20/07/2021 08:50
លោក គឹមង៉ុកថាយ បានប្រទានជូនសេចក្តីសម្រេចចិត្តដល់លោកគាងគ្វឹង ។ រូបថត៖ គីមឡង
កាលពីថ្ងៃទី ១៤ កក្កដា ស្ថិតនៅនឹងស្ថាប័ន ក្រុមប្រឹក្សាប្រជាជនខេត្ត អចិន្រ្តៃយ៍នៃគណៈ កម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត បានសហការចាត់តាំងពិធីប្រទានជូនបណ្តាសេចក្តីសម្រេចចិត្តដល់បណ្តាកម្មាភិបាល។ អញ្ចើញចូលរួម មានលោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត លោកស្រី យឿងធីង៉ុកធើ សមាជិកាគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ង្វៀងវុាំងហ៊ីវ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត និងបណ្តាប្រធាន អនុប្រធានបណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្ត។
ក្នុងពិធីនេះ លោក គឹមង៉ុកថាយ បានប្រទានជូនសេចក្តីសម្រេចចិត្តលេខ ៧០៥ QĐ/TU ចុះថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២១ របស់គណៈ អចិន្ត្រៃយ៍បក្សខេត្ត ផ្ទេរបញ្ជូនកម្មាភិបាលចំពោះលោកគាងក្វឹងសមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈឃោសនាអប់ រំបក្សខេត្ត មកបំពេញការងារនៅក្រុមប្រឹក្សាប្រជាជនខេត្ត រក្សាតំណែងជាអនុប្រធានក្រុម ប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០២១ ២០២៦ ប្រទានជូនសេចក្តីសម្រេចចិត្តលេខ ១៨៩/QĐ-HĐND ចុះថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០២១ របស់អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជន ខេត្តស្តីពីការតែងតាំងមានរយៈពេលកំណត់ ចំពោះលោកឌិញកុងម៉ី អនុប្រធានគណៈវប្បធម៌ សង្គមក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០១៦ -២០២១ រក្សាតំណែងអនុប្រធានការិយាល័យ ក្រុមប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០២១ - ២០២៦។ លោក ឡេវុាំងហាំងប្រទានជូនសេចក្តីសម្រេចចិត្តលេខ ១២៣៧/QĐ-UBND ចុះ ថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការចូលនិវត្តន៍មុនអាយុកំណត់តាមអនុក្រិត្យលេខ ២៦/២០១៥/NĐ-CP របស់រដ្ឋាភិបាលចំពោះលោក ស៊ើងតឺយ ប្រធានគណៈជនជាតិក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០១៦-២០២១។
ថ្លែងយោបល់ក្នុងពិធីនេះ លោក គឹមង៉ុកថាយ បានស្នើរដល់បណ្តាកម្មាភិបាលដែលបានផ្ទេរ បញ្ជូនតែងតាំងក្នុងតួនាទីថ្មីគប្បីបន្តពង្រីកស្មារតី តួនាទីទទួលបន្ទុក សាមគ្គីឯកភាព អនុវត្តសម្រេចល្អរាល់ភារកិច្ចដែលបានប្រគល់ឲ្យ។ ទន្ទឹមនឹងនោះ កត់សម្គាល់នូវសគុណ ការរួមបំពេញយ៉ាងសកម្មរបស់សមមិត្តដែលចូលនិវត្តន៍ក្នុងរយៈកាលបំពេញការងារតែងជ្រោង ខ្ពស់ស្មារតីជាថ្នាក់ដឹកនាំ គ្រប់គ្រងល្អ មានការចូលរួមបំពេញយ៉ាងច្រើន ចំពោះការអភិវឌ្ឍន៍របស់ខេត្តត្រាវិញ។ សង្ឃឹមថា នៅពេលខាង មុខនេះ នឹងបន្តមានការរួមបំពេញជាច្រើនទៀត ឲ្យមូលដ្ឋាន ជាពិសេសក្នុងវិស័យជនជាតិ អភិ ឌ្ឍន៍តំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ៕ ប្រែសម្រួល៖ សុខា