• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ សម័យប្រជុំ លើកទី ៣ សម័យប្រជុំសាមញ្ញចុងឆ្នាំ ២០២១

09/12/2021 14:23

ដូចជាដំណឹងបានផ្សាយពីលេខកន្លង​ក្នុងរយៈពេលពីរថ្ងៃទី ០៧-០៨ ធ្នូ ។ សម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ចាត់តាំង សម័យប្រជុំលើកទី ៣ សម័យប្រជុំសាមញ្ញចុងឆ្នាំ ក្រោមអធិបតីរបស់សមមិត្ត​គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត និងបណ្តា​អនុប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត យឿងធីង៉ុកធើ និងគាងក្វឹង។

*អនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ២៧ យ៉ាង ក្នុងនោះមានសេចក្តីសម្រេចចិត្តឯកទេសបទ ២៥។

ទិដ្ឋភាពសម័យប្រជុំលើកទី ៣ សម័យប្រជុំសាមញ្ញចុងឆ្នាំរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។​ រូបថត៖ គីមឡង
     សម័យប្រជុំលើកនេះបណ្តាតំណាងក្រុម​​​ប្រឹក្សាប្រជាជនខេត្តពិនិត្យបណ្តាសេចក្តីព្រាងសេចក្តីរបាយការណ៍ សេចក្តីសម្រេចចិត្តរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តា​គណៈក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មា ធិការប្រជាជនខេត្ត។ល។​​ បណ្តា​តំណាង​ពិភាក្សារួមបំពេញយោបល់កសាងសេចក្តីរបាយការណ៍របស់គណៈកម្មាធិការប្រជាជន។ បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ចោទសួរដេញដោលបណ្តា​នាយក​មន្ទីរកសិកម្ម   និងអភិវឌ្ឍន៍ជនបទ មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គម ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត​ពិនិត្យ​លើកលែងតួនាទីសមាជិក គណៈ កម្មាធិការប្រជាជនខេត្តចំពោះ សមមិត្តវ៉ូហ្វាយបាក់ អតីតនាយកនគរបាលខេត្ត និងសមមិត្ត ឡេថាញ់អោល  អតីតនាយកមន្ទីរវិទ្យាសាស្ត្រ -បច្ចេកវិទ្យា ។
     សម័យប្រជុំនេះ បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បានប្រមូលផ្តុំប្រាជ្ញាពិនិត្យ ពិភាក្សា និងឯកភាពអនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ២៧​​ យ៉ាងដូចជា៖ សេចក្តីសម្រេចចិត្តអំពីពង្រីកសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២២។ សេចក្តីសម្រេច ចិត្តអំពីផ្តល់សច្ចាប័នទូទាត់ប្រមូល - ចំណាយថវិការដ្ឋឆ្នាំ ២០២០។ សេចក្តីសម្រេចចិត្តអំពីបំពេញ​បន្ថែម​គម្រោងថវិកា​បំពេញបន្ថែមមាន កម្រិតឆ្នាំ ២០២១។ សេចក្តីកំណត់អំពីការ​បែង ចែកប្រភព ភារកិច្ចចំណាយ និងអត្រាភាគរយ (%) បែងចែកឱ្យគ្រប់ថ្នាក់ថវិកា​មូលដ្ឋាន ខេត្តត្រា វិញដំណាក់កាល ២០២២-២០២៥។ សេចក្តី សម្រេចចិត្តអំពី​ល័ក្ខការណ៍ ភាគកម្រិត និងកំ ណត់ការបែងចែកថវិកានៅមូលដ្ឋាន ឆ្នាំ ២០២២ និងដំណាក់កាល ២០២២-២០២៥។ សេចក្តីសម្រេចចិត្តអំពីគម្រោងថវិកាបែងចែក​ភារកិច្ច ប្រមូល-ចំណាយថវិកាឆ្នាំ ២០២២។ សេចក្តី