20/07/2021 07:39
ក្នុង ០៦ ខែដើមឆ្នាំ ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ រាតត្បាតស្មុគស្មាញនៅមូលដ្ឋានមួយចំនួនបានជះឥទ្ធិពលអសកម្មដល់វិស័យសេដ្ឋកិច្ច-សង្គម។ ដោយមានការខិតខំរបស់ទូទាំងប្រព័ន្ធនយោបាយ សហគមន៍អាជីវកម្ម ប្រជាជនទូទាំងប្រទេស និងកងកម្លាំងបង្ការទប់ស្កាត់អាសន្នរោគនោះ ស្ថានភាពសេដ្ឋកិច្ច-សង្គមបន្តសម្រេចបានបណ្ដាលទ្ធផលសកម្ម សេដ្ឋកិច្ចទ្រង់ទ្រាយលំនឹង អតិផរណាបានត្រួតពិនិត្យ សរុបផលិតផលក្នុងប្រទេស ០៦ ខែដើមឆ្នាំកើន ៥,៦៤% កើនជាង ១,៨% ប្រៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំកន្លង។ បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បានជូនអំណោយបុណ្យតេតជាង ១០ លានចំណែកដល់គ្រួសារគោលនយោបាយ អ្នកក្រីក្រក្នុងទូទាំងប្រទេស។ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ភ្ជាប់ជាមួយបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ បណ្ដាចលនាអាស្រ័យបណ្ដាថ្នាក់ បណ្ដាផ្នែកបំផុស បំផុតគឺការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ល។
បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ កីមឡង
ភារកិច្ចសម្រាប់ ០៦ ខែចុងឆ្នាំ ២០២១ គឺអនុវត្តសម្រេចត្រូវតាមសន្ទុ ធានាគុណភាពបណ្ដាគម្រោងការដែលការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ផ្សព្វផ្សាយអនុវត្តកម្មវិធីសកម្មភាពអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ស្ដីពីការងារចលនា កម្មវិធីការងារឆ្នាំ ២០២១ ត្រួតពិនិត្យការអនុវត្តការងារប្រជាចលនាតាមផែនការ។ អនុវត្តមានប្រសិទ្ធភាពឆ្នាំ “ជំរុញមាំការអនុវត្តបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន” ដោយមានបណ្ដាខ្លឹមសារសំខាន់ៗក្នុងសេចក្ដីណែនាំលេខ ០១-HD/BDVTW ចុះថ្ងៃទី ១៦ មីនា ឆ្នាំ ២០២១ របស់គណៈប្រជាចលនាមជ្ឈិមបក្សណែនាំភារកិច្ចសំខាន់ៗមួយចំនួនអនុវត្តបែបបទប្រជាធិបតេយ្យនៅមូលដ្ឋានឆ្នាំ ២០២១។ បង្កើនការក្ដាប់ស្ថានភាពជីវភាព របស់ប្រជាជនអាស្រ័យរងឥទ្ធិពលពីជំងឺកូវីដ-១៩ ស្ថានភាពជនជាតិ សាសនា សកម្មចូលរួមការងារសម្រុះសម្រួលនៅមូលដ្ឋាន សហការដោះស្រាយបណ្ដាបញ្ហាតប់ប្រមល់កើតឡើងក្នុងប្រជាជន។ បង្កើនការងារសាវនាការពលរដ្ឋ សន្ទនាដោះស្រាយបណ្ដាសំណើ បំណងប្រាថ្នាស្របច្បាប់ លិខិតរបស់ពលរដ្ឋ ដោះស្រាយសម្រេចបណ្ដាករណីបណ្ដឹងតវ៉ាស្មុគស្មាញ អូសអន្លាយ។ ផ្លាស់ថ្មីការងារផ្សព្វផ្សាយ ចលនាប្រជាជនគ្រប់ជាន់ស្រទាប់ បង្កភាពព្រមព្រៀងក្នុងសង្គម កសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ ចូលរួមកសាងបក្ស ពង្រីកសេដ្ឋកិច្ច-សង្គម។
នៅក្នុងអង្គសន្និបាត បណ្ដាយោបល់ពិភាក្សារបស់តំណាងបានធ្វើឲ្យច្បាស់លាស់ជាងទៀតនូវលទ្ធផលដែលសម្រេចបានក៏ដូចជាចំណុចដែលនៅអន់ខ្សោយក្នុងការងារប្រជាចលនា ទន្ទឹមនឹងនោះលើកឡើងនូវបណ្ដាទម្រង់ប្រជាចលនាសកម្មភាពមានប្រសិទ្ធភាពនៅមូលដ្ឋាន ស្នើវិធីសាស្រ្តអនុវត្តភារកិច្ច ០៦ ខែចុងឆ្នាំ។ បណ្ដាយោបល់ប្រមូលផ្ដុំទៅក្នុងការជំរុញមាំចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ការងារប្រជាចលនាជាមួយការអនុវត្តមានប្រសិទ្ធភាពកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ពង្រីកសេដ្ឋកិច្ច-សង្គម បំបាត់ភាពក្រីក្រ ពង្រីកតួនាទីរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្ដាផ្នែក អង្គការនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់។
លោកស្រីប៊ូយធីមិញហ្វាយកត់សម្គាល់បណ្ដាការខិតខំ លទ្ធផលនៃការងារប្រជាចលនា។ ទន្ទឹមនឹងនោះ ស្នើនៅពេលខាងមុខ ការងារចលនាគប្បីចាត់តាំងអនុវត្តល្អបណ្ដាភារកិច្ចដែលបានដាក់ចេញ បន្តជំរុញមាំចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ម្ចាស់ការក្ដាប់បំណងប្រាថ្នារបស់ប្រជាជន។ ចលនាប្រមូលផ្ដុំប្រជាជនគ្រប់ជាន់ស្រទាប់អនុវត្តល្អបណ្ដាគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ប្រឡងប្រណាំងពលកម្មផលិត ពង្រីកសេដ្ឋកិច្ច-សង្គម។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បង្កលក្ខណៈជាងទៀតចំពោះការងារប្រជាចលនា និងកម្មាភិបាលបំពេញការងារប្រជាចលនា។ គណៈប្រជាចលនា គណៈកម្មាធិការបក្សនៃបណ្ដាខេត្ត ក្រុង គណៈកម្មាធិការស្ថិតក្រោមឱវាទមជ្ឈិមបក្សឧស្សាហ៍សហការស្អិតល្មួតជាមួយបណ្ដាថ្នាក់ បណ្ដាផ្នែក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្ដាអង្គការមហាជននយោបាយ-សង្គមធ្វើសេនាធិការមានប្រសិទ្ធភាពឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាចដឹកនាំ ចង្អុលការអនុវត្តល្អការងារប្រជាចលនា បន្តរក្សាបណ្ដាទម្រង់ប៉ិនប្រសប់ការងារប្រជាចលនា ពង្រីកទូលាយបណ្ដាទម្រង់មានប្រសិទ្ធភាព រួមចំណែកកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ ចូលរួមកសាងបក្ស អនុវត្តសម្រេចជោគជ័យបណ្ដាគោលដៅពង្រីកសេដ្ឋកិច្ច-សង្គម ធានាកិច្ចការពារជាតិ-សន្តិសុខឆ្នាំ ២០២១៕
ប្រែសម្រួល៖ ថាច់ហ្វាង