16/07/2021 07:37
ថ្នាក់ដឹកនាំស្រុកថ្កូវទស្សនាទម្រង់ចិញ្ចឹមត្រីផ្ទក់ ។ រូបថត៖ ហុងភុក
ក្រុមប្រតិភូបានអញ្ជើញទៅទស្សនាទម្រង់ ចិញ្ចឹមបង្កងជើងសទ្រង់ទ្រាយឧស្សាហកម្ម និងចិញ្ចឹមត្រីផ្ទក់តាមទម្រង់ផ្ជិតរបស់អាជីវកម្មឯក ជនមិញឌឹក (ឃុំដាយអាង) នៅលើភូមិសាស្ត្រ ឃុំទាំង ០២ (លឺវង៉ីបអាញ់ និងដាយអាង)។ នេះជាអាជីវកម្មមានផ្ទៃដីចិញ្ចឹមជលផល ដោយមាន ០២ ប្រភេទចម្បង គឺបង្កងជើងស និង ត្រីផ្ទក់ធំបំផុតនាពេលបច្ចុប្បន្ននៅស្រុកថ្កូវ។
តាមអាជីវកម្មមិញឌឹក ការវិនិយោគចិញ្វឹមត្រីផ្ទក់ បង្កងជើងសទ្រង់ទ្រាយធំ បានវិនិយោគរឹង មាំពីប្រព័ន្ធធារាសាស្ត្រសម្រាប់បង្ហូតទឹកចេញចូល ប្រព័ន្ធអគិ្គសនី និងម៉ាស៊ីនភ្លើង បម្រុងសម្រាប់ពេលដាច់ភ្លើង ប្រព័ន្ធវាស់ស្ទង់ ពិនិត្យបរិស្ថានទឹក។ល។ បានបិទផ្ជិត ជំនួយកាត់បន្ថយ ប្រាក់ចំណាយកម្លាំងពលកម្ម និងតាមដានការលូតលាស់របស់បណ្តាប្រភេទជលផល។ ក្រៅពីនោះ អាជីវកម្មក៏ជាឌីប៉ូផ្គត់ផ្គង់ចំណីជលផល និងលក់ជលផលមួយធំបំផុតរបស់ស្រុកនាពេល សព្វថ្ងៃម៉្លោះហើយការវិនិយោគបិទផ្ជិត តាំងពីការផលិតច្រកចូល រហូតដល់ច្រកចេញរបស់ ផលិតផលតែងលំនឹង។ ជាពិសេស បច្ចុប្បន្ន ត្រីផ្ទក់ពាណិជ្ជផលបានផ្គត់ផ្គង់ឲ្យផ្សារទំនើប ក្នុងតំបន់មធ្យមក្នុងមួយថ្ងៃប្រមាណ ០៥ តោន។ អាជីវកម្មបង្កការងារធ្វើលំនឹងជូនពលករនៅមូលដ្ឋាន ១០០ នាក់។
តាមការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកថ្កូវ៖ក្នុង ៦ ខែ ដើមឆ្នាំ សរុបតម្លៃជលផល នៅលើភូមិសាស្ត្រស្រុកថ្កូវសម្រេចបាន ១.៣៩០ ពាន់លានដុង កើន ៣៣២,៨ ពាន់លានដុងបើប្រៀបជាមួយរយៈពេលដូចគ្នាឆ្នាំកន្លង សរុបបរិមាណផលចិញ្ចឹម និងនេសាទសម្រេច ៤២.៩២៣ តោន សម្រេច ៧០,៥% ផែនការ កើន ៨.២៤៨,៥ តោនបើប្រៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំកន្លង។ ក្នុងនោះបរិមាណជលផលចិញ្ចឹមក្នុងរយៈពេល ៦ ខែ ដើមឆ្នាំសម្រេច ៣៤.៦២២ តោន ដោយមាន ផ្ទៃដី ៧១៤ ហិកតារបស់ ៣.២៦៤ គ្រួសារ សម្រេច ៧៧,៦% ផែនការ។ ការដែលប្រជាជននៅជិតមាត់ទន្លេហូវហ៊ានបង្វែរពីផ្ទៃដីផលិត ស្រូវមិនសូវមានផល ដីដាំអំពៅមកចិញ្ចឹមជលផលតាមរបៀបប្រពលវប្បកម្មនោះ បង្កបានជាដងធ្លឹងសម្រាប់តំបន់នៅជិតមាត់ទន្លេហូវរបស់ស្រុកថ្កូវឲ្យរីកចម្រើន។
ដំណើរពិនិត្យអង្កេតលើកនេះ របស់ថ្នាក់ដឹកនាំស្រុកថ្កូវ គឺដើម្បីវាយតម្លៃសក្កានុពល តម្លាភាពចិញ្ចឹមជលផលនៅតំបន់ទឹកភ្លាវជិត មាត់ទន្លេហូវដើម្បីមានយុទ្ធសាស្ត្រវិនិយោគអភិវឌ្ឍន៍ឲ្យបានសមស្របជំរុញការផលិតនៅបណ្តាឃុំជិតមាត់ទន្លេហូវ ស្រុកថ្កូវពង្រីក តម្លាភាពក្នុងការចិញ្ចឹមជលផល៕ ហុងភុក-សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។