតក្រៅពីនោះនៅទាំងអនុវត្ត បណ្ដាភារកិច្ចជំនាញ ជាពិសេសនៅបណ្ដាខែ ចុង ឆ្នាំត្រូវខិតខំអនុវត្តសម្រេចបណ្ដាកម្រិតផែនការបានប្រគល់ឲ្យ ដើម្បីធានាសម្រេចភារកិច្ចក៏ដូចជា ដោះស្រាយ ចំណាយសងទាន់ពេលបណ្ដា របប គោលនយោបាយគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពជូនអ្នកទទួលផល។
     ដោយកំណត់ច្បាស់បណ្ដាទុក្ខលំបាក សាកល្បងក៏ដូចជាបន្ទុកដែលបានប្រគល់ជូន នាយកគាំពារសង្គមខេត្តបានប្រញាប់ចង្អុលការផ្សព្វផ្សាយ អនុវត្តបណ្ដាខ្លឹមសារការងារដែលទាក់ទង។ ចាប់តាំងពីការម្ចាស់ការរបាយការណ៍ឆ្លៀតការយក ចិត្តទុកដាក់ចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តដើម្បីកសាងវិធានការ ផែនការផ្សព្វផ្សាយអនុវត្តយ៉ាងឆាប់រហ័ស។ យោងតាមនោះ គាំពារសង្គមខេត្តបានផ្ញើសេចក្ដីជូនដំណឹងដល់បណ្ដាអង្គភាពប្រើប្រាស់ ពលករដែលគ្រប់លក្ខណៈដើម្បីពិនិត្យឡើងវិញ ឆ្លុះបញ្ចាំងបញ្ជីរាយនាមពលករ ជំរុញមាំព្រមៗគ្នាបណ្ដារូបភាពព័ត៌មានឃោសនាអំពីមុខសញ្ញា ពេលវេលាទីតាំងទទួលសំណុំលិខិត។ល។ តាមរយៈបណ្ដាស្ថាប័នព័ត៌មានមូលដ្ឋានប្រព័ន្ធឧគ្ឃោសនស័ព្ទផ្សាយសំឡេងឃុំ សង្កាត់ ទីប្រជុំជន។ល។
      ដំណាក់កាលផ្សព្វផ្សាយអនុវត្ត គាំពារសង្គមខេត្ត ក៏ជួបបញ្ហាលំបាកមួយចំនួន ដូចជា៖ ពលករ ដែលមានបញ្ជីច្រើនត្រូវបញ្ចូលក្នុងបញ្ជីដើម ពលករផ្ទួនដំណាក់បង់ប្រាក់ផ្ទួនព័ត៌មានឯកជនអាស្រ័យ ដោយខ្ចីសំណុំលិខិតផ្លូវច្បាប់ដើម្បីបានទៅធ្វើ និង បានចូលរួមគាំពារសង្គម ចំនួនពលករគ្មានឬក៏ខ្លាចប្រើប្រាស់គណនេយ្យធនាគារ ដើម្បីទទួលឧបត្ថម្ភអាស្រ័យដោយទម្លាប់ និងមានតម្រូវការទទួលប្រាក់មុខ ។ល។ បណ្ដាលមកពីប្រការទាំងនេះ បានបង្កការលំបាកដល់ការងារចំណាយឧបត្ថម្ភបាត់ពេលវេលាច្រើនក្នុងការវិនិច្ឆ័យ។
     ថ្វីត្បិតមានការលំបាកដូច្នោះក្ដី ប៉ុន្តែគាំពារសង្គមខេត្តត្រាវិញក៏មានភាពងាយស្រួលក្នុងការផ្សព្វផ្សាយ អនុវត្តព្រោះនេះជាគោលនយោបាយទទួលបានការព្រមព្រៀងខ្ពស់របស់ទូទាំងសង្គម។ ទន្ទឹមនឹងនោះ ផ្នែកគាំពារសង្គមវៀតណាមក៏មាន ភាពងាយស្រួលព្រោះមានមូលដ្ឋានឯកសារគ្រប់ គ្រងអ្នកចូលរួម ការផ្សព្វផ្សាយ និងបង្កើនកម្រិត ឧបករណ៍ VssID-BHXH លេខ ដើម្បីឧបត្ថម្ភពលករគបសំណុំលិខិតបន្តផ្ទាល់ជួយឲ្យប្រិតសំ ចៃពេលវេលា និងកម្លាំងយ៉ាងច្រើន។ បំផុតគឺ ក្នុងស្ថានភាព អាសន្នរោគប្រែប្រួលស្មុគស្មាញ ពលករធ្វើការនៅក្រៅខេត្តមកកាន់មូលដ្ឋានច្រើននោះ ការប្រើឧបករណ៍ VssID សម្រាប់គបសំណុំលិខិតបន្តផ្ទាល់បានរួមចំណែកកាត់បន្ថយស្ថានភាពហួសចំណុះ ក្នុងការទទួលសំណុំលិខិតផ្ទាល់ ធានាការងារបង្ការទប់ស្កាត់អាសន្នរោគនៅ មូលដ្ឋាន។ ការទទួលសំណុំលិខិតអេឡិចត្រូនិច រហ័សជាងទទួលសំណុំលិខិតក្រដាស។ ចំណែក ខាងពលករវិញ ការដំឡើង និងគបសំណុំលិខិតតាមរយៈឧបករណ៍ VssID មានការងាយស្រួលច្រើន មិនចាំបាច់ទៅកាន់ស្ថាប័នគាំពារសង្គមធ្វើ សំណុំបែបបទគ្រាន់តែចុះឈ្មោះបញ្ចូលព័ត៌មាន ឯកជន និងលេខគណនេយ្យទទួលផលរួចចុច គន្លឹះ ផ្ញើគឺអាចគបសំណុំលិខិតតាមសេវាសាធារណៈបានយ៉ាងធម្មតា និងរហ័សផង។
