• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ត្រាវិញអនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩លើភូមិសាស្រ្តខេត្តត្រាវិញ

20/07/2021 08:56

     ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ ឡេវុាំង​ហាំង ចេញផ្សាយសារាចរលេខ ០៩/CT -UBND ថ្ងៃទី ១៨ កក្កដា​ ឆ្នាំ ២០២១ ស្តីអំពីការអនុវត្តន៍កិច្ច​ចង្អុលការរបស់នាយករដ្ឋមន្ត្រី​ នៃរដ្ឋាភិបាលនាសារាចរ លេខ ១៦/CT-TTg ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ស្តីពីអនុវត្តបណ្តាវិធានការជាបន្ទាន់បង្ការ​ទប់ស្កាត់អាសន្នរោគកូវីដ ១៩ និងសារលិខិតលេខ ៩៦៩/TTg -K GVX ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ ស្តីពីការ អនុវត្តន៍គម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគនៅនឹងមូលដ្ឋានមួយចំនួន នៅលើភូមិសាស្ត្រខេត្តត្រាវិញ សារាចរចែងច្បាស់ថា៖
     ១. អនុវត្តគម្លាតសង្គមក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពី ០ ម៉ោងថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ លើបរិវេណទូទាំងខេត្ត តាមលក្ខខណ្ឌគ្រួសារ គម្លាតជាមួយគ្រួសារភូមិ អនុសង្កាត់ គម្លាតជាមួយភូមិ អនុសង្កាត់ ឃុំ គម្លាតជាមួយឃុំ ស្រុក គម្លាតជាមួយស្រុក ខេត្ត គម្លាតជាមួយខេត្ត។ សំណូមពរប្រជាជន គ្រប់រូបនៅនឹងផ្ទះបានត្រឹម បើចេញទៅក្រៅក្នុងករណីចាំបាច់ដូចជាទិញ ស្បៀងអាហារ ថ្នាំសង្កូវ សង្គ្រោះបន្ទាន់ ធ្វើការនៅរោងចក្រ មូលដ្ឋានផលិតមូលដ្ឋាន ធ្វើអាជីវកម្មសេវាកម្មមុខទំ និញចាំបាច់មិនត្រូវបិទទ្វារ បញ្ឈប់ធ្វើសកម្មភាព និងបណ្តាករណីបន្ទាន់ដទៃ​ទៀត (សង្គ្រោះបន្ទាន់ ពិនិត្យព្យាបាលជំងឺគ្រោះធម្មជាតិ អគ្គិភ័យ ។ល។) អនុវត្តម៉ឹងម៉ាត់ការរក្សា​គម្លាត ពីគ្នាតិចបំផុត ០២ ម៉ែត្រពេលប្រស្រ័យ​ទាកទង មិនប្រមូលផ្តុំគ្នាលើសពី ០២ នាក់ ក្រៅបរិវេណការិយា ល័យរដ្ឋបាល សាលារៀន មន្ទីរពេទ្យ និងនៅកន្លែងសាធារណៈ។ ចំពោះផ្សារមូលដ្ឋាន ពាណិជ្ជកម្មបានត្រឹម​តែ​​លក់បណ្តាមុខទំនិញស្បៀង អាហារ បណ្តាមុខទំនិញចាំបាច់បម្រើជីវភាពប្រជាជន។
     ២. រោងចក្រមូលដ្ឋានផលិត សំណង់គមនាគមន៍សាងសង់ មូលដ្ឋាន ធ្វើអាជីវកម្មសេវាកម្មមុខទំនិញ ចាំបាច់ (ដូចជា៖ ស្បៀងអាហារ ឱសថ សាំង ប្រេង អគ្គិសនី ទឹក ប្រេងឥន្ទនៈ។ល។) ធនាគារ ឃ្លាំងប្រាក់ បណ្តាមូលដ្ឋាន ធ្វើអាជីវកម្ម សេវាកម្មផ្ទាល់ទាក់ទងដល់សកម្មភាពធនាគារ និងបំពេញបង្គ្រប់សម្រាប់អាជីវកម្ម(ដូចជា បញ្ជាក់ មេធាវី ចុះបញ្ជីពិនិត្យ ចុះឈ្មោះទំនាក់ទំនងធានា។ល។) ហ៊ុន ប្រៃស ណីយ៍ ទូរគមនាគមន៍ សេ វាកម្មដឹកជញ្ជូន នីហ-អាហរ័ណមុខទំនិញ ពិនិត្យព្យាបាល ជំងឺ បុណ្យសព ។ល។ បានបន្តធ្វើសកម្មភាព។ អ្នកជាប្រមុខបណ្តាមន្ទីរដូចពោលខាងលើទទួល បន្ទុកធានាសុវត្ថិភាព ជាដាច់ខាត់និងអនុវត្តគ្រប់សព្វ បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ។
