• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ពិនិត្យអង្កេតការប្រើប្រាស់ប្រភពថវិកាបង្ការទប់ស្កាត់អាសន្នរោគ កូវីដ-១៩ ដើម្បីធានាមិនទុកឱ្យមានកើតឡើងការខុសខាត

20/07/2021 09:20

“គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត នឹងមានផែនការពិនិត្យ​អង្កេតឯកទេសបទអំពីការប្រើប្រាស់ប្រភពថវិកាបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដើម្បីធានាប្រភពមូលនិធិបានគ្រប់គ្រង ប្រើប្រាស់ត្រឹមត្រូវតាមគោលដៅ ចំមុខសញ្ញា និងមានប្រសិទ្ធភាពមិនទុកឱ្យមានកើតឡើងការខុសខាត រួមចំណែក​ ធានាសុខុមាលភាព បង្កើនការព្រមព្រៀងក្នុងសង្គម” នោះគឺជាការចែករំឡែករបស់ សមមិត្តង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញជាមួយនឹងយើងខ្ញុំ។

សមមិត្ត ង្វៀងវុាំងត្រៀក (ឈរទីពីរ ខាងឆ្វេង)ទទួលប្រាក់ឧបត្ថម្ភបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនប្រេងឥទ្ទនៈខេត្តត្រាវិញ ។ រូបថត៖ បាធី