     គិតមកទល់ពេលនេះ គាំពារសង្គមខេត្តមាន ពលករ ៥៨.៣១៣ នាក់បានទទួលថវិកាឧបត្ថម្ភ ពីមូលនិធិគាំពារដាច់អាជីពតាមសេចក្ដីសម្រេចចិត្តលេខ ១១៦ (ក្នុងនោះមានពលករ ៤៤.៨៣២ នាក់ចូលរួមគាំពារដាច់អាជីព និងពលករ ១៣.៤៨១ នាក់ផ្អាកការចូលរួមគាំពារដាច់អាជីពមានពេលវេលារក្សាទុក) ជាមួយចំនួនប្រាក់ជាង ១២៩,៩៦៧ ពាន់លានដុង សម្រេចជាង ៩៨% ប្រៀបជាមួយ ចំនួនពលករ ដែលត្រូវចំណាយឧបត្ថម្ភ។ បន្ថយ ០១% កម្រិតវាល់គាំពារដាច់អាជីពឲ្យ ៨១២ អង្គភាព មានពលករ ២៩.៣០២ នាក់ ចំនួនប្រាក់កាត់ បន្ថយក្នុងមួយខែៗជាង ១,៥ ពាន់លានដុង។
     ក្រៅពីនោះ គាំពារសង្គមខេត្តនៅទាំងផ្សព្វផ្សាយ អនុវត្តទាន់ពេលបណ្ដាគោលនយោបាយឧបត្ថម្ភ ពលករ អាជីវកម្មតាមសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាលស្ដីពីគោលនយោបាយមួយចំនួន ឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករជួបការលំបាក ដោយសារមហាសន្នរោគកូវីដ-១៩។
     ជាក់ស្ដែង អនុវត្តការផ្អាកគបប្រាក់ចូលមូលនិធិចូលនិវត្តន៍ជូន ០៦ អង្គភាព មានពលករ ១.១៣២ នាក់ គ្រប់លក្ខណៈ សរុបទឹកប្រាក់ជាង ៦,៣៩៤ ពាន់លានដុង។ ជូនដំណឹងដល់ ៨៩៤ អង្គភាព មានពលករ ៤២.៣៨៩ នាក់ បានកាត់បន្ថយ កម្រិតវាល់មូលនិធិគាំពារគ្រោះថ្នាក់ពលកម្ម មានជំងឺដោយសារមុខ របរពី ០,៥% ចុះនៅ ០% ជាមួយទឹកប្រាក់គិតជាបណ្ដោះអាសន្នបានកាត់បន្ថយ កម្រិតវាល់ក្នុង ១២ ខែ (ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២) ជាង ១៣ ពាន់លានដុង ដើម្បីបណ្ដាអង្គភាព ឧបត្ថម្ភទាន់ពេលដល់ពលករក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
គិតដល់អស់ខែវិច្ឆិកា ឆ្នាំ ២០២១ គាំពារសង្គម បានអនុវត្តបន្ថយកម្រិតវាល់មូលនិធិគាំពារគ្រោះ ថ្នាក់ពលកម្ម ជំងឺដោយសារមុខរបរជាមួយចំនួន ប្រាក់ជាង ៤,៣០៣ ពាន់លានដុង។ បញ្ជាក់ បញ្ជីរាយនាម ពលករផ្អាកការអនុវត្តន៍កិច្ចសន្យា សហការ សម្រាកការងារដោយគ្មានទទួលបៀវត្សជូន ១១៩ អង្គភាព មានពលករ ៤.៣១០ នាក់ បញ្ជីរាយនាមពលករផ្អាកការងារឲ្យ ៨៨ អង្គភាព មានពលករ ២៤.៧២៩ នាក់ បញ្ជាក់ឲ្យ ១២ អង្គភាពមានពលករ ៦.៣៣៩ នាក់ ដើម្បីអង្គភាពទាំងនោះស្នើបុលទុនសងបៀវត្ស ស្ដារការផលិតឡើងវិញ។
     បច្ចុប្បន្ន គាំពារសង្គមខេត្តត្រាវិញកំពុងបន្តទទួល ឧបត្ថម្ភសំណុំលិខិតស្នើទទួលឧបត្ថម្ភពីមូលនិធិគាំពារដាច់អាជីពរបស់ពលករដល់អស់ថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០២១ និងធានាដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២១ ពលករទាំងអស់ដែលគ្រប់លក្ខណៈបាន ទទួលឧបត្ថម្ភតាមការកំណត់៕                       ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.