     ៣.អ្នកជាប្រមុខអាជីវកម្ម ក្រុមហ៊ុន សហគ្រាស រោងចក្រ មូលដ្ឋានផលិត មូលដ្ឋានធ្វើអាជីវកម្ម មុខទំនិញ សេវាកម្មទទួលបន្ទុកកសាង ផែនការបង្ការ ទប់ស្កាត់់អាសន្នរោគកូវីដ ១៩ នៅនឹងអង្គភាព អនុវត្តម៉ឹងម៉ាត់ បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ ធានាគម្លាតសុវត្ថិភាពសម្រាប់ពលករ។ អនុវត្តម៉ឹងម៉ាត់ ការពាក់របាំងមុខ កម្ចាត់មេរោគ ធានាសុខភាព សុវត្ថិភាពអាសន្នរោគ សម្រាប់ពលករ។ ម្ចាស់ការទិញជីវភណ្ឌតេស្តរហ័ស និងទាក់ទងជាមួយមន្ទីរសុខាភិបាល ដើម្បីបានហ្វឹកហាត់អនុវត្តយក សំណាកពិនិត្យរហ័ស ជូនកម្មករ អ្នកធ្វើការនៅអាជីវកម្ម។ ម្ចាស់ការ អនុវត្តគោលលំនាំ “០៣ យ៉ាង នៅនឹងកន្លែង” រៀបចំលៃលកការហូបចុក សម្រាក ផលិត សម្រាប់កម្មករនៅនឹងកន្លែងធ្វើការចំពោះ បណ្តាកន្លែងគ្រប់លក្ខណៈ។
     ៤. ក្នុងរយៈពេលអនុវត្តគម្លាតសង្គម ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត សំណូមពរបណ្តា ផ្នែក គ្រប់លំដាប់ថ្នាក់ក្នុងខេត្តអនុវត្តម៉ឹងម៉ាត់ មានប្រសិទ្ធភាព ទន្ទឹមនឹងនោះ យកចិត្តទុកដាក់៖
     ក) ដាច់ខាត់មិនទុកឱ្យ “កាប់ក្រៅ រលុងក្នុង” កំណត់ច្បាស់ដើមអាទិ៍ និងបន្ទុករបស់ស្ថាប័ន អង្គការចាត់តាំង បុគ្គលនីមួយៗ និងថ្នាក់រដ្ឋអំណាចនីមួយៗ បំផុតគឺ ប្រព័ន្ធនយោបាយមូលដ្ឋាន ធានាដឹក នាំចង្អុលការ ឯកភាព ស្ងើចសរសើរ ដាក់ពិន័យ មធ្យ័តបានទាន់ពេល។
     ខ) បង្កើនការពិនិត្យអង្កេត ដាស់តឿនការអនវត្តន៍ ម៉ឹងម៉ាត់កិច្ចចង្អុលការរបស់ថ្នាក់លើ សំណូមពរអំពីគម្លាតបំផុតគឺការធានាគម្លាតរវាងបុគ្គល និង បុគ្គល គ្រួសារ និងគ្រួសារ មិនឱ្យកើតមាន បណ្តាករណីប្រមូលផ្តុំគ្នីគ្នាច្រើន។
     គ) យកចិត្តទុកដាក់ធ្វើល្អការងារសុខុមាលភាពសង្គម បំផុតគឺធានាផ្គត់ផ្គងស្បៀងអាហារ សម្ភារៈចាំបាច់បាន​ទាន់ពេល គ្រប់គ្រាន់ជូនប្រជាជន ជាពិសេសគឺចំពោះបណ្តាជនក្រីក្រ អ្នកមានស្ថានភាពលំបាក អ្នកបាត់ការងារ ធ្វើអាស្រ័យអាសន្នរោគ។
     ឃ) ធានាល្អបំផុតសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ធានាការផលិត ដឹកជញ្ជូនមុខទំនិញសុវត្ថិភាពក្នុងខេត្ត និងបណ្តាមូលដ្ឋានដទៃៗទៀត។ បានត្រឹមតែអនុញ្ញាតឱ្យធ្វើសកម្មភាព ផលិត-អាជីវកម្មចំពោះបណ្តាមូលដ្ឋានដែលឆ្លើយតបសំណូមពរ ការកំណត់បង្ការ ទប់ស្កាត់អាសន្នរោគ។ មិនទុកឱ្យខ្វះទំនិញ ស្ទះចរាចរណ៍។
