30/07/2021 08:53
លោកមាថាច់តៀង (ខាងឆ្វេង) កំពុងស្វែងយល់គ្រាប់ពូជដំណាំសម្រាប់រដូវភ្លៀង។
ក្រោយពេលដាំដំណាំច្រើនឆ្នាំក្នុងលក្ខណៈសម្របសម្រួលតាមអាកាសធាតុប្រែប្រួល កសិករថាច់តៀង នៅភូមិញ៉ែទឺ (បេ) ឃុំហាមយ៉ាង ស្រុកថ្កូវមានបទពិសោធន៍យ៉ាងច្រើនក្នុងការថែទាំដំណាំ និងប្រិតសំចៃអគ្គិសនី និងទឹកស្រោចស្រពឲ្យដំណាំ។
ជាមួយផ្ទៃដីដាំដំណាំខួបឆ្នាំ ០,៥ ហិកតា លោកមាថាច់តៀង សម្រេចចិត្តវិនិយោគទុន ៩,៥ លាន ដុងសម្រាប់ផ្គុំដាក់ប្រព័ន្ធចំពួយស្រោចស្រពទឹក បម្រើឲ្យការដាំដំណាំនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ រៀងរាល់ឆ្នាំ លោកមាថាច់តៀង តែងដាំដំណាំ ០៣ រដូវ ក្នុងនោះ ដាំពោត ០២ រដូវ ដាំល្ពៅ ០១ រដូវ។ ការរៀបចំរដូវកាលចុះពូជបាន គាត់គិតយ៉ាងម៉ត់ចត់។ ជាក់ស្ដែងគឺចុះពូជពោតរដូវទីមួយចាប់ពីខែឧសភាដល់ខែកក្កដា រដូវទីពីរចាប់ពីខែសីហា ដល់ខែតុលា។ ចំណែកល្ពៅចុះពូជមុនបុណ្យតេតប្រមាណ ១០ ថ្ងៃ។ អាស្រ័យចុះពូជសមស្របតាមរដូវកាល ដូច្នោះ (ដាំពោតនៅរដូវភ្លៀង ដាំល្ពៅនៅរដូវប្រាំង) ម៉្លោះហើយ ប្រព័ន្ធស្រោចស្រព ទឹកដែលបានវិនិយោគផ្គុំដាក់នោះ ភាគច្រើន សម្រាប់តែដាំល្ពៅ។ នៅចន្លោះរងល្ពៅដែលបាន ដាំរួច គាត់ផ្គុំដាក់ប្រព័ន្ធស្រោចទឹកលំនឹងនៅត្រង់កណ្ដាល រួចផ្គុំដាក់ចំពួយយ៉ាងច្រើនសម្រាប់បាញ់ ទឹកចេញពីរសងខាង។ ពេលមានតម្រូវការស្រោចស្រព គ្រាន់តែបើកគន្លឺះ (កុងតាក់) ភ្លាមទឹក នឹងបាញ់ចេញតាមប្រព័ន្ធបំពង់ពេលស្រោចស្រពជោក គ្រប់ឲ្យដំណាំលូតលាស់ ក៏ប្ដូរទៅបំពង់ផ្សេងបាញ់ ស្រោចនៅកន្លែងដទៃបន្តទៀត។
ចាប់តាំងពីពេលផ្គុំដាក់មកទល់ពេលនេះ លោកមាថាច់តៀង មិនដែលគិតជាក់ស្ដែងពីការប្រិតសំចៃអគ្គិសនីក្នុងមួយរដូវដំណាំឡើយ ប៉ុន្តែតាំងពីពេលចេះកំណត់កម្រិតត្រជាក់របស់ដី និងអាយុកាលរបស់ដំណាំត្រូវការចំនួនទឹកប៉ុន្មាន ដើម្បី ផ្គត់ផ្គង់សមស្របនោះ គាត់វាល់ប្រាក់អគ្គិសនីក្នុង មួយរដូវ (០៣ ខែ) ប្រមាណតែ ១,៤ លានដុង ប្រិតសំចៃបានប្រហែល ៦០០.០០០ ដុងក្នុងមួយរដូវបើប្រៀបនឹងកាលពីមុន។ ផ្ដើមពីនោះ រួមចំណែកបង្កើន ប្រាក់ចំណេញ កាត់បន្ថយប្រាក់ ចំណាយក្នុងការផលិត។ ជាមួយផ្ទៃដីដាំដំណាំ មិនផ្លាស់ប្ដូរ ០,៥ ហិកតា ក្នុងមួយឆ្នាំៗ គ្រួសារ លោកមាថាច់តៀងទទួលបានប្រាក់ចំណេញពីការដាំពោត ០២ រដូវ និងដាំល្ពៅ ០១ រដូវជាង ៨៥ លានដុង៕ អត្ថបទ-រូបថត៖ ថាច់ហ្វាង