03/08/2021 08:22
ចូលរួមនៅអង្គប្រជុំនៅមានលោក ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត លោក ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្ត លោកង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្ត លោក ង្វៀងវ៉ាំងទ្រៀក ប្រធានគណៈកម្មាធិការរណសិស្សមាតុភូមិវៀតណាមខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តមានការជាប់ទាក់ទង។
នៅទីបន្តផ្ទាល់របស់បណ្តាមូលដ្ឋាន មានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងនិងបណ្តាផ្នែកមានជាប់ទាក់ទង។
បណ្តាតំណាងចូលរួមសន្និបាតផ្សាយបន្តផ្ទាល់។
នៅអង្គប្រជុំ បន្ទាប់ពីស្តាប់អចិន្ត្រៃយ៍គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របាយការណ៍លទ្ធផលការងារបង្ការ ប្រឆាំងអាសន្នរោគជំងឺកូវីដ-១៩ បណ្តាមន្ទីរ ស្ថាប័ន ផ្នែក មូលដ្ឋានបានផ្តុំកម្លាំងពិភាក្សាស្តីពីជុំវិញបណ្តាវិធានការពង្រឹងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត ជាក់ស្តែងដូចកំណត់ពេលវេលាចេញដងផ្លូវ ពង្រឹងបណ្តាវិធានការរឹតបន្តឹងការធ្វើដំណើរ ទិសដៅអនុវត្តផែនការ «៣ ផ្ទាល់កន្លែង» នៅតាមបណ្តាអាជីវកម្ម តំបន់ឧស្សាហកម្មនៅលើភូមិសាស្រ្តខេត្ត។
ចង្អុលការនៅអង្គប្រជុំ អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តស្នើដល់បណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានយកចិត្តទុកដាក់ជាងនេះទៀតដល់បណ្តា សម្បុកជំងឺមានហានិភ័យឆ្លងជំងឺខ្ពស់ ដូចជា នៅក្រុមហ៊ុនចំកាត់ស្បែកជើងមីផុងនៅលើភូមិសាស្រ្តស្រុកថ្កូវ រឹតបន្តឹងកត្តាសុវត្ថិភាពនៅតាម ប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល គណៈកម្មាធិការរណសិរ្សគ្រប់លំដាប់ថ្នាក់ បណ្តាអង្គការមហាជន ពង្រឹងការឃោសនា ចលនាប្រជាជនអនុវត្តម៉ឹងម៉ាត់សារាចរលេខ ០៩ អំពីគម្លាតសង្គម យកចិត្តទុកដាក់ជាងនេះទៀតដល់បញ្ហាសុខុមាលភាពសង្គមក្នុងមណ្ឌលធ្វើចត្តាឡីស័ក ទីកន្លែងត្រូវរាំងខ្ទប់។
ថ្លែងសន្និដ្ឋានក្នុងអង្គប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំងស្នើជំរុញល្បឿនការងារបែងចែកប្រភពធនធានមនុស្សសុខាភិបាល ដើម្បីជំនួយដល់បណ្តាមូលដ្ឋាន ប្រគល់ដល់បណ្តាមូលដ្ឋាន និងផ្នែកឧស្សាហពាណិជ្ជកម្មរៀបចំម៉ោងទៅផ្សារឲ្យប្រជាជន អាចបិទទីផ្សារបណ្តោះអាសន្ន ផ្សារកើតឡើងឯកឯង បណ្តាមូលដ្ឋានអនុវត្តការរឹតបន្តឹងពេល វេលាធ្វើចរាចរណ៍តាមដងផ្លូវក្នុងអំឡុងពេល ពីម៉ោង ១៨ ដល់ម៉ោង ៦ ព្រឹក បង្កើតបណ្តាប៉ុស្តិ៍ត្រួតពិនិត្យនៅតំបន់ប្រជុំជនភូមិ អនុសង្កាត់ ត្រួតពិនិត្យបណ្តាករណី F2 ធ្វើចត្តាឡីស័កនៅផ្ទះ។ អំពីផែនការ «៣ ផ្ទាល់កន្លែង» ចំពោះបណ្តាអាជីវកម្មមិនគ្រប់លក្ខណៈឆ្លើយតបមូលដ្ឋានធ្វើការឡើងវិញជាមួយអាជីវកម្មស្នើផ្អាកសកម្មភាពបណ្តោះអាសន្ន។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏សំណូមពរដល់មន្ទីរសុខាភិបាលសហការជាមួយមន្ទីរធនធាននិងបរិស្ថានដោះស្រាយល្អកាកសំណល់សម្រាមក្នុងមណ្ឌលធ្វើចត្តាឡីស័ក ធានាអនាម័យបរិស្ថាន និងសុវត្ថិភាពក្នុងការបង្ការ ប្រឆាំងជំងឺ អនុវត្តត្រឹមត្រូវបណ្តាសំណូមពរក្នុងការធ្វើចត្តាឡីស័ក ជៀសវាងមិនឲ្យឆ្លងជំងឺខ្វែង៕
ប្រែសម្រួល៖ សុខា