
“គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត នឹងមានផែនការពិនិត្យអង្កេតឯកទេសបទអំពីការប្រើប្រាស់ប្រភពថវិកាបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដើម្បីធានាប្រភពមូលនិធិបានគ្រប់គ្រង ប្រើប្រាស់ត្រឹមត្រូវតាមគោលដៅ ចំមុខសញ្ញា និងមានប្រសិទ្ធភាពមិនទុកឱ្យមានកើតឡើងការខុសខាត រួមចំណែក ធានាសុខុមាលភាព បង្កើនការព្រមព្រៀងក្នុងសង្គម” នោះគឺជាការចែករំឡែករបស់ សមមិត្តង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញជាមួយនឹងយើងខ្ញុំ។
20/07/2021 09:16
ក្នុង ០៦ ខែដើមឆ្នាំ ២០២១ ស្ថានភាពសន្តិសុខនយោបាយនៅលើភូមិសាស្រ្តស្រុកបន្តបាន រក្សាខ្ជាប់ខ្ជួន សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម បានធានាលំនឹងឧក្រឹដ្ឋជនព្រហ្មទ័ណ្ឌ គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយ មិនទុកឲ្យមានបទល្មើស ដោយមានការចាត់តាំង៖ បំពានច្បាប់ព្រហ្មទ័ណ្ឌកើតឡើង ១៥ ករណី ថយចុះ ០៥ ករណី ប្រៀបជាមួយពេលដូចគ្នានៃឆ្នាំកន្លង អបាយ មុខសង្គម បានរំសាយ ៦៩ ករណី លេងបៀ ថ្កោលទោស ០៥ ករណីដោយមានជនបំពាន ១០ នាក់ ពិន័យបទបំពានរដ្ឋបាលចំពោះមុខសញ្ញា ២៩៩ នាក់ ជាមួយទឹកប្រាក់ ៥១១,៨ លានដុង ស្នើគណៈកម្មាធិការប្រជាជនពិន័យមុខសញ្ញា ១០ នាក់ ជាមួយទឹកប្រាក់ ១៨,៣៥ លានដុង។
20/07/2021 07:43
ក្នុង ០៦ ខែដើមឆ្នាំ ២០២១ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកកាងឡុងក៏ហៅប្រជុំ ០២ លើក សម័យប្រជុំសាមញ្ញលើកទី ២០-ក្រុមប្រឹក្សាប្រជាជននីតិកាលទី ១១ ដើម្បីពិនិត្យបណ្ដារបាយការណ៍ សេចក្ដីជម្រាប និងសេចក្ដីព្រាងសេចក្ដីសម្រេចចិត្តរបស់អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនរបស់បណ្ដាគណៈក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុក និងបណ្ដាផ្នែកពាក់ព័ន្ធអំពីបណ្ដាបញ្ហាពាក់ព័ន្ធតាមសេចក្ដីកំណត់របស់ច្បាប់។ សម័យប្រជុំនេះ ក្រុមប្រឹក្សាប្រជាជនស្រុកបានពិនិត្យលើកលែង និងបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការប្រជាជនស្រុក នីតិកាលទី ១១ អាណត្តិកាល ២០១៦-២០២១ បញ្ជាការល្អ សកម្មភាពពិភាក្សា ចោទសួរ ឆ្លើយការចោទសួរ និងអធិប្បាយបណ្ដាយោបល់សំណើរបស់ ម្ចាស់ឆ្នោត អនុម័តិឆ្លងសេចក្ដីសម្រេចចិត្តស្ថិតក្នុងសិទ្ធិអំណាចសម្រេចក្នុងសម័យប្រជុំ។
18/07/2021 15:43
កាលពីថ្ងៃទី ១៧ កក្កដាឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចេញផ្សាយសារលិខិតលេខ ៩៦៩/TTg-KGVX “ស្តីអំពីអនុវត្តគម្លាតសង្គមបង្ការទប់ស្កាត់អាសន្នរោគជំងឺនៅមូលដ្ឋានមួយចំនួន”។
16/07/2021 07:43
លោក ឡេវុាំងភី អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទសស្រុកកូវង៉ាងឲ្យដឹងថា៖ គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ កសិករស្រុកកូវង៉ាងចុះពូជដំណាំបាន ១៣.៦៥០ ហិកតា សម្រេច ៧៦,២៩% ផែនការ កើន ២៥០ ហិកតា បើប្រៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំកន្លង។ ក្នុងនោះ មានសណ្តែកដី ៣.០០០ ហិកតា ដាំភាគច្រើននៅតំបន់ដីផ្នោរខ្សាច់ តំបន់ជនរួមជាតិខ្មែរ៖ឃុំឡុងសើុង ថាញ់ហ្វាស៊ើង ហ៊ីបហ្វា ម៉ីហ្វា ធ្វឹងហ្វា ម៉ីឡុងបាក់។ល។ ក្នុងមួយហិកតា ទិន្នផលសណ្តែកដីក្នុងមួយហិកតាសម្រេចមធ្យម ៩,៥ តោន ខ្ពស់ជាង ១,៥ ដង បើប្រៀបជាមួយរយៈពេលដូចគ្នានៃ ឆ្នាំមុន (កើនពី ៦,២ តោនឡើង ៩,៥ តោន)។