     ង) សំណូមពរដល់ប្រជាជនក្រៅខេត្តទាំងអស់មកមូលដ្ឋាន ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ មកទល់ពេលនេះ ទៅកាន់ដំណាក់សុខាភិបាល បណ្តាឃុំ សង្កាត់ ទីប្រជុំជន កន្លែងស្នាក់នៅដើម្បី ផ្តល់ដំណឹងសុខាភិបាល និងអនុវត្តការពិនិត្យកូវីដ-១៩ (បើសិនមិនទាន់អនុវត្ត) ដើម្បីអនុវត្តបណ្តា វិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ -១៩ សមស្រប។
     ច) បណ្តាករណីពីបណ្តាខេត្ត ទីក្រុងមកកាន់ខេត្តត្រាវិញ ត្រូវជម្រាបបង្ហាញលិខិតបញ្ជាក់លទ្ធផលពិនិត្យកូវីដ-១៩ អវិជ្ជមានតម្លៃក្នុងរង្វង់ពេល ០៣  ថ្ងៃ។ ការពិនិត្យត្រូវបានអនុវត្តនៅនឹងអង្គភាពសុខាភិបាល ដែលមានសិទ្ធិនាទី។ ករណីមិនទាន់មានលទ្ធផលពិនិត្យអវិជ្ជមាននោះ មិនបានចូលមកភូមិសាស្រ្តខេត្តត្រាវិញឡើយ។ ដោយឡែកនៅប៉ុស្តិ៍ស្ពានកោចៀង បណ្តាករណីឆ្លងប៉ុស្តិ៍ចូលមកខេត្តត្រាវិញ ត្រូវអនុវត្តការពិនិត្យរហ័ស (បើមិនមានឬមានលិខិតបញ្ជាក់លទ្ធផលពិនិត្យកូវិដ-១៩ អវិជ្ជ មានហួសពី ០៣ ថ្ងៃ) ដើម្បីអនុវត្តទាន់ពេលបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។
     ឆ) ចំពោះបណ្តាមុខសញ្ញាបានកំណត់ថាជា F2  (ករណីបានបញ្ជាក់ថាជាអ្នកប៉ះពាល់អ្នកប៉ះពាល់ជិត ជាមួយករណីអ្នកជំងឺកូវីដ-១៩ បញ្ជាក់) បណ្តាមុខសញ្ញា F2 កំពុងអនុវត្តចត្តាឡីស័កនៅនឹងផ្ទះលើភូមិសាស្រ្តខេត្ត និងប្រជាជនទាំងអស់ពីទីក្រុងហូជីមិញ បណ្តាខេត្តដែលមានអាសន្នរោគកូវីដ-១៩ ក្នុង សហគមន៍មកខេត្តត្រាវិញ សុទ្ធតែត្រូវអនុវត្តចត្តាឡីស័កនៅនឹងផ្ទះគ្រប់ ១៤ ថ្ងៃ (លើកលែងករណីត្រូវ ធ្វើចត្តាឡីស័កប្រមូលផ្តុំចត្តាឡីស័កនៅមូលដ្ឋានព្យាបាលតាមការកំណត់)  បន្តតាមដានសុខភាពដោយ ខ្លួនឯងក្នុងរង្វង់ ១៤ ថ្ងៃ បន្តទៀត។ អនុវត្តការពិនិត្យ ៣ លើកនៅថ្ងៃដំបូង ថ្ងៃទី ៧ និងថ្ងៃទី ១៣ ក្នុង រយៈពេលធ្វើចត្តាឡីស័កនៅនឹងផ្ទះ។ អ្នកកំពុងអនុវត្តចត្តាឡីស័កនៅនឹងផ្ទះ ត្រូវប្រតិបត្តិម៉ឹងម៉ាត់ មិនបានប៉ះពាល់ជាមួយ អ្នកក្នុងគ្រួសារ និងសាច់ញាតិ។ ទន្ទឹមនឹងនោះ អ្នកក្នុងគ្រួសារត្រូវប្រតិបត្តិ​ការកំណត់ ៥K របស់ក្រសួងសុខាភិបាលពេលចេញទៅក្រៅ ពេលប៉ះពាល់ជាមួយអ្នកត្រូវធ្វើចត្តាឡី​ស័កនៅនឹងគ្រួសារ និងអ្នកដទៃ។
     ដោយឡែក បណ្តាករណីអ្នកក្រៅខេត្តមកកាន់ខេត្តត្រាវិញ ជាមួយគោលដៅកិច្ចការក្រៅខេត្ត កិច្ចការសាធារណៈ អនុវត្តតាមការណែនាំត្រង់សារលិខិតលេខ ៨៦/BCĐ ចុះថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ របស់គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ខេត្ត។
