13/07/2021 09:37
ជូនអំណោយដល់គ្រួសារក្រីក្រ និងកម្មករមានស្ថានភាពលំបាក ។ រូបថត៖ តូវៀង
អំណោយមួយចំណែកៗរួមមាន៖ អង្ករ ស្ករ ប៊ីចេង ប្រេងចម្អិន ទឹកត្រី និងទឹកស៊ីអ៊ីវ។ តាមការប៉ាន់ស្មានសរុបតម្លៃបណ្ដាអំណោយដែលបានឧបត្ថម្ភដល់គ្រួសារក្រីក្រ ៣៥៦ គ្រួ និងកម្មករ ២០ នាក់ ក្នុងលើកនេះជិត ១០០ លានដុង ប្រភពថវិកាអាស្រ័យដោយគ្រួសារសប្បុរសជនមួយនៅឃុំហ៊ីវទឺឧបត្ថម្ភ។ ក្នុងនោះ ឃុំតឹងហ្វាមាន ១១ គ្រួ ឡុងថើយ ៣៥ គ្រួ តឹបង៉ាយ ៤៥ គ្រួ ភូកឹង ២៤ គ្រួ ង៉ាយ ហ៊ុង ១៦ គ្រួ តឹងហ៊ុង ១៧ គ្រួ ហ៊ុងហ្វា ០៩ គ្រួ ហ៊ីវទ្រុង ៥០ គ្រួ ហ៊ីវទឺ ១០០ គ្រួ ទីប្រជុំជនទីវកឹង ១៤ គ្រួនិងទីប្រជុំជនកូវក្វាង ៣៥ គ្រួ។ ៕ តូវៀង-លឺវវូ
*សម្ព័ន្ធពលករខេត្តត្រាវិញសួរសុខទុក្ខ និងជូនអំណោយដល់បណ្ដាប៉ុស្តិ៍ ត្រួតពិនិត្យជំងឺកូវីដ-១៩ លើភូមិសាស្រ្ដខេត្ត
កាលពីថ្ងៃទី ០៦ កក្កដា លោកស្រីថាច់ធីធូហា សមាជិកា គណៈប្រតិបត្តិការបក្សខេត្ត ប្រធានសម្ព័ន្ធពលករខេត្ត ចាត់តាំងក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់បណ្ដាប៉ុស្តិ៍ត្រួតពិនិត្យជំងឺកូវីដ-១៩ ទាំង ០៤ កន្លែងនៅលើបណ្ដាផ្លូវជាតិលេខ ៥៣ លេខ ៥៤ និងផ្លូវជាតិលេខ ៦០ រួមមាន៖ ប៉ុស្តិ៍ត្រួតពិនិត្យនៅកំពង់ចម្លងដាយង៉ាយ (ទីប្រជុំជនកូវក្វាង ស្រុកទីកឹង) ឧបត្ថម្ភទឹកប្រាក់ ០៥ លានដុង ប៉ុស្តិ៍ត្រួតពិនិត្យស្ពានត្រាមាឌ(ឃុំថុងហ្វា ស្រុកកូវកែ) ឧបត្ថម្ភទឹកប្រាក់ ០៥ លានដុង ប៉ុស្តិ៍ត្រួតពិនិត្យនៅស្ពានម៉ាយទឹក (ទីប្រជុំជនកាងឡុង ស្រុកកាងឡុង)និងប៉ុស្តិ៍ត្រួតពិនិត្យនៅស្ពានកោ ចៀង (ឃុំដាយភឿក ស្រុកកាងឡុង) នៅកន្លែងនីមួយៗបានឧបត្ថម្ភទឹកប្រាក់ ១០លាដុង ៕ ង៉ុកហុង--លឺវវូ