16/07/2021 07:23
កាលពីថ្ងៃទី ១២ កក្កដា នៅរដ្ឋធានីហាណូយ ក្រោមកិច្ចចង្អុលការរបស់ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវ៉ូវឌឹកដាម ប្រធានគណៈចង្អុលការជាតិបង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩ ចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ ជាមួយ ១២ ខេត្ត ក្រុងតំបន់វាលទំនាបទន្លេគឺវ ឡុងស្ដីពីការងារបង្ការទប់ស្កាត់អាសន្នរោគជំ ងឺកូវីដ-១៩។ ចូលរួមនៅខេត្តត្រាវិញ មាន សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ សមមិត្តឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈចង្អុលការបង្ការទប់ស្កាត់អាស្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកមួយចំនួនរបស់ខេត្ត។
15/07/2021 15:21
នៅពេលរសៀលថ្ងៃទី ១៤ កក្កដាឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ឡេវ៉ាំងហាំងបានចុះហត្ថលេខាចេញផ្សាយសារាចរលេខ ០៨/CT-UBND ស្ដីពី អនុវត្តបណ្ដាវិធានការចាំបាច់បង្ការទប់ ស្កាត់ ជំងឺកូវីដ–១៩ នៅលើភូមិសាស្រ្តខេត្តត្រាវិញ។
13/07/2021 09:02
សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១ បានប្រព្រឹត្តឡើងក្នុងសម័យកាលអាសន្នរោគកូវីដ-១៩ នៅតែប្រព្រឹត្តឡើងយ៉ាងស្មុគស្មាញនៅតាមមូលដ្ឋានជាច្រើន មានសិស្ស ចំនួន ១០៩ រូបអាស្រ័យដោយពាក់ព័ន្ធដល់អាសន្នរោគកូវីដ ១៩ ត្រូវផ្អាកការប្រឡងជាបណ្តោះអាសន្ន ។ ប៉ុន្តែគណៈចង្អុលការប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យថ្នាក់ខេត្ត និងបណ្តា មូលដ្ឋានបានអនុវត្តល្អបណ្តាលក្ខណៈធានា សុវត្ថិភាពសម្រាប់សម័យប្រឡងសម្រេចជោគ ជ័យល្អប្រសើរ។
13/07/2021 07:45
លោកឡេជីថាវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងបានឲ្យដឹង៖ ដើម្បីអនុវត្តសម្រេចបណ្តាភាគកម្រិតសេដ្ឋកិច្ច ស្រុកបានកំណត់ដំបូងបង្អស់ត្រូវអាទិភាពពង្រីកវិស័យកសិកម្មតាមទិសដៅមុខទំនិញ ភ្ជាប់ជាមួយច្នៃលក់ផលិតផល ជំរុញអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងការផ្លាស់ប្ដូរប្រពលវប្បកម្ម បង្កើនរដូវកាល បង្កើនគុណភាពផលិតផល។ ក្នុងនោះ យកចិត្តទុកដាក់ពង្រីកប្រភេទឈើដែលមានសក្តានុពលរបស់មូលដ្ឋាន។
09/07/2021 08:54
កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ លោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រ ធានក្រុមប្រឹក្សាប្រជាជនខេត្តបានចុះហត្ថលេ ខាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ២៧/ NQ-HĐND ខេត្តស្តីបង្កើតក្រុមប្រតិភូការងារ ស៊ើបអង្កេតឯកទេសបទ ០២ ក្រុមរបស់ក្រុម ប្រឹក្សាប្រជាជនខេត្តឆ្នាំ ២០២២។