     ៥. វិនិច្ឆ័យម៉ឹងម៉ាត់តាមការកំណត់បណ្តាករណីមិនផ្តល់ដំណឹងសុខាភិបាល ផ្តល់ដំណឹងសុខាភិបាលមិនពិតទុកបណ្តោយឱ្យឆ្លងរាលដាកអាសន្នរោគចេញទៅក្នុងសហគមន៍។
     ៦. អ្នកជាប្រមុខស្ថាប័ន អង្គភាព មូលដ្ឋានយោងទៅតាមលក្ខណៈជាក់ស្តែង អាទិភាពលកលៃឱ្យកម្មាភិបាល និយោជិត បុគ្គលិក ពលករ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានធ្វើការនៅនឹងផ្ទះ វៀរលែងតែបណ្តាករណីចាំបាច់ ដូចជាប្រចាំការប្រយុទ្ធប្រចាំការស្ថាប័ន ផ្គត់ផ្គង់ទំនិញសេវាកម្មចាំបាច់វិនិច្ឆ័យ ឯកសារសម្ងាត់ និងបណ្តាភារកិច្ចចាំបាច់ដទៃទៀតតាមសំណូមពរត្រូវ ទៅធ្វើការនៅការិយាល័យរដ្ឋបាល ករណីដែលធ្វើការនៅផ្ទះ ត្រូវធានាមិនយឺតយ៉ាវការងារបំផុត គឺបណ្តាការងារមានកាល កំណត់សុពលភាពពេលវេលាតាមការកំណត់របស់ច្បាប់ បណ្តាសេវាកម្មសាធារណៈបម្រើប្រជាជន និងអាជីវកម្ម បង្កើនការចាត់តាំងកិច្ចប្រជុំលើបណ្តាញចាត់តាំងការប្រជុំដោយផ្ទាល់បានត្រឹមតែពេល យ៉ាងចាំបាច់ចំនួនតំណាងចូលរួមប្រជុំបន្តផ្ទាល់លើបណ្តាញឬក៏ផ្ទាល់មិនលើសពី ២០ នាក់ ក្នុងបន្ទប់ប្រជុំមួយ។ ចង្អុលការដល់កម្មាភិបាល និយោជិត បុគ្គលិក ពលករស្ថិតក្នុងសិទ្ធិនាទីគ្រប់គ្រង ត្រូវអនុវត្តល្អបណ្តាការកំណត់ស្តីពីការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះ កម្មាភិបាល និយោជិត បុគ្គលិក ពលករមិនអនុវត្តត្រូវតាមកិច្ចចង្អុលការរបស់ថ្នាក់លើ។ អ្នកជាប្រមុខ ប្រធានស្ថាប័ន អង្គភាព មូលដ្ឋានទទួលបន្ទុកអំពីការដែលកម្មាភិបាល និយោជិត បុគ្គលិក ពលករ ឆ្លងអាសន្នរោគអាស្រ័យមិនលៃលកលក្ខណៈធានា  និងចង្អុលការប្រតិបត្តិម៉ឹងម៉ាត់ការកំណត់ បង្ការទប់ស្កាត់អាសន្នរោគនៅការិយាល័យរដ្ឋបាល។
៧. នគរបាលខេត្តធ្វើជាអធិបតី សហការជាមួយមន្ទីរសុខាភិបាល បណ្តាមន្ទីរ ផ្នែកខេត្តដែលពាក់ ព័ន្ធ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងធានាល្អបំផុតស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ បង្កើនការត្រួតពិនិត្យ ក្តាប់ជាប់ស្ថានភាពអ្នកក្រៅខេត្ត មកស្នាក់នៅអចិន្ត្រៃយ៍លើភូមិសាស្រ្តខេត្ត។ គ្រប់គ្រង ពិនិត្យអង្កេតហ្មត់ចត់អ្នក  ឆ្លងដែនអនុវត្តវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ សមស្រប។
      ៨. នាយកមន្ទីរសុខាភិបាលធ្វើជាអធិបតី សហការជាមួយបណ្តាមន្ទីរ ផ្នែកខេត្ត ដែលពាក់ព័ន្ធ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ចាត់តាំងផ្សព្វផ្សាយអនុវត្តល្អបណ្តាខ្លឹមសារ ដូចខាងក្រោម៖
