18/07/2021 15:43
ចំពោះ ស្ថានភាពប្រែប្រួលយ៉ាងស្មុគស្មាញនៃអាសន្នរោគជំងឺកូវីដ‑១៩ ដើម្បីបុព្វហេតុការពារ ថែទាំសុខភាពជូនប្រជាជនគឺជាការសំខាន់បំផុត និងជាបន្ទាន់បង្អស់ យោងតាមសេចក្តីសំណើរបស់ក្រសួងសុខាភិបាល និងយោបល់ឯកភាពរបស់អចិន្ត្រៃយ៍រដ្ឋាភិបាល នាយករដ្ឋនៃរដ្ឋាភិបាលផាមមិញជិញចង្អុលការ៖
១. យល់ព្រមអនុវត្តវិធានការគម្លាតសង្គមលើបរិវេណទូទាំងខេត្ត ទីក្រុងតាមការកំណត់ក្នុងសារាចរលេខ ១៦/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល (តទៅនេះហៅកាត់ថាសារាចរលេខ ១៦) ចំពោះបណ្តាមូលដ្ឋាន៖ រួមជាមួយនឹងទីក្រុងហូជីមិញ និងបណ្តាខេត្ត៖ បិញយឿង ដុងណាយ កំពុងបានអនុវត្ត។ បំពេញបន្ថែមទីក្រុងកឹងធើ និងបណ្តាខេត្ត៖ បិញភឿក តីនិញ បារៀ‑វុងតាវ ទៀងយ៉ាង ឡុងអាង វិញឡុង ដុងថាប បេនត្រែ ហូវយ៉ាង អាងយ៉ាង បាកលីវ សុកត្រាំង ត្រាវិញ កាម៉ាវ គៀងយ៉ាង។
ពេលវេលាអនុវត្តគម្លាតសង្គមគឺ ១៤ ថ្ងៃ។
រយៈពេលចាប់ផ្តើមពីអនុវត្តវិធានការគម្លាតសង្គមចំពោះបណ្តាខេត្ត ទីក្រុងបំពេញបន្ថែមដូចពោលខាងលើ អាស្រ័យប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តសម្រេចកំណត់ ប៉ុន្តែមិនយឺតជាង ០ ម៉ោង និង ០០ នាទីនៃថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។
ចំពោះបណ្តាខេត្ត ទីក្រុងកំពុងអនុវត្តវិធានការគម្លាតសង្គមមុនថ្ងៃមានលិខិតស្នាមនេះ យោងតាមប្រព្រឹត្តឡើងនៃអាសន្នរោគ និងលទ្ធផលបង្ការ ទប់ស្កាត់លើភូមិសាស្រ្ត ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តម្ចាស់ការរបាយការណ៍ទាន់ពេលជូនថ្នាក់មានសិទ្ធិនាទីមុនពេលសម្រេចចិត្តបន្តការអនុវត្តន៍ពេលវេលាគម្លាតដូចដែលបានកំណត់ ឬក៏អូសអន្លាយពេលវេលាគម្លាតដូចបណ្តាខេត្ត ទីក្រុងដែលបានបំពេញបន្ថែមដូចពោលខាងលើ។
២. បណ្តាក្រសួង ស្ថាប័នមជ្ឈិមយោងតាមលទ្ធភាព ភារកិច្ច សិទ្ធិអំណាចបានប្រគល់ជូន និងចង្អុលការ បែងភារៈរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ម្ចាស់ការសហការស្អិតល្មួត មានប្រសិទ្ធភាពជាមួយបណ្តាមូលដ្ឋានដើម្បីអនុវត្តម៉ឹងម៉ាត់ មានប្រសិទ្ធភាពសារាចរលេខ ១៦ យកចិត្តទុកដាក់ធានាប្រភពសម្ភារៈ គ្រឿងបរិក្ខារ ធនធានមនុស្សសុខាភិបាល ពិសេសគឺកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត កម្មាភិបាល បុគ្គលិកសុខាភិបាល ធានាសន្តិសុខ សុវត្ថិភាព សុខុមាលភាពសង្គម គិតគូរជីវភាពសម្ភារៈ ស្មារតីជូនប្រជាជន មិនទុកឱ្យប្រជាជនទោះជារូបណាក៏ដោយខ្វះការហូបចុក ខ្វះការស្លៀកពាក់ខ្វះសម្ភារៈសំខាន់ចាំបាច់ ជាពិសេសយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធភាពព្យាបាល អាទិភាពជាអតិបរមាប្រភពកម្លាំងសម្រាប់បណ្តាករណីឈឺធ្ងន់។
៣. ក្នុងរយៈពេលអនុវត្តគម្លាតសង្គម នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្នើដល់បណ្តាមូលដ្ឋានចង្អុលការអនុវត្តម៉ឹងម៉ាត់ មានប្រសិទ្ធភាពសារាចរលេខ ១៦ ទន្ទឹមនឹងនោះយកចិត្តទុកដាក់៖
