06/08/2021 07:43
ដើម្បីបង្កលក្ខណៈសម្រាប់បណ្តាមធ្យោបាយអាហរ័ណនៅនឹងកំពង់ផែសមុទ្រមជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយមិនធ្វើឱ្យផ្តាច់កន្សោមផលិតលើភូមិសាស្ត្រខេត្ត ទន្ទឹមនឹងនោះបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឡេវ៉ាំងហាំង ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បានយល់ព្រមជាមួយនឹងសេចក្តីសំណើស្នើរបស់គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញផ្តល់សច្ចាប័នឱ្យអង្គភាព សហការជាមួយនឹងមន្ទីរសុខាភិបាល គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយបង្កើតក្រុមការងារធ្វើតេស្តរហ័សធន់អង្គបដិបក្ខវីរុស SARS-CoV-២ នៅនឹងកំពង់ផែសមុទ្រមជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយ ដើម្បីត្រួតពិនិត្យសុខាភិបាលចំពោះជនអន្តោប្រវេសន៍ នាវិកឡើងគោក បណ្តាខ្ទង់ចំណាយកើតឡើងក្នុងការធ្វើតេស្តអាស្រ័យដោយម្ចាស់បណ្តាមធ្យោបាយចំណាយសង។
កំពង់ផែសមុទ្រមជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយ។ រូបថត៖ រតនា
ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឡេវ៉ាំងហាំងចង្អុលការបណ្តាមធ្យោបាយអាហរ័ណកំពង់ផែសមុទ្រមជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយ គប្បីធានាអនុវត្តម៉ឹងម៉ាត់បណ្តាវិធីសាស្ត្របង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមការកំណត់។ ពេលនាំចូលកំពង់ផែគប្បីអនុវត្តការបាញ់ព្រួសកំចាត់មេរោគឱ្យមនុស្ស មុខទំនិញ មធ្យោបាយ មិនដោះស្រាយឱ្យនាវិកឡើងគោក។ ចំពោះបណ្តាករណីនាវិកត្រូវចាំបាច់ឡើងគោកដែលមានមូលហេតុគួរសម គប្បីត្រូវសុំច្បាប់ និងបានការអនុញ្ញាតរបស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ ទន្ទឹមនឹងនោះត្រូវមានលិខិតទទួលស្គាល់បញ្ជាក់លទ្ធផលធ្វើតេស្តអវិជ្ជមានជាមួយនឹងជំងឺកូវីដ-១៩ ដែលមានតម្លៃក្នុងរង្វង់ ០៣ ថ្ងៃ អាស្រ័យដោយក្រុមធ្វើតេស្តកូវីដ-១៩ ក្នុងកំពង់ផែសមុទ្រមជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយផ្តល់។ ចំពោះពលករដែលបានអាជីវកម្មបញ្ជូនឡើងបណ្តាមធ្យោបាយអាហរ័ណដើម្បីលើកមុខទំនិញ សំណូមពរត្រូវមានលិខិតទទួលស្គាល់បញ្ជាក់លទ្ធផលធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ដែលមានតម្លៃក្នុងរង្វង់ ០៣ ថ្ងៃ ក្នុងដំណាក់កាលធ្វើការនៅលើមធ្យោបាយមិនគប្បីជួបសំណេះសំណាលជាមួយនឹងនាវិកនៅទីនេះឡើយ៕
រតនា