16/12/2021 14:40
លោក ឡេវុាំងហាំង ចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ រូបថត៖ ង៉ុកហុង
កន្លងហើយ លោកឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល គណៈបញ្ជាការដ្ឋានយោធាខេត្តអញ្ជើញទៅសួរសុខទុក្ខ ជំរុញទឹកចិត្តបណ្តាគ្រូពេទ្យ វេជ្ជបណ្ឌិតវិជ្ជាស្ថានពេទ្យយោធានៃក្រសួងការពារជាតិបានបញ្ជូនមកឧបត្ថម្ភការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅលើភូមិសាស្រ្ត ទីក្រុងត្រាវិញ ស្រុកចូវថាញ់ ថ្កូវ ទីវកឹង កូវកែ។
នៅបណ្តាកន្លែងទៅសួរសុខទុក្ខ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង ថ្លែងអំណរគុណចំពោះមនោសញ្ចេតនា ការអស់ពីចិត្តរបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបានឆ្លងកាត់ផ្លូវចម្ងាយរាប់ពាន់គីឡូម៉ែត្រ ពីហាណូយចូលមកឧបត្ថម្ភការងារបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩ នៅខេត្តត្រាវិញ។ លោក ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះស្មារតីបរិច្ចាគ ទទួលបន្ទុក និងការសង្រ្គោះព្យាបាលជំងឺអស់ពីចិត្តរបស់បណ្តាគ្រូពេទ្យ វេជ្ជបណ្ឌិត។ ទន្ទឹមនឹងនោះ ក៏ចែករំលែកនូវការលំបាក បន្ទុកធ្ងន់ធ្ងររបស់បណ្តាគ្រូពេទ្យ វេជ្ជបណ្ឌិតដែលស៊ូទ្រាំ ខិតខំធ្វើការក្នុងបរិស្ថានថ្មី ប្រកបដោយការគ្រោះថ្នាក់ និងភាពតានតឹង។ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញជឿជាក់ថា ជាមួយការប្តេជ្ញាចិត្តរបស់បណ្តាកងកម្លាំងគ្រូពេទ្យ វេជ្ជបណ្ឌិតដែលបានបញ្ជូនមកនិងកងកម្លាំងរបស់ខេត្ត ការចូលរួមយ៉ាងប្តូរផ្តាច់របស់ទូទាំងប្រព័ន្ធនយោបាយ របស់ប្រជាជនខេត្តត្រាវិញ នឹងរក្សាបាននូវលទ្ធផលដែលសម្រេចបាន កាត់បន្ថយករណីស្លាប់ដោយសារកូវីដ-១៩ និងអនុវត្តល្អតាមស្មារតីសេចក្តីសម្រេច ចិត្តលេខ ១២៨/NQ-CP របស់រដ្ឋាភិបាល៕ ង៉ុកហុង-តឹងង៉ុក