
ខេត្តត្រាវិញបង្កលក្ខណៈសម្រាប់បណ្តាមធ្យោបាយអាហរ័ណនៅនឹងកំពង់ផែសមុទ្រមជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយមិនធ្វើឱ្យផ្តាច់កន្សោមផលិតលើភូមិសាស្ត្រខេត្តឡើយ។
03/08/2021 08:48
កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ លោកឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្តចុះហត្ថលេខាផ្សាយសេចក្ដីសម្រេចចិត្តលេខ ១៥១/QĐ-BCĐ ស្ដីពីការបង្កើតតំបន់ចត្តាឡីស័កគម្លាតសង្គមបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅ ០៤ ឃុំលើភូមិសាស្រ្តស្រុកថ្កូវ។
03/08/2021 08:29
អនុវត្តសារាចរលេខ ០៩ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ចាប់តាំងពីថ្ងៃទី ២៩ កក្កដាឆ្នាំ ២០២១ ទីផ្សាររួមខេត្តយ្វៀងហាយចាប់ផ្តើមអនុវត្តវិធីសាស្ត្រទៅផ្សារប្ដូរវេនគ្នាដោយប្រើ បណ្ណបើកផ្លូវពេលដែលប្រជាជនចេញពីផ្ទះទៅទិញសម្ភារប្រើប្រាស់ចាំបាច់ សំដៅកាត់បន្ថយចំនួនមនុស្សផ្តុំគ្នាច្រើន អនុវត្តការគម្លាតសង្គមតាមសេចក្តីកំណត់ ជៀសវាងការប៉ះពាល់មនុស្សច្រើនគ្នា និងកាត់បន្ថយការឆ្លងជ្រាបជំងឺកូវីដ-១៩។
03/08/2021 08:22
សប្តាហ៍កន្លង ស្ថិតនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញបានចាត់តាំងអង្គប្រជុំផ្សាយបន្តផ្ទាល់ជាមួយបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ផ្សព្វផ្សាយកាងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត។ លោក ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងលោក គឹមង៉ុកថាយ អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ខេត្ត រួមធ្វើជាអធិបតី ។
03/08/2021 08:18
អនុវត្តតាមគោលការណ៍ទទួលយកប្រជាជនដែលមានស្រុកកំណើតនៅខេត្តត្រាវិញកំពុងរស់នៅធ្វើការ រៀនសូត្រនៅទីក្រុង ហូជីមិញ និងខេត្តបិញយឿងវិលត្រឡប់មកខេត្តត្រាវិញ តាមសារលិខិតលេខ ៣០៣១/UBND-KGVX ចុះថ្ងៃទី ២៨ កក្កដាឆ្នាំ ២០២១ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
30/07/2021 08:58
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាយុទ្ធជនពលី-ពិការ (២៧/៧/១៩៤៧-២៧/៧/២០២១) កាលពីថ្ងៃទី ២២ កក្កដា ក្រុមហ៊ុនអគ្គិសនីត្រាវិញសហការជាមួយគណៈកម្មាធិការប្រជាជនឃុំដុងហាយ និងដូងចូវ ស្រុកយ្វៀងហាយ ចាត់តាំងជូនអំណោយ ៤០ ចំណែក (ក្នុងមួយចំណែកតម្លៃ ៤០០.០០០ ដុង)សរុបតម្លៃ ១៦ លានដុងដល់គ្រួសារគោលនយោបាយមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តឃុំទាំងពីរ (ឃុំនីមួយៗ បានទទួល ២០ ចំណែក សរុបតម្លៃ ០៨ លានដុង)។
30/07/2021 08:43
គាំពារសង្គមស្រុកកាងឡុងជាអង្គភាពមួយដែលមានស្នាដៃ របៀបធ្វើ ច្នៃប្រតិដ្ឋជាច្រើន សំដៅរួមចំណែកជាមួយគាំពារសង្គមខេត្តអនុវត្តសម្រេចបណ្តាភារកិច្ចដែលបានប្រគល់ជូន។ ក្នុងនោះ ការងារប្រមូល និងបន្ថយបំណុលគាំពាសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីព ការងារពង្រីកអ្នកចូលរួមគាំពារសង្គមស្ម័គ្រចិត្តក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១ រួចបានគាំពារសង្គមខេត្តស្ងើចសរសើរ ជូនរង្វាន់តាមសេចក្តីសម្រេចចិត្តលេខ ២០២/QĐ-BHXH ចុះថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១។
30/07/2021 08:36
គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងស្រុកថ្កូវបានសហការចលនាកសាងផ្ទះឧបការគុណ ផ្ទះមហាសាមគ្គី ១០ ខ្នង ជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រនៅបណ្តាឃុំ៖ តឹងហ៊ីប លឺវង៉ីបអាញ់ ភឿកហ៊ឹង ហាមតឹង ទីប្រជុំជនថ្កូវ។ ក្នុងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឧបត្ថម្ភ សាងសង់ផ្ទះឧបការគុណ ០៣ ខ្នង ផ្ទះមួយខ្នងៗបានឧបត្ថម្ភ ៥០ លានដុង និងផ្ទះមហាសាមគ្គី ០៤ ខ្នង ក្នុងមួយខ្នងៗ បានឧបត្ថម្ភ ៤០ លានដុង សរុបថវិកា ៣១០ លានដុង បានដកហូតពី ប្រភពមូលនិធិសុខុមាលភាពសង្គម និងមូលនិធិដើម្បី ជនក្រីក្ររបស់ខេត្ត។ ផ្ទះមហាសាមគ្គី ០៣ ខ្នង អាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ចលនាសប្បុ រសជន អាជីវកម្មឧបត្ថម្ភ ក្នុងមួយខ្នងៗពី ៤០-៦៥ លានដុង។
30/07/2021 08:14
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទើបចាត់តាំងអង្គប្រជុំ និងចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីផ្តល់សច្ចាប័នតួនាទី ប្រធាន អនុប្រធាន ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ នៅបណ្តាអង្គភាពបណ្តាខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។
30/07/2021 08:02
កាលពីថ្ងៃទី ២៣ កក្កដា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញចាត់តាំងពិធីទទួលយកការឧបត្ថម្ភឧបករណ៍សម្រាប់ធ្វើតេស្តធន់អង្គបដិបក្ខចំនួន ៥.០០០ ឈុត គិតជាតម្លៃ ៧៥០ លានដុង អាស្រ័យដោយក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍អចលនាទ្រព្យផាកដាកឧបត្ថម្ភសម្រាប់ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ អញ្ជើញចូលរួមពិធីមានលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្ត លោកង្វៀងវ៉ាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តមួយចំនួន។