20/07/2021 07:43
សម័យប្រជុំលើកទី ២១ បូកសរុបលទ្ធផលក្នុងអាណត្តិកាល ២០១៦-២០២១ របស់ក្រុមប្រឹក្សាប្រជាជនស្រុកនីតិកាលទី ១១។ សម័យប្រជុំបានអនុម័តិឆ្លងសេចក្ដីសម្រេចចិត្ត ០៦ យ៉ាង ក្នុងនោះមានសេចក្ដីសម្រេចចិត្ត ០២ យ៉ាងស្ដីពីបេក្ខភាព។
អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាចលនាស្រុកកសាងសេចក្ដីជម្រាប និងសេចក្ដីព្រាងសេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីពិនិត្យ អង្កេតរបស់ក្រុមប្រឹក្សាប្រជាជនស្រុកសម្រាប់ឆ្នាំ ២០២២ ជម្រាបក្នុងសម័យប្រជុំលើកទី ១-ក្រុមប្រឹក្សាប្រជាជនស្រុកនីតិកាលទី ១២ ចាត់តាំងការពិនិត្យអង្កេត ០១ លើកអំពីការដោះស្រាយបណ្ដាយោបល់ សំណើរបស់ម្ចាស់ឆ្នោតមុន និងក្រោយសម័យប្រជុំលើកទី ១៦ និងមុនសម័យប្រជុំលើកទី ២០-ក្រុមប្រឹក្សាប្រជាជនស្រុកនីតិកាលទី ១១។ លទ្ធផល គិតមកទល់ពេលនេះ មាន ៣៦ សំណើបានឆ្លើយ និងដោះស្រាយសមស្រប មាន ០៥ យោបល់សំណើរបស់ម្ចាស់ឆ្នោតបានឆ្លើយ ប៉ុន្តែមិនទាន់បានសមស្រប មាន ០៤ សំណើចំពោះគណៈកម្មាធិការប្រជាជនស្រុកកំពុងរង់ចាំតាមដានលទ្ធផលអនុវត្ត។
អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកអនុវត្តល្អការងារចង្អុលការ សហការជាមួយបណ្ដាគណៈរបស់ក្រុមប្រឹក្សាប្រជាជនស្រុក ចាត់ឲ្យបណ្ដាគណៈក្រុមប្រឹក្សាប្រជាជនស្រុកពិនិត្យតាមវិស័យដែលទទួលបន្ទុកចំពោះបណ្ដារបាយការណ៍របស់គណៈកម្មាធិការប្រជាជនស្រុក បណ្ដាផ្នែកពាក់ព័ន្ធ សេចក្ដីព្រាងសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនជម្រាបក្នុងសម័យប្រជុំ ពិនិត្យការដោះស្រាយបណ្ដាយោបល់ សំណើរបស់ម្ចាស់ឆ្នោតក្នុងវិស័យដែលគណៈទទួលបន្ទុក ក្រើនរំលឹកបណ្ដាគណៈរបស់ក្រុមប្រឹក្សាប្រជាជនឲ្យតាមដានការអនុវត្តបណ្ដាសំណើរបស់ក្រុមពិនិត្យអង្កេត។
អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនបណ្ដាឃុំ ទីប្រជុំជន និងក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកកាងឡុងចាត់តាំងឲ្យតំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ០៨ លើក ក្រោយសម័យប្រជុំលើកទី ១៨-ក្រុមប្រឹក្សាប្រជាជននីតិកាលទី ៩ និងសំណេះសំណាលជាមួយម្ចាស់ឆ្នោត ១៤ លើកឲ្យតំណាងក្រុមប្រឹក្សាប្រជាជនស្រុកក្រោយសម័យប្រជុំលើកទី ២០-ក្រុមប្រឹក្សាប្រជាជន នីតិកាលទី ១១។ ក្នុង ០៦ ខែដើមឆ្នាំ ២០២១ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកចាត់តាំងសាវនាការពលរដ្ឋចំនួន ០២ លើក ទទួលលិខិតបណ្ដឹងតវ៉ារបស់ពលរដ្ឋ ០៤ លិខិត ស្រាវជ្រាវបែងប្រភេទរួចបញ្ជូន ០២ លិខិតទៅឲ្យបណ្ដាផ្នែកមានសមត្ថកិច្ចពិនិត្យដោះស្រាយ ទទួលសារលិខិតឆ្លើយ លិខិតពលរដ្ឋ ០២ ច្បាប់របស់បណ្ដាផ្នែកសមត្ថកិច្ច ០២ លិខិតមិនស្ថិតក្នុងសិទ្ធិអំណាចបញ្ជូនសងវិញដល់អ្នកតវ៉ា។
ក្នុងការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកចូលរួមជាមួយគណៈកម្មការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត និងគណៈកម្មាធិការបោះឆ្នោតស្រុកចង្អុលការកិច្ចការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ សម្រេចបានលទ្ធផលសកម្ម។ ទូទាំងស្រុកមានម្ចាស់ឆ្នោតជាង ៩៩,៩៨% ទៅបោះឆ្នោត បោះឆ្នោតជ្រើសតំណាងក្រុមប្រឹក្សាប្រជាជនស្រុក ថ្នាក់ស្រុក ៣៤ រូប តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ ៣៧៣ រូប៕
ប្រែសម្រួល៖ ថាច់ហ្វាង