07/12/2021 13:12
ប្រធានអគ្គសហព័ន្ធន៍ពលកម្មវៀតណាមមានប្រសាសន៍ក្នុងពិធីប្រជុំ។ រូបថត៖ ស៊ើងតៀង
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៥៥/QĐ-TTg ចុះថ្ងៃទី ១២ ឧសភា ឆ្នាំ ២០១៧ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដំណាក់កាល ២០១៦-២០២០ ខេត្តត្រាវិញបានមជ្ឈិមវិនិយោគជាង ២១០ ពាន់លានដុងសម្រាប់អនុវត្តគម្រោងការសាងសង់បណ្តាគោលច្បាប់របស់សហជីពនៅនឹងតំបន់ឧស្សាហកម្មឃុំឡុងឌឹក ទីក្រុងត្រាវិញ។ យោងតាមនោះ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានប្រគល់ដី ១,៩៩ ហិកតានៅតំបន់ឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញឱ្យគណៈគ្រប់គ្រងគម្រោងការគោលច្បាប់សហជីពរបស់អគ្គសហព័ន្ធន៍ពលកម្មវៀតណាមដើម្បីផ្សព្វផ្សាយគម្រោងការ។ ទ្រង់ទ្រាយវិនិយោគគម្រោងការរួមមានបណ្តាផែនផ្ទះសម្រាប់ពលករមានកម្ពស់ ១២ ជាន់ជាមួយ នឹងខ្នងផ្ទះប្រមាណ ១,៥០០ ខ្នង ផ្ទះពហុសណ្ឋានជាមួយនឹងកម្លាំងផ្ទុក ១.០០០ នាក់ដោយភ្ជាប់ជាមួយនឹងទីធ្លាធំនៃមជ្ឈមណ្ឌលរោងឪសថ ផ្សារទំនើប សួនច្បារ ដើមឈើបៃតង ទីលានហាត់ប្រាណ។ល។ សម្រាប់បម្រើដល់ជីវភាព វប្បធម៌សង្គមរបស់ពលករ អ្នកពលកម្ម។
ក្រោយរយៈពេល ០៥ ឆ្នាំគម្រោងការមិនទាន់បានផ្សព្វផ្សាយ គិតមកដល់ពេលនេះគណៈគ្រប់គ្រងគម្រោងការបង្កើតសេចក្តីរបាយការណ៍វិនិយោគរបាយការណ៍មានលទ្ធភាពអនុវត្តនៃគម្រោងការមជ្ឈមណ្ឌលកីឡាហាត់ប្រាណស្ថិតក្នុងគោលច្បាប់សហជីពនៅខេត្តត្រាវិញដើម្បីទុកឱ្យមន្ទីរស្ថាបនាត្រាវិញពិនិត្យសំណុំលិខិត។ ប៉ាន់ស្មាន ដល់ខែកុម្ភៈឆ្នាំ ២០២២ នឹងសម្រេចការងារបង្កើត ផ្តល់សច្ចាប័នគ្រោងផែនការទំហំនៃទីធ្លា។ ទន្ទឹមនឹងនោះ គណៈគ្រប់គ្រងគម្រោងការសំណើខេត្តត្រាវិញកែទម្រង់ព្រំដែនតំបន់ដីចេញផុតពីគ្រោងផែនការតំបន់ឧស្សាហកម្មឡុងឌឹកដើម្បីសមស្របជាមួយនឹងសេចក្តីកំណត់របស់អនុក្រឹត្យលេខ ៨២/២០១៨/NĐ-CP របស់រដ្ឋាភិបាល។ ខេត្តផ្សព្វផ្សាយកសាងផ្លូវគមនាគមន៍ អគ្គិសនី ប្រព័ន្ធបង្ហូតទឹក ព័ត៌មានទំនាក់ទំនងដល់ព្រំដែនគោលច្បាប់។
ស្ថិតនៅនឹងអង្គប្រជុំ សមមិត្តង្វៀងឌិញខាង ប្រធានអគ្គសហព័ន្ធន៍ពលកម្មវៀតណាមបានស្ងើចសរសើរនូវបណ្តាសេចក្តីសំណើរបស់គណៈគ្រប់គ្រងគម្រោងការដែលបានថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តចង្អុលការបណ្តាមន្ទីរ គណៈ ផ្នែកខេត្តត្រាវិញស្វែងរកវិធីសាស្រ្តដើម្បីដោះស្រាយការទុក្ខលំបាកជំពាក់វាក់វិន។ ទន្ទឹមនឹងនោះ សំណូមពរគណៈគ្រប់គ្រងគម្រោងការប្រញាប់ធ្វើចលនាឡើងវិញគម្រោងការនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២២៕
ប្រភពញឹងយឹង