• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ក្រុមប្រឹក្សាប្រជាជនខេត្តចេញផ្សាយសេចក្តីសម្រេចចិត្ត៖

16/07/2021 08:14

*ចេញផ្សាយសេចក្តីសម្រេចចិត្តគោលការណ៍បង្វែរគោលដៅប្រើប្រាស់ព្រៃឈើរបាំងមកគោលដៅផ្សេង

កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ លោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១៣/NQ-HĐND កំណត់កម្រិតឧបត្ថម្ភប្រចាំខែឱ្យតួនាទីប្រធាន អនុប្រធានក្រុមប្រជាការពារនៅលើភូមិសាស្ត្រខេត្តត្រាវិញដែលបានអនុវត្តចំពោះក្រុមប្រជាការពារដែលបានបង្កើតនៅនឹងបណ្តាតំបន់ប្រជាជនស្នាក់នៅ តំបន់ប្រជាជនរស់នៅចលនា។ល។ ធ្វើសកម្មភាពឧបត្ថម្ភការងារបង្ការ និងពន្លត់អគ្គិភ័យ។ សេចក្តីសម្រេចចិត្តមានសុពលភាពចាប់ពីថ្ងៃទី ០៩ កក្កដាឆ្នាំ ២០២១ ជំនួសឱ្យសម្រេចចិត្តលេខ ២២/២០១៥/NQ-HĐND ថ្ងៃទី ០៩ ធ្នូ ឆ្នាំ ២០១៥ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញនីតិកាលទី ៩។

ជាក់ស្តែងនោះគឺ ប្រធានក្រុមប្រជាការពារបានទទួលឧបត្ថម្ភកម្រិតក្នុងមួយខែស្មើនឹងមេគុណ ០,២ នៃកម្រិតប្រាក់ខែទាបបំផុតតំបន់។ អនុប្រធានក្រុមប្រជាការពារបានទទួលឧបត្ថម្ភកម្រិតក្នុងមួយខែស្មើនឹងមេគុណ ០,១៥ នៃកម្រិតប្រាក់ខែទាបបំផុតតំបន់។ ថវិកាអនុវត្តរបបគោលនយោបាយចំពោះប្រធាន អនុប្រធានក្រុមការពារបានអនុវត្តតាមថវិកាជាធរមាន៕

 *កំណត់កម្រិតឧបត្ថម្ភអនុវត្តគោលនយោបាយពង្រីកអប់រំកុមារពន្លក

កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ លោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១០/២០២១/NQ-HĐND “បានកំណត់កម្រិតឧបត្ថម្ភអនុវត្តគោលនយោបាយពង្រីកអប់រំកុមារពន្លកនៅលើភូមិសាស្ត្រខេត្ត”។ សេចក្តីសម្រេចចិត្តមានសុពលភាពចាប់ពីថ្ងៃទី ០៩ កក្កដាឆ្នាំ ២០២១។

មុខសញ្ញាអនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ១០ នេះគឺកុមារកំពុងរៀននៅបណ្តាមូលដ្ឋានអប់រំកុមារពន្លកសាលាឯកជនដែលបានស្ថាប័នមានសមត្ថកិច្ចផ្តល់ច្បាប់បង្កើត និងធ្វើសកម្មភាពត្រឹមត្រូវតាមការកំណត់ ដែល មានឪពុកម្តាយឬអ្នកថែទាំ ចិញ្ចឹមកុមារគឺជាពលករ អ្នកពលកម្មកំពុងធ្វើការនៅនឹងបណ្តាតំបន់ឧស្សាហកម្មនឹងបានអាជីវកម្មចុះកិច្ចសន្យាពលកម្មតាមសេចក្តីកំណត់។ កម្រិតឧបត្ថម្ភក្នុងកុមារម្នាក់ក្នុងមួយខែ ១៨០.០០០ ដុង (គិតតាមខែរៀនជាក់ស្តែង ប៉ុន្តែមិនលើសពី ០៩ ខែក្នុងមួយឆ្នាំសិក្សា)។

