20/07/2021 09:13
សប្ដាហ៍កន្លងហើយ ក្រុមប្រឹក្សាបោះឆ្នោតជាតិ ចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស បូកសរុបលទ្ធផលការ ងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។
ចូលរួមនៅខេត្តត្រាវិញ មានលោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រ ជាជនខេត្ត លោកស្រីយឿងធីង៉ុកធើ សមាជិកា គណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សា ប្រជាជនខេត្ត តំណាងគណៈប្រចាំការនៃគណៈ កម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត ថ្នាក់ ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក គណៈកម្មាធិការ បក្សបណ្ដាស្រុក ទីផ្សាររួមខេត្ត និងទីក្រុង។
ក្នុងអង្គសន្និបាត ក្រុមប្រឹក្សាបោះឆ្នោតជាតិបាន វាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ សម្រេចជោគជ័យ ដោយមានអត្រាមម្ចាស់ឆ្នោតទូទាំងប្រទេសចូលរួមបោះឆ្នោតសម្រេច ៩៩,៦% ម្ចាស់ឆ្នោតទូទាំងប្រទេសបោះឆ្នោតជ្រើស តំណាង រដ្ឋសភា នីតិកាលទី ១៥ ចំនួន ៤៩៩ នាក់ តំណាង ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ៣.៧២១ នាក់ តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ២២.៥៥០ នាក់ និងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំចំនួន ២៣៩.៧៨៨ នាក់។
ក្រុមប្រឹក្សាបោះឆ្នោតជាតិបានស្ងើចសរសើរ កត់ សម្គាល់ និងវាយតម្លៃខ្ពស់ស្មារតីទទួលបន្ទុក របស់ទូទាំងប្រព័ន្ធនយោបាយ បណ្តាអង្គការចាត់តាំងបោះឆ្នោត និងម្ចាស់ឆ្នោតទូទាំងប្រទេស ជាពិសេសកងកម្លាំងបង្ការទប់ស្តាត់អាសន្នរោគ ជំងឺកូវីដ-១៩ ជំហានដំបូងនិងបណ្តាមូលដ្ឋាន មានការច្នៃប្រតិដ្ឋជាច្រើនក្នុងការចាត់តាំងបោះ ឆ្នោត រួមចំណែកក្នុងការទទួលបានជោគជ័យនៃការបោះឆ្នោត។ យោងលើមូលដ្ឋានបូក សរុបការងារបោះឆ្នោតទូទាំងប្រទេស បណ្តាស្ថាប័ន មជ្ឈិម និងមូលដ្ឋានបានជ្រើសបណ្តា សមូហភាព និងបុគ្គលមានស្នាដៃឆ្នើម ដើម្បី ស្ងើចសរសើរ។ យោងតាមនោះ មានសមូហ ភាព ៤.១៥៧ កន្លែង បុគ្គល ៧.៦៨៤ នាក់ បានប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ជូនបណ្ណសរសើរមានសមូហភាព ៥៨៧ កន្លែង បុគ្គល ៦៣៣ នាក់ បានមន្រ្តី ប្រធានបណ្ដា ស្ថាប័នប្រហាក់ប្រហែលក្រសួងជូន បណ្ណសរសើរ មានសមូហភាព ២២៤ កន្លែងនិងបុគ្គល ២១៨ នាក់ បានស្នើនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ជូនបណ្ណសរសើរ៕ ប្រែសម្រួល៖ សុខា