30/07/2021 08:43
លោកស្រី ត្រឹងធីថី នាយិការងគាំពារសង្គមស្រុកជូនជ្រូកដីដល់បងប្អូននារីចូលរួមគាំពារសង្គម ។
ស្ថិតក្នុងស្ថានភាពប្រែប្រួលស្មុគស្មាញនៃអាសន្នរោគកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព ការធ្វើពលកម្ម ផលិតរបស់ប្រជាជន សកម្មភាពរបស់អាជីវកម្ម ប៉ុន្តែជាមួយការប្តេជ្ញារបស់គណៈនាយក និងការខិតខំពុះពាររបស់សមូហភាពកម្មាភិបាល បុគ្គលិក គាំពារសង្គមស្រុកបានផ្សព្វផ្សាយអនុវត្តការគ្រោងថវិកាឆ្នាំ ២០២១ សម្រេចជាសារវន្តបណ្តាផ្នែកសកម្មភាពរយៈពេល ៦ ខែ ដើមឆ្នាំ ២០២១។ ជាអង្គភាព ១ ក្នុងចំណោមអង្គភាព ចំនួន ៣ (ការិយាល័យគាំពារសង្គមខេត្ត និងគាំ ពារសង្គមស្រុកចូវថាញ់) សម្រេច ៤ លក្ខឋានដោយមានចំនួនពលករចូលរួមគាំពារសង្គមចាប់បង្ខំ គាំពារសង្គមស្ម័គ្រចិត្ត គាំពារដាច់អាជីព គាំពារសុខាភិបាលកើនឡើងខ្ពស់ចុងឆ្នាំ ២០២០។ ក្នុងនោះ ចំនួនអ្នកចូលរួមគាំពារសង្គមស្ម័គ្រចិត្តសម្រេច ៨៩,៤៥% ប្រៀបជាមួយផែនការប្រគល់ជូន ជាអង្គភាពដែលមានចំនួនអ្នកចូលរួមច្រើនបំផុត បើប្រៀបជាមួយមូលដ្ឋានដទៃៗក្នុងខេត្ត។ ក្រៅពីនោះ គាំពារសង្គមស្រុក នៅទាំងបានគាំពារសង្គមខេត្ តស្ងើចសរសើរ និងជូនរង្វាន់ដល់សមូហភាព និងបុគ្គលដែលមានស្នាដៃក្នុងចលនាប្រឡងប្រណាំងផ្សព្វផ្សាយអនុវត្ត VssID-BHXH ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១។
គិតមកទល់ថ្ងៃទី ៣០ មិថុនា គាំពារសង្គមស្រុកកាងឡុង បានទាញយកផល ពង្រីកថ្មីអង្គភាព ប្រើប្រាស់ពលករចំនួន ៨ កន្លែងជាមួយពលករ ចំនួន ១៧៤ នាក់។ កើនចំនួនអ្នកចូលរួមគាំពារសង្គមស្ម័គ្រចិត្ត ៦៤៧ នាក់ និងកើនអ្នកចូលរួម គាំពារសុខាភិបាលតាមគ្រួសារ ៤.៧៣៤ នាក់។ ចំនួនអ្នកចូលរួមគាំពារសង្គម គាំពារសុខាភិបាល គិតមកទល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ប្រមាណ ១៣៦.០១៦ នាក់ បើប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំកន្លងកើនឡើង ៦.៩៧៣ នាក់។ ក្នុងនោះ ចំនួនអ្នកចូលរួមគាំពារសង្គមចាប់បង្ខំ ៤.៨៩៣ នាក់ ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំកន្លងកើនឡើង ១១៥ នាក់ សម្រេច ១០១,០៣% ប្រៀបជាមួយផែនការដែលបានប្រគល់ជូន។ ចំ នួនអ្នកចូលរួមគាំពារសង្គមស្ម័គ្រចិត្ត ២.៦០២ នាក់ ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំមុនកើន ១.