គ្រូបង្រៀនកុមារពន្លកកំពុងបំពេញការងារនៅនឹងបណ្តាមូលដ្ឋានអប់រំកុមារពន្លករបស់សាលាឯកជនដែលបានស្ថាប័នមានសមត្ថកិច្ចផ្តល់ច្បាប់បង្កើត និងធ្វើសកម្មភាពត្រឹមត្រូវតាមការកំណត់នៅលើភូមិសាស្ត្រដែលមានតំបន់ឧស្សាហកម្មត្រូវធានាបណ្តាលក្ខណៈដូចជា៖ មានកម្រិតវិជ្ជាគ្រប់សម្បទាបណ្តុះបណ្តាល តួនាទីគ្រូបង្រៀនកុមារពន្លកតាមការកំណត់ មានកិច្ចសន្យាត្រឹមត្រូវតាមច្បាប់ ថែទាំកុមារ អប់រំកុមារនៅ កុមារថ្នាក់ពន្លកពី ៣០% ជាកូនរបស់ពលករ អ្នកពលកម្មធ្វើការនៅនឹងតំបន់ឧស្សាហកម្ម។ កម្រិតឧបត្ថម្ភគ្រូបង្រៀនក្នុងម្នាក់ក្នុងមួយខែ ៨០០.០០០ ដុង។ រយៈពេលឧបត្ថម្ភបានគិតតាមចំនួនខែបង្រៀនជាក់ស្តែងក្នុងឆ្នាំ។ កម្រិតឧបត្ថម្ភនេះក្រៅពីប្រាក់ខែព្រមព្រៀងរវាងម្ចាស់មូលដ្ឋានជាមួយនឹងគ្រូបង្រៀន និងមិនបានគិតចូលក្នុងការបង់ទទួលរបបគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពឡើយ៕

​ *កំណត់កម្រិតប្រមូលប្រាក់សាលាចំពោះអប់រំកុមារពន្លក និងចំណេះទូទៅសាលារដ្ឋឆ្នាំសិក្សា ២០២១-២០២២

ក៏ក្នុងថ្ងៃនេះដែរ ក្រុមប្រឹក្សាប្រជាជនខេត្ត បាន​ចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១១/២០២១/NQ-HĐND បានកំណត់កម្រិត​ប្រមូលប្រាក់សាលាចំពោះអប់រំកុមារពន្លក និងចំណេះទូទៅសាលារដ្ឋឆ្នាំសិក្សា  ២០២១-២០២២។ សេចក្តីសម្រេចចិត្ត​មានសុពលភាពចាប់ពីថ្ងៃទី ០៩ កក្កដាឆ្នាំ ២០២១។

ជាក់ស្តែងនោះគឺ កម្រិតប្រាក់ការសាលាក្នុងមួយខែ ៣២.០០០ ដុង ចំពោះសិស្សកុមារពន្លក អនុវិទ្យាល័យ វិទ្យាល័យតំបន់ជនបទ (បណ្តាឃុំ) និងក្នុងមួយខែ ៦៤.០០០ ដុងចំពោះកុមារពន្លក អនុវិទ្យាល័យ វិទ្យាល័យតំបន់ទីក្រុង (បណ្តាសង្កាត់ ទីប្រជុំជន)។

ការលើកលែងប្រាក់សាលា ឧបត្ថម្ភប្រាក់ចំណាយការរៀនសូត្រ និងរចនាបទប្រមូលប្រើប្រាស់សាលាចំពោះមូលដ្ឋានអប់រំរបស់ប្រព័ន្ធអប់រំជាតិបន្តនឹងបានអនុវត្តតាមសេចក្តីកំណត់នៅសេចក្តីសម្រេចចិត្តលេខ ៨៥/២០១៥/NĐ-CP ចុះថ្ងៃទី ០២ តុលាឆ្នាំ ២០១៥ បានកំណត់អំពីរចនាបទប្រមូលគ្រប់គ្រងប្រាក់សាលាចំពោះមូលដ្ឋានអប់រំកុមារពន្លករបស់ប្រព័ន្ធអប់រំជាតិ និងគោលនយោបាយលើក លែង បន្ថយប្រាក់សាលា ឧបត្ថម្ភប្រាក់ចំណាយរៀនសូត្រ តាំងពីឆ្នាំសិក្សា ២០១៥-២០១៦ មកដល់ឆ្នាំសិក្សា ២០២០-២០២១៕

រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.