16/07/2021 07:23
ទិដ្ឋភាពនៃអង្គសន្និបាតផ្សាយបន្តផ្ទាល់ជាមួយបណ្តាខេត្ត ក្រុងនៅតំបន់វាលរាបទន្លេគឺវឡុង។ រូបថត៖ ង៉ុកហុង
ក្នុងអង្គប្រជុំ បណ្តាខេត្ត ក្រុងតំបន់វាលទំនាបទន្លេគឺវឡុង បានរបាយការណ៍ត្រួសត្រាយ ជូនឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវ៉ូវឌឹកដាម អំពីស្ថានភាពករណី F0, F1, F2 បណ្តាករណី ធ្វើចត្តាឡីស័ក ការស្វែងរកស្នាមជំងឺ យកគំរូ ទៅធ្វើកោសល្យវិច័យ បើកទូលាយការធ្វើកោ សល្យវិច័យពិនិត្យនៅបណ្ដាតំបន់ដែលមាន និន្នាការឆ្លងជំងឺខ្ពស់ដូចជា៖ តំបន់ មណ្ឌលឧស្សាហកម្ម អន្តេវាសិកដ្ឋានរបស់កម្មករ ផ្សារប្រពៃណី កន្លែងប្រមូលមុខទំនិញកសិផល។
មានយោបល់ស្នើដល់ឧបនាយករដ្ឋមន្ត្រីនៃ រដ្ឋាភិបាលវ៉ូវឌឹកដាម សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងថា៖ ត្រាវិញកំពុងខ្វះកងកម្លាំងសុខាភិបាល (ណែនាំត្រួតពិនិត្យដើម្បីយកគំរូធ្វើតេស្តរហ័ស ចំពោះករណី F2 នៅក្នុងសហគមន៍ សម្រាប់បណ្តាដំណាក់សុខាភិបាល ហ្វឹកហាត់ជាបន្ទាន់ ចំពោះបណ្តាសហការីសុខាភិបាល)។ លទ្ធភាពធ្វើកោសល្យវិច័យនៅខេត្តត្រាវិញ នាពេលបច្ចុប្បន្នមានម៉ាស៊ីន ០២ គ្រឿង ក្នុងមួយថ្ងៃអាចធ្វើតេស្តរហ័សបានប្រមាណ ៧០០ គំរូ បើប្រៀជាមួយតម្រូវការតាមការគ្រោងទុកនៅ ពេលខាងមុខនេះគឺខ្វះ អស់បណ្ដាផលិតផល ជីវសាស្រ្ត និងជាតិគីមី ភូមិសាស្រ្តមានករណីវិជ្ជមានជំងឺកើនរហ័ស បច្ចុប្បន្នមាន ៨/៩ ស្រុក ទីផ្សាររួមខេត្ត ក្រុងមានករណីវិជ្ជមាន ហើយបច្ចុប្បន្នខេត្តត្រាវិញ កំពុងឈានចូលរដូវប្រមូលផលបង្គានាគ និងកសិផលផ្សេងៗមួយ ចំនួន លក់យឺតជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ មាមីងកសិករ។
ថ្លែងយោបល់ចង្អុលការក្នុងសន្និបាត ឧបនា យករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវ៉ូវឌឹកដាមស្នើរ បណ្តាមូលដ្ឋានត្រូវបង្កើនការផ្សព្វផ្សាយ អនុវត្តល្អការត្រួតពិនិត្យសុខាភិបាល បង្កើតបញ្ជីរាយ នាមដើម្បីតាមដាន ធ្វើកោសល្យវិច័យដាច់ខាត់ មិនឲ្យឆ្លកករណីណាមួយ ជាពិសេស បណ្តាករណីដែលមកពីទីក្រុងហូជីមិញ។
បច្ចុប្បន្នបណ្តាខេត្ត៖ អាងយ៉ាង ដុងថាប វិញឡុង ជាភូមិសាស្ត្រដែលមានករណីជ្រាបជំងឺច្រើន។ ផ្ដើមពីស្ថានភាពការជាក់ស្តែងនោះ បណ្តាខេត្តត្រូវត្រៀមបម្រុងហ្មត់ចត់ក្នុងការងារ បង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩។ ខិតខំការស្វែងរកស្នាមជំងឺ ហ៊ុមព័ទ្ធ កម្ចាត់អាសន្នរោគតាំងពីដើមដំបូង។ អនុវត្តរហ័ស មានប្រសិទ្ធភាពការធ្វើកោសល្យវិច័យ។ អនុវត្តម៉ឹងម៉ាត់ប្រព័ន្ធព័ត៌មាន។ យល់ព្រមនឹងការអនុវត្ត វិសោធនកម្មចត្តឡីស័ក F1 នៅនឹងផ្ទះ ប៉ុន្តែ ត្រូវធានាសុវត្ថិភាព។ ក្រសួងសុខាភិបាលបូក សរុបតម្រូវការផលិតផលជីវសាស្រ្តធ្វើកោសល្យ វិច័យរបស់បណ្តាខេត្ត។ ទីក្រុងកឹងធើ គប្បីត្រៀមបម្រុងស្មារតីឧបត្ថម្ភបណ្តាខេត្តក្នុងតំបន់ ក្នុងស្ថានភាពចាំបាច់។ បណ្តាខេត្ត ក្រុងក្នុងតំបន់លើកកំពស់លទ្ធភាពព្យាបាលជំងឺ។ ក្រ សួងសុខាភិបាលឧបត្ថម្ភអស់ពីសមត្ថភាព ដល់បណ្តាខេត្ត ក្រុង។ ខេត្តណានៅសុវត្ថិភាព ត្រូវ ឡើងផែនការរក្សាលទ្ធផលដែលសម្រេចបាន គ្រប់គ្រងម៉ត់ចត់មនុស្សមកពីទីក្រុងហូជីមិញ និងត្រៀមបម្រុងបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩៕
ង៉ុកហុង-សុខា