៦៩៩ នាក់ សម្រេច ៨៩,៤៥%ប្រៀបជា មួយផែនការដែលបានប្រគល់ជូន។ ចំនួនអ្នកចូលរួមគាំពារដាច់អាជីពគឺ ៤.២២០ នាក់ ប្រៀប ជាមួយរយៈពេលតែមួយនៃឆ្នាំ ២០២០ កើន ១៤២ នាក់ សម្រេច ១០១,១៣%ប្រៀបជាមួយផែនការ។ ចំនួនអ្នកចូលរួមគាំពារសុខាភិបាល ១២៤.៣០១ នាក់ ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំមុន កើន ៥.០១៧ នាក់ សម្រេច ៩៩,៧២ % ប្រៀបជាមួយផែនការប្រគល់ជូន។
អំពីអត្រាគ្របដណ្តប់គាំពារសុខាភិបាលទូទាំងប្រជាជនលើភូមិសាស្រ្តស្រុកសម្រេច ៩១,៣៩% ប្រៀបជាមួយចំនួនប្រជាជនរួមក្នុងទូទាំងស្រុក ដោយមានអ្នកចូលរួមចំនួន ១៣៥.០៤៦/១៤៧.៧៧៤ នាក់ និងសម្រេចអត្រា ១០៣,៥៥ % ប្រៀបជាមួយសេចក្តីសម្រេចចិត្តលេខ ៤៦៩៧/QĐ-UBND ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ របស់គណៈកម្មា ធិការប្រជាជនស្រុកកាងឡុង ស្តីពីការប្រគល់ជូន ភាគកម្រិតផែនការសេដ្ឋកិច្ច សង្គមនិងការគ្រោង ថវិកាសម្រាប់បណ្តាឃុំ ទីប្រជុំជនឆ្នាំ ២០២១ (៨៨,២៥ %)។
អំពីចំនួននៃការប្រមូលប្រាក់គាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីព ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ប្រមូលប្រាក់បាន ៩៧,០៤២ ពាន់លានដុង សម្រេច ៤៦,៩៨%ប្រៀបជាមួយផែន ការដែលបានប្រគល់ជូន ខ្ពស់ជាងការប្រមូលប្រាក់គិតជាមធ្យមភាគនៃទូទាំងខេត្ត (៤៤,៥៦%)។ ក្នុងនោះ ប្រមូលប្រាក់គាំពារសង្គមចាប់បង្ខំចំនួន ៣៩,៧៦៧ ពាន់លានដុង សម្រេច ៤៦,៣៧% ប្រៀបជាមួយផែនការដែលបានប្រគល់ជូនប្រមូលប្រាក់គាំពារសង្គមស្ម័គ្រចិត្តចំនួន ៣,៩២៥ ពាន់លានដុង សម្រេច ៦៤,៦៣% ប្រៀបជាមួយ ផែនការដែលបានប្រគល់ជូន។ ប្រមូលប្រាក់គាំពារដាច់អាជីពចំនួន ២, ៦៩៩ ពាន់លានដុង សម្រេច ៤៧,០២% ប្រៀបជាមួយផែនការដែលបានប្រគល់ជូន។ ប្រមូលប្រាក់គាំពារសុខាភិបាលបានចំនួន ៥០,៦៣៦ ពាន់លានដុង សម្រេច ៤៦,៤៦%ប្រៀបជាមួយផែនការដែលបានប្រគល់ជូន។ អំពីចំនួនបំណុលគាំពារសង្គម គាំពារ សុខាភិបាល គាំពារដាច់អាជីពរួមរបស់បណ្តាអាជីវកម្ម និងអង្គភាពប្រើប្រាស់ពលករចំនួន ១,១៣៧ ពាន់លានដុង ស្រូបយកអត្រា ០,៥៥%នៃចំនួន ប្រាក់ប្រមូលរួម (ទាបជាងកម្រិតបន្ថយបំណុលរបស់ខេត្តបានប្រគល់ជូន ០,៨២%)។
អនុវត្តទាន់ពេលដំណោះស្រាយរបបគោលន យោបាយគាំពារសង្គម ធានាសិទ្ធិនិងផលប្រយោជន៍ សម្រាប់អ្នកចូលរួម។ ក្នុងរយៈពេល ៦ ខែដើម ឆ្នាំអង្គភាពបានអនុវត្តពិនិត្យផ្តល់សច្ចាប័នឱ្យអ្នក ទទួលឧបភោគសោធនឈឺថ្កាត់ ពរផ្ទៃ បំប៉ន កម្លាំង គាំពារសង្គមមួយលើកចំនួន ១.៦៩៣ នាក់ ជាមួយទឹកប្រាក់ចំនួន ៤៧,០៨៧ ពាន់លានដុង។ ចំណាយប្រាក់ខែចូលនិវត្តន៍ និងឧបភោគសោធនគាំពារសង្គមបានទាន់ពេល គ្រប់ចំនួន ធានាសុវត្ថិភាពសាច់ប្រាក់ សម្រាប់អ្នកទទួលចំនួន ២.៨៩២ នាក់ ជាមួយទឹកប្រាក់ចំនួន ៨៣,៩៤ ពាន់លានដុង។ អំពីការពិនិត្យព្យាបាលជំងឺគាំពារសុខាភិបាល មានអ្នកជំងឺចំនួន ១០៨.២៨១ លើកនាក់ ពិនិត្យព្យាបាលគាំពារសុខាភិបាលក្នុង និងក្រៅមន្ទីរពេទ្យ ជាមួយទឹកប្រាក់ចំនួន ១៧,២១៣ ពាន់លានដុង ស្រូបយកអត្រា ៤៦,០១% ប្រៀប ជាមួយការគ្រោងថវិកាខេត្តប្រគល់ជូន។
ដើម្បីសម្រេចបានលទ្ធផលខាងលើ គាំពារសង្គមស្រុក បានធ្វើសេនាធិការជូនគណៈកម្មាធិការបក្សស្រុក នាំយកបណ្តាភាគកម្រិតពង្រីកអ្នកចូលរួមគាំពារសង្គម ក្នុងកងកម្លាំងពលករ (រាប់ទាំងគាំពារសង្គមចាប់បង្ខំ និងគាំពារសង្គមស្ម័គ្រ ចិត្ត) ទៅក្នុងសេចក្តីសម្រេចចិត្តលេខ ០២/NQ-HU ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ ស្តីពីភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គម និងកសាងប្រព័ន្ធនយោបាយឆ្នាំ ២០២១ របស់ស្រុក។ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនស្រុកចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១២០១/QĐ-UBND ចុះ ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ ស្តីពីការបង្កើតគណៈចង្អុលការអនុវត្តគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាលលើភូមិសាស្រ្តស្រុកកាងឡុង។ សារលិខិតលេខ ៥០០/UBND-VX ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ ស្តីពីការបំផុសចលនាសាច់ញាតិកម្មាភិបាល និយោជិត បុគ្គលិកចូលរួមគាំ ពារសង្គម គាំពារសុខាភិបាល។ សារលិខិតលេខ ២៦១/UBND-VX ចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ស្តីពីការផ្សព្វផ្សាយអនុវត្ត VssID BHX លេខសម្រាប់អ្នកទទួលផលគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពលើ ភូមិសាស្រ្តស្រុក។ល។ ដោយអាស្រ័យហេតុនោះ បណ្តាភាគកម្រិតរបស់គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក បានជួយឱ្យគាំ ពារសង្គមស្រុកកាងឡុងងាយស្រួលក្នុងការផ្សព្វផ្សាយភារកិច្ចដែលបានប្រគល់ជូន។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ គាំពារសង្គមស្រុកកាងឡុងច្បាមផ្ទាល់ស្ថានភាពប្រែប្រួល នៃអាសន្នរោគកូវីដ ១៩ និងកិច្ចចង្អុលការរបស់គាំពារសង្គមខេត្ត របស់គណៈកម្មាធិការបក្សស្រុក និងគណៈកម្មាធិការប្រជាជនស្រុក ដើម្បីអនុវត្តភារកិច្ចច្នៃប្រតិដ្ឋ រវៀសរវៃ សមស្រប និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ពង្រីកស្នាដៃក្នុងចលនាប្រឡងប្រណាំងអនុវត្ត VssID-BHXH លេខ បំផុសចលនាដេប៉ូតម្លើងកម្មវិធីសម្រាប់អ្នកចូលរួម គាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាល សហ ការជាមួយមជ្ឈមណ្ឌលសុខាភិបាលដើម្បីតម្លើង កម្មវិធីសម្រាប់អ្នកមកពិនិត្យព្យាបាលជំងឺ។ អនុវត្តព្រមគ្នាបណ្តាដំណោះស្រាយពង្រីកអ្នកចូលរួម ដាស់តឿនប្រមូលប្រាក់ បន្ថយបំណុលគាំពារ សង្គម គាំពារសុខាភិបាល គាំពារដាច់អាជីព បង្កើនការអនុវត្តន៍ត្រួតពិនិត្យ ឆ្លុះបញ្ចាំងជាមួយអាជីវកម្មដែលជាប់បំណុលពី ៣ ខែឡើងទៅ អង្គភាព មិនទាន់វាល់ ប្រាក់ឬក៏វាល់មិនទាន់គ្រប់សម្រាប់ពលករ។ សកម្មផ្សព្វផ្សាយផ្ទៀងផ្ទាត់ ឆ្លុះបញ្ចាំង ឯកសារ អាស្រ័យស្ថាប័នពន្ធដារផ្តល់ជូន ដើម្បីសហការជាមួយក្រុមការងារសហផ្នែកធ្វើការទាញ យកផល ពង្រីកអ្នកចូលរួមគាំពារសង្គម។ ចាត់ តាំងបណ្តាសកម្មភាពសន្ទនាប្រឹក្សាយោបល់ឧបត្ថម្ភ ឆ្លើយ បរិយាយគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីព សម្រាប់ពលករ និងប្រជាជនដោយរូបភាពជាច្រើនគឺ៖ ផ្ទាល់ តាមរយៈទូរស័ព្ទ email ទំព័រអេឡិកត្រុង បណ្តាញសង្គម។ល។ បើកទូលាយបណ្តាដេប៉ូប្រមូលប្រាក់លើភូមិសាស្រ្តបណ្តាឃុំ ទីប្រជុំជន។ ពិនិត្យឡើងវិញ ការដែលចុះកិច្ចសន្យាជាមួយ បណ្តាដេប៉ូ បពា្ឈប់ការចុះកិច្ចសន្យាចំពោះ បណ្តាដេប៉ូប្រមូលប្រាក់ធ្វើសកម្មភាពគ្មានប្រសិទ្ធភាព។ ជំរុញមាំកែប្រែសំណុំលិខិតរដ្ឋបាល ប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន អនុវត្តសេវាកម្មបន្តផ្ទាល់លើ បណ្តាញកម្រិតលេខ ៤ លើ បណ្តាវិស័យចំណាយសងពីរបបគាំពារសង្គម និងគ្រប់គ្រងអ្នកទទួល។ ណែនាំជំរុញមាំទំនាក់ទំនងអេឡិកត្រូនិក។
ជាមួយលទ្ធផលសម្រេចបានក្នុងរយៈពេល ៦ ខែដើមឆ្នាំ គាំពារសង្គមស្រុកកាងឡុង នឹងអនុវត្តសម្រេចឆ្នើមភារកិច្ចនយោបាយដែលបានប្រគល់ ជូនក្នុងឆ្នាំ ២០២១ រួមចំណែកជាមួយទូទាំងផ្នែក អនុវត្តសម្រេចភារកិច្ចរួម៕
ប្រែសម្រួល៖ ថាច់សម្បត្តិ