• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

នគរបាលខេត្តត្រាវិញចេញទ័ពវាយលុកបង្រ្កាបឧក្រឹដ្ឋជន ធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងបុណ្យតេត

20/12/2021 15:17

កាលពីថ្ងៃទី ១៥ ធ្នូ នគរបាលខេត្តត្រាវិញចាត់តាំងពិធីចេញទ័ពអនុវត្តកំពូលវាយលុកបង្រ្កាប ឧក្រឹដ្ឋជន ធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងបុណ្យតេតញ៉ឹមយ៉ឹងឆ្នាំ ២០២២ ។ វរសេនីយ៍ឯក​ត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្តធ្វើជាអធិបតីពិធី។ អញ្ជើញចូលរួមមានបណ្តាសមមិត្តក្នុងគណៈ នាយក ថ្នាក់ដឹកនាំនគរបាលបណ្តាអង្គភាព និងបានផ្សាយបន្តផ្ទាល់ដល់បណ្តាមណ្ឌលនគរបាល បណ្តាមូលដ្ឋាន។

បើកយុទ្ធនាការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់សង្គម ។ រូបថត៖ ហូយ៉ាង

      រយៈពេលអនុវត្តកំពូលចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ នគរបាលខេត្តនឹងចាត់តាំងចេញទ័ព ព្រមៗគ្នាដើម្បីផ្សព្វផ្សាយយ៉ាងប្តូរផ្តាច់ បណ្តាវិធីសាស្ត្រធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការពារសុវត្ថិភាពដាច់អហំការ បណ្តាគោលដៅសំណង់សំខាន់ៗ បណ្តាព្រឹត្តិការណ៍នយោបាយ វប្បធម៌សង្គមសំខាន់ៗ។ ផ្សព្វ ផ្សាយ ចលនាប្រជាជនលើកកម្ពស់ចំណេះដឹងបង្ការ ឧក្រឹដ្ឋជន សកម្មថ្កោលទោស ចូលរួមឡោមព័ទ្ធឃាត់ឧក្រឹដ្ឋជន។ ​ផ្សព្វផ្សាយបណ្តាវិធីសាស្ត្រ ការងារតស៊ូបង្រ្កាបយ៉ាងខ្លាំងក្លាជាមួយនឹងបណ្តា ប្រភេទឧក្រឹដ្ឋជន លួចឆក់ប្លន់ទ្រព្យសម្បត្តិ បោក ប្រាស់រឹបយកទ្រព្យសម្បត្តិ បង្ករបួសដោយចេតនា ល្បែងស៊ីសង គ្រឿងញៀន ឧក្រឹដ្ឋជន ល្មើស ច្បាប់ទាក់ទិនដល់ “ឥណទានងងឹត”។ល។ បង្កើនការងារត្រួតពិនិត្យរកឃើញវិនិច្ឆ័យម៉ឺងម៉ាត់ឧក្រឹដ្ឋជន ល្មើសច្បាប់អំពីបន្លំពាណិជ្ជកម្មមុខទំនិញ ក្លែងក្លាយបន្លំ ល្មើសអំពីបរិស្ថានធនធានរ៉ែ សុវត្ថិ ភាពគ្រឿងបរិភោគ។ អនុវត្តមានប្រសិទ្ធភាព​​ បណ្តាវិធានការធានាសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការអគ្គិភ័យ ឆេះផ្ទុះ។
    មានយោបល់ក្នុងពិធីនេះវរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្តសំណូមពរនគរបាលបណ្តាអង្គភាព មូលដ្ឋានគប្បីកេណ្ឌប្រមូល យ៉ាងអតិបរមានៃកងកម្លាំង មធ្យោបាយចាត់តាំងយាមល្បាតផ្ចិតភូមិសាស្ត្រធានាសន្តិសុខសណ្តាប់ធ្នាប់ បង្កើនការត្រួតពិនិត្យគ្រប់គ្រងទីស្នាក់នៅ បណ្តាផ្នែក មុខរបរអាជីវកម្មដែលមានលក្ខណៈ អំពីសន្តិសុខសណ្តាប់ធ្នាប់ ធានាប្រចាំការត្រៀមប្រយុទ្ធ ២៤/២៤ ម៉ោងដើម្បីទទួលយក ដោះស្រាយដំណឹងសំណើស្នើ ថ្កោលទោសឧក្រឹដ្ឋជន។ បន្តអនុវត្តល្អការងារបង្ការទប់ស្កាត់អាសន្ន រោគជំងឺកូវីដ-១៩ កម្មាភិបាល យុទ្ធជនគ្រប់រូបគប្បីជ្រួតជ្រាបខ្លឹមសារ ៖ “នគរបាលប្រជាជន-គឺជាស្រទាប់ការពារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩- ក្លាយជាផ្លែដាវពិសិទ្ធធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម”។
     រួមជាមួយនឹងគោលលំនាំធ្វើសកម្មភាព “ រឭកឱ្យប្រជាជនទទួលទានដំណេកស្រួល យាមឱ្យប្រជាជន សប្បាយកំសាន្ត យកសេចក្តីរីករាយ សុភមង្គលរបស់ប្រជាជនធ្វើជាក្តីរីករាយ របៀបរស់ នៅរបស់ខ្លួន”។ ស្ថិតនៅនឹងពិធីនេះដែរ នាយក នគរបាលខេត្តបានប្រកាសបទបញ្ជាចេញទ័ព ក្នុងទូទាំងកងកម្លាំងអនុវត្តកំពូលវាយលុកបង្រ្កាបឧក្រឹដ្ឋជន ធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងបុណ្យតេតញ៉ឹមយ៉ឹងឆ្នាំ ២០២២ ៕ រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.