     ក)ចង្អុលការបណ្តាមូលដ្ឋានសុខាភិបាលអនុវត្តបណ្តានីតិវិធី និងគ្រប់គ្រងហ្មត់ចត់ ជៀសវាងការ ឆ្លងជំងឺខ្វែង។ ទប់ស្កាត់ហ្មត់ចត់ សំណូមពររាយការណ៍សុខាភិបាលចាប់បង្ខំចំពោះអ្នកជំងឺ សាច់ញាតិ អ្នកថែទាំអ្នកជំងឺ។ អ្នកជំងឺម្នាក់ៗបានត្រឹមតែអ្នកថែទាំម្នាក់ បពា្ឈប់ការសួរសុខទុក្ខអ្នកជំងឺនៅតាមបណ្តាមូលដ្ឋានសុខាភិបាល។ មានការកំណត់ហ្មត់ចត់អំពីការទទួលអ្នកជំងឺ មិនបណ្តោយទុកឱ្យបុគ្គលឆ្លងជំងឺម្នាក់ធ្វើឱ្យប៉ះពាល់ដល់សកម្មភាពរបស់មូលដ្ឋានសុខាភិបាល។ ណែនាំអនុវត្ត បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅតាមបណ្តាតំបន់ធ្វើចត្តាឡីស័កតាមការកំណត់។
     ក) ចង្អុលការដល់ដំណាក់សុខាភិបាលបណ្តាឃុំ សង្កាត់ ទីប្រជុំជនអនុវត្តការពិនិត្យកូវីដ-១៩ ជូនដល់ប្រជាជនក្រៅខេត្តមកមូលដ្ឋានតាមចំណុច ង ខ្ទង់ទី ៤ នៃសារាចរនេះ។
     ខ) ពិនិត្យ ផ្ទៀងផ្ទាត់ ទិញសម្ភារៈគ្រឿងប្រដាប់ ថ្នាំព្យាបាល គីមីជាតិ ជីវភណ្ឌពិនិត្យវិភាគ។ល។ ធានាឆ្លើយតបគ្រប់គ្រាន់ និងបម្រុងបម្រើការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ និងបណ្តា អាសន្នរោគចាំបាច់ដទៃទៀត។
     ៩. នាយកមន្ទីរគមនាគមន៍ដឹកជញ្ជូនធ្វើជាអធិបតី សហការជាមួយនគរបាលខេត្ត បណ្តាមន្ទីរ ផ្នែកខេត្ត ដែលពាក់ព័ន្ធ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងផ្អាកសកម្មភាព ដឹកជញ្ជូនភ្ញៀវសាធារណៈហាមដាច់ខាត់មិនឱ្យបណ្តាស្រឡាង ទូកទន្លេនាំភ្ញៀវទៅកាន់បណ្តាខេត្ត (លើកលែងតែស្រឡាងដាយង៉ាយ)។ កាត់បន្ថយដល់កម្រិតអតិបរមាការធ្វើដំណើរពីភូមិសាស្រ្តនេះ តំបន់នេះ ទៅភូមិសាស្រ្ត តំបន់ដទៃ ផ្អាកការធ្វើដំណើរពីតំបន់មានអាសន្នរោគទៅបណ្តាតំបន់ ដទៃ លើកលែងតែករណីពិសេសពីព្រោះ មូលហេតុកិច្ចការសាធារណៈករណីសង្គ្រោះបន្ទាន់ បញ្ជូនប្តូរមន្ទីរពេទ្យ បណ្តាករណីផ្គត់ផ្គង់ស្បៀងអាហារ គ្រឿងប្រដាប់ចាំបាច់ រថយន្តទទួលជូនកម្មករ អ្នកជំនាញការរបស់បណ្តាអាជីវកម្ម ជំនាញខាងដឹកជញ្ជូនសម្ភារៈផលិត។
      ១០. នាយកមន្ទីរព័ត៌មាន និងឃោសនាការម្ចាស់ការសហការជាមួយមន្ទីរសុខាភិបាល កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ នគរបាលខេត្ត ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត បណ្ដា មន្ទីរ ផ្នែកខេត្ត ដែលពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង៖
     បន្តជំរុញមាំការឃោសនាផ្សព្វផ្សាយ អំពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងការចាត់តាំង អនុវត្តសារាចរនេះ ផ្សាយព័ត៌មានប្រកាសព្រមានដល់ប្រជាជនឲ្យប្រើសេវាសាធារណៈបន្តផ្ទាល់។ល។