ក) ដាច់ខាត់មិនទុកឱ្យ “កាប់ជិតខាងក្រៅរលុងខាងក្នុង” កំណត់ច្បាស់ដើមហេតុ និងបន្ទុករបស់ស្ថាប័ន អង្គការចាត់តាំង បុគ្គលនីមួយៗ និងថ្នាក់រដ្ឋអំណាចនីមួយៗ បំផុតគឺប្រព័ន្ធនយោបាយនៅមូលដ្ឋាន ធានាដឹកនាំ ចង្អុលការប្រមូលផ្តុំ ឯកភាព ស្ងើចសរសើរ ដាក់ពិន័យ មធ្យ័តទាន់ពេល។
ខ) បង្កើនការត្រួតពិនិត្យអង្កេត ក្រើនរំលឹកការអនុវត្តន៍ម៉ឹងម៉ាត់កិច្ចចង្អុលការរបស់ថ្នាក់លើ សំណូមពរអំពីការគម្លាត បំផុតគឺការធានាគម្លាតរវាងបុគ្គល និងបុគ្គល គ្រួសារ និងគ្រួសារ មិនទុកឲ្យកើតមានបណ្ដាករណីប្រមូលផ្ដុំគ្នាតាមការកំណត់។
គ) យកចិត្តទុកដាក់ធ្វើល្អការងារសុខុមាលភាពសង្គម បំផុតគឺធានាផ្គត់ផ្គង់ទាន់ពេល គ្រប់ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគសម្រាប់ប្រជាជន ជាពិសេសចំពោះអ្នកក្រីក្រ អ្នកមានស្ថានភាពលំបាក អ្នកបាត់ការងារធ្វើអាស្រ័យដោយអាសន្ន រោគ។
ឃ) ធានាល្អបំផុតសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ធានាការផលិត ដឹកជញ្ជូនមុខទំនិញសុវត្ថិភាពក្នុងខេត្ត ក្រុង និងជាមួយបណ្ដាមូលដ្ឋានផ្សេង។ អនុញ្ញាតឲ្យតែធ្វើសកម្មភាពផលិត-ធ្វើអាជីវកម្មចំពោះបណ្ដាមូលដ្ឋានឆ្លើយតបតម្រូវការ កំណត់អំពីការបង្ការទប់ស្កាត់អាសន្នរោគ មិនទុកឲ្យសល់ឬខ្វះមុខទំនិញ ស្ទះចរាចរណ៍។
ង) យោងតាមលទ្ធផលអនុវត្តសារាចរលេខ ១៦ លើភូមិសាស្រ្តនីមួយៗ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ស្ថិតក្រោមឱវាទមជ្ឈិមរបាយការណ៍ទាន់ពេលដល់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រធានគណៈចង្អុលការជាតិបង្ការ ទប់ស្កាត់ជំងឺកូវីដ -១៩ និងតម្រែតម្រង់បណ្ដាវិធីសាស្រ្តអនុវត្តឲ្យមានប្រសិទ្ធភាព សមស្របជាមួយស្ថានភាព។
៤.ស្ថិតក្នុងលក្ខណៈបង្ការទប់ស្កាត់អាសន្នរោគចាំបាច់អាស្រ័យដោយអម្បូរវិរុសថ្មីដែនតា (Delta) ប្រែប្រួលរហ័ស ពូកែ ពិបាកប៉ាន់ស្មាន និងនៅជួបការលំបាកច្រើនអំពីលក្ខណៈធានា ជាមួយស្មារតីដើម្បីសុខភាព អាយុជីវិត របស់ ប្រជាជនជាចម្បង ដំបូងបង្អស់ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលសូមអំពាវនាវដល់ប្រជាជន សហគមន៍អាជីវកម្មពង្រី កស្មារតីមហាសាមគ្គីទូទាំងជនជាតិ ខ្លួនទីពឹងខ្លួន ចែករំលែក ឧបត្ថម្ភ ជ្រោមជ្រែង និងអនុវត្តម៉ឹងម៉ាត់អនុសាសន៍ ៥K ។ ការអនុវត្តសារាចរលេខ ១៦ មិនតែជាបន្ទុក កាតព្វកិច្ច ហើយនៅទាំងជាសិទ្ធិ និងផលប្រយោជន៍របស់ ប្រជាជនម្នាក់ៗ ដើម្បីផលប្រយោជន៍របស់សគមន៍ និងដើម្បីបុព្វហេតុអភិវឌ្ឈន៍របស់ប្រទេសជាតិ។
៥. ប្រគល់ឲ្យឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលវ៉ូវឌឹកដាម ប្រធានគណៈចង្អុលការជាតិបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ ចង្អុលការផ្ទាល់ដល់បណ្ដាអ្នកជាប្រមុខបណ្ដាក្រសួង ផ្នែក មូលដ្ឋានចាត់តាំងអនុវត្ត ជំនួសមុខឲ្យនាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលដោះស្រាយបណ្ដាបញ្ហាចាំបាច់ កើតឡើងថ្មីតាមសិទ្ធិអំណាច។
៦. បណ្ដាឧបនាយករដ្ឋមន្រ្តី សមាជិករដ្ឋាភិបាល ថ្នាក់ដឹកនាំបណ្ដាមូលដ្ឋានអនុវត្តម៉ឹងម៉ាត់កិច្ចចង្អុលការ និងចាត់ចែងរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគ៕