30/07/2021 14:11
កាលពីថ្ងៃទី ២៩ កក្កដា សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តរួមជាមួយនឹងក្រុមប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់វត្តពោធិសាលារាជ (កំពង់) វត្តអង្គររាជបូរី(អង្គ) និងតំបន់បង្ខាំងធ្វើចត្តាឡីស័កប្រមូលផ្តុំលេខ ៣ (សា លាមធ្យមសិក្សាបាលី-ខ្មែរ)លើភូមិសាស្ត្រទីក្រុងត្រាវិញ។
ស្ថិតនៅនឹងបណ្តាទីកន្លែងបានអញ្ជើញទៅដល់ សមមិត្តគឹមង៉ុកថាយ តំណាងឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិ ការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមកត់ត្រា និងរំឡែកការទុក្ខលំបាកជាមួយនឹងព្រះឧបជ្ឈាយ៍ ព្រះចៅ អធិការ ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ។ អំពីការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងពេលកន្លងហើយ ថ្នាក់ដឹកនាំខេត្តសូមកត់ត្រានិងស្ងើចសរសើរអំពីស្នាដៃយ៉ាងសំខាន់ជាច្រើនរបស់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទជាមួយនឹងស្មារតីសាមគ្គីជនជាតិ សាមគ្គីសាសនារួមចំណែកជាមួយនឹងខេត្តអនុវត្តល្អការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
ដោយឡែកតែតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំលេខ ៣ (សាលាមធ្យមសិក្សាបាលី-ខ្មែរ) សមមិត្តគឹមង៉ុកថាយសំណូមពរថ្នាក់ដឹកនាំមូលដ្ឋានបែងការងារឱ្យកងកម្លាំងប្រចាំការនៅនឹងតំបន់ធ្វើចត្តាឡីស័កអនុវត្តល្អភារកិច្ច៕ រតនា