សម្រេចចិត្តអំពីផ្តល់​សច្ចាប័ន​ផែនការវិនិយោគ សាធារណៈឆ្នាំ ២០២២។ សេចក្តីសម្រេចចិត្តឆ្លងតារាងវិស័យវិនិយោគឱ្យបុល​របស់មូលនិធិ អភិវឌ្ឍន៍ខេត្តត្រាវិញ ដំណាក់កាល ២០២១- ២០២៥។ សេចក្តីសម្រេច​ចិត្ត កំណត់តំបន់មិន ត្រូវបានចិញ្ចឹម និងតំបន់ចិញ្ចឹមសត្វត្រចៀកកាំ គោលនយោបាយ​ឧបត្ថម្ភការរុះរើមូលដ្ឋានចិញ្ចឹមនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេច​ចិត្តអំពី​ផ្តល់សច្ចាប័នខ្លឹមសារ ភារកិច្ចជួសជុល ថែរក្សា និងវិនិច្ឆ័យជាបន្ទាន់​ឧបទ្ទវហេតុភ្លឺទំនប់ ប្រព័ន្ធភ្លឺទំនប់អាស្រ័យដោយមូលដ្ឋានគ្រប់គ្រង នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តអំពីការឆ្លងតម្លៃផលិតផល សេវាផលប្រយោជន៍ ធារាសាស្រ្តជាក់​ស្តែងឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តអំពីកំណត់បណ្តាប្រាក់កម្រៃលើវិស័យបរិស្ថាននៅលើភូមិសាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តអំពីការឆ្លងបញ្ជីសំណង់គម្រោងការដែល​គប្បីត្រូវ​ដក់ហូតយកដីក្នុងឆ្នាំ ២០២២ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេច​ចិត្តអំពីការបញ្ជីសំណង់គម្រោងការគប្បីត្រូវបង្វែរគោលដៅប្រើប្រាស់ដីផលិតស្រូវមកប្រើប្រាស់ទៅក្នុងគោលដៅផ្សេង ក្នុងឆ្នាំ ២០២២ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេច​ចិត្តអំពីការមិនប្រមូលប្រាក់ សាលាចំពោះអប់រំកុមារពន្លក និងសកលរដ្ឋការនៅ​លើភូមិ​សាស្ត្រខេត្តត្រាវិញ (ខែតុលា ែខវិច្ឆិកា ខែធ្នូឆ្នាំ ២០២១ និងខែមករា ឆ្នាំ ២០២២)។ សេចក្តីសម្រេចចិត្តអំពីបំពេញបន្ថែមបញ្ជីជាក់ស្តែងនៃចន្លោះ និងភូមិសាស្ត្រដើម្បី​ធ្វើជាមូលដ្ឋាន បញ្ជាក់សិស្សមិនអាចទៅសាលារៀន និងវិលត្រ ឡប់ទៅផ្ទះក្នុងថ្ងៃបានឧបត្ថម្ភតាមគោលនយោបាយរបស់អនុក្រឹត្យលេខ ១១៦/២០១៦/NĐ-CP របស់រដ្ឋាភិបាល។ សេចក្តីសម្រេចចិត្តអំពី​ការកំណត់តម្លៃសេវាធ្វើកោសល្យវិច័យ SARS- CoV-២ ដែលមិនស្ថិតក្នុងក្របខណ្ឌរបស់មូលនិធិសុខាភិបាលក្នុងបណ្តាមូលដ្ឋានពិនិត្យព្យាបាលជំងឺរបស់រដ្ឋនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ ​សេចក្តីសម្រេចចិត្តស្តីពីការកំណត់​ប្រាក់កម្រៃ បណ្ណាល័យនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តអំពីការកំណត់កម្រិតឧបត្ថម្ភសង្គម កម្រិតឧបត្ថម្ភសង្គម និងកម្រិតឧបភោគសោធនសង្គម ចំពោះ​ក្រុមមុខសញ្ញាជួបទុក្ខលំបាកផ្សេងៗ ដែលមិនទាន់បានកំណត់ក្នុងអនុក្រឹត្យលេខ ២០/២០២១/NĐ-CP នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តអំពីការ​កំណត់ ប្រាក់បង់ថ្លៃចុះឈ្មោះស្នាក់អាស្រ័យនៅលើភូមិសាស្ត្រខេត្តត្រាវិញ។  សេចក្តីសម្រេចចិត្តស្តីពីការកំណត់អំពីចំនួន របប គោលនយោបាយចំពោះនគរបាលអឌ្ឍជំនាញការដែលបានបន្តការ ប្រើការទៅក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានលើភូមិសាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តអំពីផ្តល់សច្ចាប័នថវិកាឧបត្ថម្ភបពា្ឈប់ការងារ ស្លាប់តែមួយលើកចំពោះកងកម្លាំងនគរបាលអឌ្ឍជំនាញការ ដែលមិនទាន់បានទទួលរបបគោល នយោបាយឧបត្ថម្ភបពា្ឈប់ការងារតែមួយលើកចំពោះនិយោជិតធ្វើការតាមគម្រោងការបង្កើន កងជួរនិយោជិតផ្នែកកសិកម្មចុះទៅបំពេញការងារលើភូមិសាស្ត្រឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្តត្រាវិញ អាស្រ័យដោយចប់កិច្ចធ្វើសកម្មភាពរបស់​គម្រោង​ការ។  សេចក្តីសម្រេចចិត្តអំពីការផ្តល់សច្ចាប័នចំនួនរួមក្របខណ្ឌនិយោជិត​ដល់​បណ្តា​ស្ថាប័ន អង្គការចាត់តាំងរដ្ឋបាលរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជា​ជនខេត្ត ស្រុក ឆ្នាំ ២០២២។      សេចក្តីសម្រេចចិត្តអំពីផែនការ ចាត់តាំងបណ្តា​សម័យប្រ​ជុំសាមញ្ញឆ្នាំ ២០២២ -ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាល ២០២១- ២០២៦។ សេចក្តីសម្រេចចិត្តលើកលែងតំណែង សមាជិកគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០២១-២០២៦ និងសេចក្តីសម្រេចចិត្តបោះឆ្នោតសមាជិកគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០២១-២០២៦ ។

តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ចូលរួមសន្និបាត។ រូបថត៖ រតនា
     មានយបល់បិទសម័យប្រជុំ សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជានខេត្តបានសង្កត់ធ្ងន់ថា៖ ស្ថិត ក្នុងលក្ខណៈនាពេលបច្ចុប្បន្ននេះ រួមជាមួយនឹង ការទុក្ខលំបាក សាកល្បងរបស់ស្ថានភាពអាសន្ន រោគជំងឺកូវីដ-១៩ នៅមានការប្រែប្រួលយ៉ាង ស្មុគស្មាញពិបាកនឹងស្មានបាន។ ដើម្បីទុកឱ្យការអនុវត្តន៍​សម្រេច​តាមគោលដៅពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២។ ក្រុមប្រឹក្សាប្រជានខេត្ត តែងចែកសន្តោស ទន្ទឹមនឹងនោះសំណូមពរគណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជន បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងប្រញាប់ចាត់តាំងអនុវត្តបណ្តាសេចក្តីសម្រេចចិត្តដែលទើបបានក្រុមប្រឹក្សាប្រជាជនខេត្តអនុម័តិឆ្លង យកចិត្តទុកដាក់ដល់បណ្តាវិធានការផ្សព្វផ្សាយជាបន្ទាន់ មានប្រ សិទ្ធភាពបណ្តាសេចក្តីសម្រេចចិត្តស្តីអំពីការវិនិ យោគសាធារណៈ ចាត់ទុកនេះគឺជាថាមពលមួយយ៉ាងសំខាន់ ដើម្បីជម្រុញសន្ទុះកំណើនបង្កើនសេដ្ឋកិច្ចឆ្នាំ ២០២២។ ក្នុងដំណាក់កាលចាត់តាំងអនុវត្តគប្បីប្រមូលផ្តុំកម្លាំងពិនិត្យឡើងវិញ និងបំពេញបន្ថែមបណ្តាភារកិច្ច វិធីសាស្ត្រ ខ្លឹមសារដែលគប្បីត្រូវកែទម្រង់ឱ្យសមស្របជាមួយ នឹងភាពជាក់ស្តែងរបស់ផ្នែក មូលដ្ឋាន។ 