     បង្កើនការត្រួតពិនិត្យគ្រប់គ្រង និងវិនិច្ឆ័យតាមកំណត់របស់ច្បាប់ចំពោះបណ្ដាករណីផ្សាយដំណឹង មិនពិតអំពីស្ថានភាពជំងឺកូវីដ-១៩ ឬព័ត៌មានរបស់បណ្ដាអ្នកជំងឺកូវីដ -១៩ (F0) បណ្ដាករណីប៉ះពាល់ផ្ទាល់ ប៉ះពាល់ជិត (F1, F2 ) ឡើងបណ្ដាញសង្គម។
     ១១. នាយកមន្ទីរឧស្សាហពាណិជ្ជកម្មសហការជាមួយបណ្ដាស្ថាប័នសមត្ថកិច្ច និងនាយកដ្ឋាន គ្រប់គ្រងទីផ្សារត្រាវិញបង្កើនការងារត្រួតពិនិត្យលំនឹងទីផ្សារ ធានាផ្គត់ផ្គង់ស្បៀងអាហារ គ្រឿងឧបភោគគ្រប់គ្រាន់ ទាន់ពេល ដល់ប្រជាជន វិនិច្ឆ័យម៉ឹងម៉ាត់បណ្ដាអំពើខ្ទាស់មុខទំនិញរក្សាទុកដើម្បីបង្កើនតម្លៃ។
     ១២. នាយកមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច ប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចត្រាវិញ ប្រធានសម្ព័ន្ធពលករខេត្ត៖
      មានបន្ទុកណែនាំបណ្ដាអាជីវកម្ម ក្រុមហ៊ុន សហគ្រាស រោងចក្រ មូលដ្ឋានផលិត អាជីវកម្មកសាង ផែនការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ហើយប្រសិនបើមានលក្ខណៈគ្រប់គ្រាន់គឺអនុវត្តវិធីសាស្រ្តរៀប ចំលៃលកឲ្យពលករ ហូបបាយ សម្រាក ផលិតនៅនឹងអង្គភាពដើម្បីវិនិច្ឆ័យទាន់ពេលខណៈដែលមានករណីជ្រាបជំងឺនៅក្នុងអង្គភាព។
     ប្រញាប់ផ្សព្វផ្សាយ ណែនាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល សេចក្ដីសម្រេចចិត្តលេខ ២៣/QĐ-TTg ចុះថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាល និងផែនការលេខ ៥៩/KH-UBND ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្ដីពីគោលនយោបាយមួយចំនួនឧបត្ថម្ភពលករ អ្នកប្រើប្រាស់ពលករជួបបញ្ហាលំបាក អាស្រ័យមហាសន្នរោគកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត។
១៣. នាយកមន្ទីរហិរញ្ញវត្ថុធ្វើអធិបតី សហការជាមួយមន្ទីរសុខាភិបាល បណ្ដាមន្ទីរ ផ្នែកខេត្ត ដែលពាក់ព័ន្ធធ្វើសេនាធិការលៃលកថវិកា ធានាឆ្លើយតបទាន់ពេលការងារបង្ការទប់ស្កាត់ជំងឺ។
     ១៤. ប្រធានគណៈកម្មាធិការប្រជាជនបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង៖
ដឹកនាំអនុវត្តម៉ឹងម៉ាត់យោបល់ ចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត គណៈចង្អុលការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្ត អំពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
     ប្រញាប់កសាងផែនការបើកទូលាយ បំពេញបន្ថែមបណ្ដាមណ្ឌលចត្តាឡីស័កប្រមូលផ្ដុំ ធានាឆ្លើយតបសំណូមពរ ធ្វើចត្តាឡីស័កប្រមូលផ្ដុំ ដើម្បីបម្រើទាន់ពេលការងារបង្ការទប់ស្កាត់អាសន្នរោគនៅលើភូមិសាស្រ្តខេត្ត។
