30/07/2021 08:14
យោងតាមសេចក្តីសម្រេចចិត្តលេខ ៥៩/NQ-UBTVQH ១៥ ចុះថ្ងៃទី ២០ កក្កដា ឆ្នាំ ២០២១ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចចិត្តផ្តល់សច្ចាប័នបោះឆ្នោតតែងតាំង សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តត្រាវិញ រក្សាតំណែងជាប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញ អាណត្តិកាល ២០២១-២០២៦។ ទន្ទឹមនឹងនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តលេខ ១២៤/NQ-UBTVQH១៥ ចុះថ្ងៃទី ២០ កក្កដាឆ្នាំ ២០២១ ស្តីពីការផ្តល់សច្ចាប័ន លទ្ធផលការបោះឆ្នោតតែងតាំងសមមិត្ត ថាច់ភឿកមិញរក្សាតំណែងជាអនុប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាជំនាញការ នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញ អាណត្តិកាល ២០២១-២០២៦៕ រតនា