     ប្រមូលផ្តុំកម្លាំងចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ រក្សាខ្ជាប់សមិទ្ធផលដែលសម្រេចបាន មិនគប្បីធ្វេសប្រហែស អត្តនោម័ត ខ្វះការប្រុងប្រយ័ត្ន គប្បីបន្តធ្វើកោសល្យវិច័យជម្រើសទូលំទូលាយ ដំណើការវាយតម្លៃហ្មត់ ចត់ និងព្យាករណ៍គ្រោះអាសន្នតាម ០៤ កម្រិត នៅតាមបណ្តាភូមិសាស្ត្រនីមួយៗ ឃុំ ស្រុកនីមួយៗ ដើម្បីមានបណ្តាវិធានការពន្លត់រោគជំងឺបានល្អ ដាច់ខាតមិនទុកឱ្យមានការ “រឹតបន្តឹងខាងក្រៅធូររលុងខាងក្នុង”។
     គណៈកម្មាធិការប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែក ខេត្ត និងមូលដ្ឋានគប្បីកសាងផនការ គោលដៅ ស្តារឡើងសេដ្ឋកិច្ច ដាក់ចេញបណ្តាវិធីសាស្ត្រ ដោយមានការប្រផ្តុំកម្លាំងឱ្យភារកិច្ចសំខាន់ៗទៅក្នុងស្ថានភាពថ្មី ដើម្បីបន្តអនុវត្តមានប្រសិទ្ធភាព “គោលដៅផ្ចិត” បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផង ប៉ុន្តែត្រូវខិតខំអនុវត្តសម្រេចផែនការពង្រីកសេដ្ឋកិច្ច-សង្គម និងគម្រោងថវិកា រដ្ឋឆ្នាំ ២០២២ ដោយកម្រិតខ្ពស់បំផុត។ ក្នុងនោះគប្បីជ្រោងខ្ពស់ការប្តេជ្ញាចិត្ត ប្រមូលផ្តុំកម្លាំង អនុវត្តបណ្តាភារកិច្ចការងារតាមគោលដៅដែល បានដាក់ចេញនោះ គឺប្រមូលផ្តុំកម្លាំងជម្រុញការ អនុវត្តន៍ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ សំខាន់នោះគឺផ្នែកកសិកម្ម យកចិត្តទុកដាក់ឧបត្ថម្ភ ការផលិត និងលក់ផលិតផលរបស់កសិករ បង្ការ ប្រឆាំងរោគជំងឺ ពិសេសគឺជំងឺរលាកដុំពកស្បែក ហ្វួងគោ ម្ចាស់ការទាក់ទាញការវិនិយោគ បន្តផ្សព្វផ្សាយបណ្តាវិធានការ វិធីសាស្ត្របង្កើនចំណាត់ ថ្នាក់លិបិក្រមសមត្ថភាពប្រជែងថ្នាក់ខេត្ត និងបណ្តាលិបិក្រមទាក់ទិនដល់ការកែទម្រង់រដ្ឋបាល ដោះស្រាយការទុក្ខលំបាកជូនបណ្តាអាជីវកម្ម បង្កើនតម្លៃផលិត និងតម្លៃនីហរ័ណកេណ្ឌប្រមូលបណ្តាប្រភពធនធានវិនិយោគឱ្យបណ្តាសំណង់សំខាន់ៗ តប់ប្រមល់លើបណ្តាវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម។ ទទួលយក និងចង្អុលការដោះស្រាយទាន់ពេលបណ្តាយោបល់ឆ្លុះបញ្ចាំងរបស់ប្រជាជនអំពីជីវភាព សុខភាពអាស្រ័យដោយជះឥទ្ធិពលជំងឺកូវីដ-១៩។ អនុវត្តល្អគោល នយោ បាយចំពោះអ្នកមានសគុណ ដោះស្រាយ ការងារធ្វើ សុខុមាលភាពសង្គម ជនជាតិ សាសនា រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
     ក្រុមប្រឹក្សាប្រជានខេត្តសំណូមពរបណ្តាស្ថា ប័នសារព័ត៌មានមហាជនឆ្លុះបញ្ចាំង ផ្សព្វផ្សាយ ទាន់ពេលនូវសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្ត និងលទ្ធផលសម័យប្រជុំដល់ទូទាំងម្ចាស់ឆ្នោត និងប្រជាជនបានតាមដានចូលរួមត្រួត ពិនិត្យ។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈ ក្រុម ក្រុមការងារក្រុមប្រឹក្សាប្រជាជនខេត្ត និងតំណាងក្រុមប្រឹក្សាប្រជានខេត្ត គប្បីពង្រីកតួនាទីត្រួតពិនិត្យការងារផ្សព្វផ្សាយអនុវត្ត បណ្តាសេចក្តីសម្រេចចិត្តដែលទើបបានអនុម័តិ ឆ្លង៕                                រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.