     ប្ដេជ្ញាចង្អុលការ ត្រួតពិនិត្យម៉ត់ចត់អ្នកដែលចូលមកភូមិសាស្រ្ត មិនទុកឲ្យឆ្លកមុខសញ្ញា អនុវត្តម៉ឹងម៉ាត់ ការរបាយការណ៍សុខាភិបាល តេស្ដរហ័សជំងឺកូវីដ-១៩ ដើម្បីប្ដេជ្ញាអនុវត្តជាបន្ទាន់បណ្ដាវិធាន ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ សមស្រប។
     បង្កើនការគ្រប់គ្រងពិនិត្យអង្កេតម៉ត់ចត់ចំពោះបណ្ដាករណីចត្តាឡីស័កប្រមូលផ្ដុំ F1 ចត្តាឡីស័ក នៅនឹងផ្ទះ F2 មិនទុកឲ្យកើតមានករណីឆ្លងខ្វែង ជំងឺក្នុងមណ្ឌលចត្តាឡីស័ក និងរីករាលដាលក្នុង សហគមន៍ វិនិច្ឆ័យម៉ឹងម៉ាត់បណ្ដាករណីមិនប្រតិបត្តិតាមការកំណត់ ទន្ទឹមនឹងនោះ ទទួលខុសត្រូវនៅចំពោះមុខប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រសិនបើទុកឲ្យកើតមានករណី F1 F2 មិន បានគ្រប់គ្រងទាន់ពេល។
     ១៥. ស្នើគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្ដាអង្គការមហាជន សហការជាមួយបណ្ដាមន្ទីរ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ក្រុមការពារ ជំងឺកូវីដ សហគមន៍ផ្សព្វផ្សាយ ស៊ីជម្រៅ ត្រួតពិនិត្យអង្កេត និងវិនិច្ឆ័យម៉ឹងម៉ាត់តាមសិទ្ធិអំណាចចំពោះបណ្ដាករណីបំពាន។
     ១៦. បណ្ដាថ្នាក់ បណ្ដាផ្នែកលើភូមិសាស្រ្តខេត្តរួមកម្លាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ធានាសុខុមាល ភាពសង្គម គិតគូរជីវភាពសម្ភារស្មារតីជូនប្រជាជន បំផុតនៅបណ្ដាតំបន់ដែលធ្វើចត្តាឡីស័ក ហ៊ុមព័ទ្ធ។
     ស្ថិតក្នុងលក្ខណៈបង្ការទប់ស្កាត់ជំងឺចាំបាច់ដែលអាស្រ័យដោយអម្បូរវិរុសថ្មីដែនតា (Delta) រីក រាលដាលរហ័ស ពិបាកប៉ាន់ស្មាន និងនៅជួបការលំបាកច្រើនអំពីលក្ខណៈធានាជាមួយស្មារតី ដើម្បី​ សុខភាព អាយុជីវិតរបស់ប្រជាជនជាចម្បងនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សូមអំពាវ នាវដល់ប្រជាជន សហគមន៍អាជីវកម្មលើភូមិសាស្រ្តខេត្ត ពង្រីកស្មារតីមហាសាមគ្គីទូទាំងជនជាតិ ខ្លួនទីពឹងខ្លួន ឧបត្ថម្ភ អនុវត្តម៉ឹងម៉ាត់សារាចរនេះ ចេញពីផ្ទះតែពេលដែលចាំបាច់ និងអនុវត្តម៉ឹង ម៉ាត់អនុសាសន៍ ៥K។ ការអនុវត្តសារាចរនេះ មិនត្រឹមតែជាបន្ទុកកាតព្វកិច្ច ហើយនៅទាំងជាសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនគ្រប់រូប ដើម្បីផលប្រយោជន៍ របស់សហគមន៍ បុព្វហេតុអភិវឌ្ឍ របស់ប្រទេសជាតិ៕                                                                                                                                                                          ប្រែសម្រួល៖ ថាច់ហ្វាង-សម្បត្តិ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.