03/08/2021 08:25
នៅទីប្រជុំជនថ្កូវស្រុកថ្កូវ លោក គឹមង៉ុកថាយ បានអញ្ជើញទៅសួរសុខទុក្ខអ្នកម្តាយវៀតណាម វីរភាព ឡេធីធៀក អាយុ ៩១ ឆ្នាំ និងលោកយាយ កាមធីកុក យុទ្ធជនពិការ វីរនារីពលកម្មក្នុងដំណាក់កាលផ្លាស់ថ្មី។ នេះគឺជាសកម្មភាពពោរពេញដោយអត្ថន័យ សំដៅកត់ត្រា និងតបស្នងសងគុណចំពោះការបាត់បង់ដ៏ធំធេងរបស់បណ្តាអ្នកម្តាយវៀតណាមវីរភាព បណ្តាយុទ្ធជនពិការ-ជំងឺ គ្រួសារយុទ្ធជនពលី និងអ្នកមានសគុណក្នុងសម័យតស៊ូរំដោះជនជាតិ និងការពារមាតុប្រទេស។ ទន្ទឹមនឹងនោះ អប់រំនិងពង្រីកប្រវេណី «ផឹកទឹកនឹងប្រភព» «តបស្នងសងគុណ» លើកកំពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច បណ្តាអង្គការនយោបាយសង្គម និងរដ្ឋអំណាចមូលដ្ឋានយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅខាងសម្ភារៈ ក៏ដូចជាស្មារតីជូនបណ្តាអ្នកម្តាយវៀតណាមវីរភាព បណ្តាយុទ្ធជនពិការ-ជំងឺ គ្រួសារយុទ្ធជនពលី និងអ្នកមានសគុណចំពោះដបិវត្តន៍។
ស្របឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាយុទ្ធជនពិការ-ពលី ខេត្តត្រាវិញបានបង្កើតក្រុមប្រ តិភូការងារជាច្រើនអាស្រ័យដោយបណ្តាសម មិត្តជាថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយចំនួន ១២០ ចំណែកដល់បណ្តាគ្រួសារគោលនយោបាយឆ្នើមនៅលើភូមិសាស្រ្តខេត្ត ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំរដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក៏ទៅសួរសុខទុក្ខ និងជូនអំណោយដល់មុខសញ្ញាគោលនយោបាយចំនួន ៧.៧៩៦ នាក់ និង ១៥.៧៦៦ គ្រួសារធ្វើសក្ការៈអ្នកម្តាយវៀតណាមវីរភាព យុទ្ធជនពលី ដោយអស់ថវិកាសរុបរួមជាង ០៦ ពាន់លានដុង៕
ប្រែសម្រួល៖ រតនា