     អ្នកយកសារព័ត៌មាន៖ សូមសមមិត្តឱ្យដឹងអំពីលទ្ធផលមួយចំនួនក្រោយរយៈពេល ០១ ខែដែលបានអំពាវនាវ បំផុសចលនាឧបត្ថម្ភ បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ?
     សមមិត្តង្វៀងវុាំងត្រៀក៖ ឆ្លងអស់រយៈពេលជាង ០១ ខែកំពូលដែលអំពាវនាវទូទាំងប្រជាជនឧបត្ថម្ភប្រភពធនធានសម្រាប់ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ របស់ខេត្ត គិតមកដល់ថ្ងៃទី ០៥ កក្កដា គណៈសង្រ្គោះខេត្តទទួល ពីការចូលរួមឧបត្ថម្ភរបស់សមូហភព និងបុគ្គលនៅក្នុង និងក្រៅខេត្តបានជិត ៦០០ កន្លែង និងរូបជាមួយនឹងចំនួនប្រាក់ជិត ១៤,១ ពាន់លានដុង។ ទន្ទឹមនឹងនោះ បណ្តាអង្គភាព សមូហភាព បុគ្គល សប្បុរសធម៌នៅក្នុង និងក្រៅខេត្តនៅទាំងមានសកម្មភាពជាច្រើនឧបត្ថម្ភស្បៀងអាហារ គ្រឿងបរិភោកជូនកងកម្លាំងនៅលើសមរភូមិមុខបង្ការ ទប់ស្កាត់អាសន្នរោគជំ ងឺរបស់ខេត្ត និងបណ្តាមុខសញ្ញាត្រូវរងជះឥទ្ធិពលជាមួយនឹងតម្លៃសរុបរួមជាង ៣០០ លានដុង។
     អ្នកយកសារព័ត៌មាន៖ សមមិត្តអាច បញ្ជាក់អ្វីអំពីការចូលរួមជ្រោមជ្រែងសេចក្តីអំពាវនាវឧបត្ថម្ភបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ របស់ប្រជាជនក្នុងលើកនេះ សូមជម្រាបសមមិត្ត ?
     សមមិត្តង្វៀងវុាំងត្រៀក៖ ចំពោះស្ថានភាពប្រែប្រួលយ៉ាងស្មុគស្មាញរបស់អាសន្នរោគកូវីដ-១៩ ពិនិត្យរួមការយល់ដឹង និងគំនិតបង្ការ ទប់ស្កាត់អាសន្នរោគជំងឺរបស់ប្រជាជនពីមួយ ថ្ងៃទៅមួយថ្ងៃកាន់តែបានកើនឡើង បញ្ជាក់បានភាពសាមគ្គី ព្រមប្រៀង និងសេចក្តីម៉ឹងម៉ាត់ក្នុង ការប្រតិបត្តិបណ្តាវិធីសាស្ត្រជាបន្ទាន់ក្នុងការ បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ តាមសេចក្តីចង្អុលការរបស់ស្ថាប័នមានសមត្ថកិច្ច និងផ្នែក សុខាភិបាល ពិសេសគឺសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ និងសារាចរលេខ ០៦/CT-UBND ចុះថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទន្ទឹមនឹងនោះ សកម្មចូលរួមជ្រោមជ្រែងឧបត្ថម្ភប្រភពធនធានដល់បង្ការទប់ ស្កាត់អាសន្នរោគកូវីដ-១៩ តាមសេចក្តីអំពាវនាវ របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ហើយតួលេខជាង ១៤ ពាន់លានដុង ដែលបានពោលមកខាងលើគឺជាសេចក្តីបញ្ជាក់ ច្បាស់ឱ្យប្រការទាំងនោះ។
     អ្នកយកសារព័ត៌មាន៖ ជាមួយនឹងប្រភពធនធានចលនាឧបត្ថម្ភខាងលើនេះ គិតមកដល់ពេលនេះ ខេត្តយើងបានបែងចែកប្រភព សម្រាប់ការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ យ៉ាងណាដែរ សូមជម្រាបសមមិត្ត ?
     សមមិត្តង្វៀងវុាំងត្រៀក៖ ប្រភពធនធាន រួមចំណែកទាំងនោះបានយើងខ្ញុំគ្រប់គ្រង ចាត់ចែងប្រើប្រាស់ដោយចំហ តម្លាភាព ត្រឹមត្រូវតាមខ្លឹមសារ និងមុខសញ្ញាឧបត្ថម្ភតាមសេចក្តីណែនាំលេខ ៦៥/HD-MTTW-BTT ចុះថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចំពោះមុខគឺគោលការណ៍ ការយល់ព្រមព្រៀងរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ខេត្ត។
     ជំហានដំបូង គណៈសង្រ្គោះខេត្តបានសហការ ជាមួយនឹងគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ខេត្តទៅសួរសុខទុក្ខ ជំរុញទឹកចិត្ត និងឧបត្ថម្ភដល់កងកម្លាំងនៅលើសមរភូមិមុខបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅនឹង បណ្តាតំបន់ចត្តាឡីស័កប្រមូលផ្តុំ តំបន់ចត្តាឡី ស័កសុខាភិបាល មន្ទីរពេទ្យបណ្តោះអាសន្នលេខ ១ (មន្ទីរពេទ្យរបេង និងសួតត្រាវិញ) បណ្តាប៉ុស្តិ៍ ត្រួតពិនិត្យសុខាភិបាលជាមួយនឹងចំនួនថវិកា ១៣០ លានដុង។
     ទន្ទឹមនឹងនោះ គណៈសង្រ្គោះខេត្តក៏បានបែងចែកប្រាក់ ២,៥ ពាន់លានដុង ឧបត្ថម្ភឱ្យមន្ទីរ ពេទ្យបណ្តោះអាសន្នលេខ ១ តំបន់ចត្តាឡីស័ក ប្រមូលផ្តុំរបស់ខេត្ត (កងវរសេនាធំថ្មើរជើងលេខ ៩២៦ របស់គណៈបញ្ជាការដ្ឋានយោធាខេត្ត) និងគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺ របស់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងសម្រាប់ ទិញសម្ភារ ឧបករណ៍សុខាភិបាលបម្រើការបង្ការ ព្យាបាលជំងឺកូវីដ-១៩ ឧបត្ថម្ភដល់បណ្តាតំបន់ចត្តាឡីស័ក ព្យាបាលជំងឺជូនអ្នកជំងឺវិជ្ជមានកូវីដ-១៩ ឧបត្ថម្ភជំរុញទឹកចិត្តកងកម្លាំងនៅលើសមរភូមិ មុខបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩។
     អ្នកយកសារព័ត៌មាន៖ សូមជម្រាប សមមិត្ត ប្រភពចលនានេះ បានចាត់ចែងដូចម្តេចខ្លះ ក្នុងពេលខាងមុខនេះ ?
     សមមិត្តង្វៀងវុាំងត្រៀក៖ អាស្រ័យដោយខេត្តត្រាវិញ នាពេលបច្ចុប្បន្ននេះជាខេត្តមានជំងឺ បានជាប្រភពមូលនិធិនឹងបានយើងខ្ញុំគ្រប់គ្រង ចាត់ចែងប្រើប្រាស់តាមការណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ ការប្រើប្រាស់យោងតាមសម័យកាលនីមួយៗជាក់ស្តែង យើងខ្ញុំនឹងមានសុំគោលការណ៍ ពីគណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្ត និងសហការឯកភាពរបស់គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ខេត្តផងដែរ។
     អ្នកយកសារព័ត៌មាន៖ គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមខេត្តមានភារកិច្ចយ៉ាងណាដើម្បីទុកឱ្យប្រភពមូលនិធិនេះបានប្រើប្រាស់មានប្រសិទ្ធភាព ?
     សមមិត្តង្វៀងវុាំងត្រៀក៖ រួមជាមួយ នឹងការចលនា ទទួលយក គ្រប់គ្រង និងចាត់ចែង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនឹងមានផែនការពិនិត្យអង្កេតឯកទេសបទនៃការប្រើប្រាស់ប្រភពមូលនិធិ ចំពោះបណ្តាកន្លែង ដែលបានបែងចែក ដើម្បីធានាឱ្យប្រភពមូលនិធិប្រើប្រាស់ត្រឹមត្រូវតាមគោលដៅ ចំមុខសញ្ញា និងមានប្រសិទ្ធភាព គ្មានកើតឡើង បណ្តាការខុសខាត រួមចំណែកធានាសុខុមាលភាព បង្កើនការព្រមព្រៀងក្នុងសង្គម។
     ប៉ុន្តែចំពោះមុខ យើងខ្ញុំសូមសំណូមពរបណ្តាអង្គភាព ដែលបានបែងចែកប្រភពថវិកាគប្បីគ្រប់គ្រង និងប្រើប្រាស់បានត្រឹមត្រូវតាមសេចក្តីណែនាំលេខ ៦៥/HD-MTTW-BTT របស់គណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ ក្នុងដំណាក់កាលប្រើប្រាស់ថវិកា ប្រសិនមានការជំពាក់វ៉ាក់វិន ទុក្ខលំបាកគប្បីឆ្លុះបញ្ចាំងទាន់ ពេលដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណ សិរ្សមាតុភូមិវៀតណាមខេត្តដើម្បីយើងខ្ញុំមានការប្តូរយោបល់ដោះស្រាយទាន់ពេល។
                                                                                                         អ្នកយកសារព័ត៌មាន៖ សូមអរគុណសមមិត្ត

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.