• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ប្រជាជនឃុំលឺវង៉ីបអាញ់ទទួលបណ្ណទៅផ្សាររដូវអាសន្នរោគកូវីដ-១៩

03/08/2021 08:22

ដើម្បីធានាបង្ការទប់ស្កាត់ជំងឺជំងឺកូវីដ-១៩ ក៏ដូចមូលដ្ឋានដទៃមួយចំនួនលើភូមិសាស្រ្តខេត្តដែរ ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវ ចាប់ផ្ដើមចែកបណ្ណសម្រាប់ទៅផ្សារដល់គ្រួសារប្រជាជនជាង ៣.៧០០ គ្រួនៅលើភូមិសាស្រ្តឃុំនៅថ្ងៃទី ២៧ ខែកក្កដា កន្លង។ គ្រួសារប្រជាជននីមួយៗបានទទួលបណ្ណសម្រាប់ទៅផ្សារទិញគ្រឿងឧបភោគរហូតដល់ អស់ពេលអនុវត្តគម្លាតសង្គម តាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសារាចរលេខ ០៩ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

កងកម្លាំងសមត្ថកិច្ចឃុំត្រួតពិនិត្យអ្នកធ្វើដំណើរចេញចូលភូមិសាស្រ្ត។

គណៈគ្រប់គ្រងផ្សារសំណូមពរឲ្យវិលទៅផ្ទះយកបណ្ណ។

សកម្មភាពជួញដូររបស់មាមីងខ្មែរនៅផ្សារកំពង់រាជ្យក្នុងរយៈពេលគម្លាតសង្គម។

    បើប្រៀបជាមួយមូលដ្ឋានដទៃលើភូមិសាស្រ្ត ស្រុកថ្កូវ ឃុំលឺវង៉ីបអាញ់ជាមូលដ្ឋានមួយក្នុង បណ្ដាមូលដ្ឋានឆាប់ អនុវត្តការចែកបណ្ណសម្រាប់ទៅផ្សារដល់ប្រជាជន។ លោក ផាងវុាំងត្រៀង អនុប្រធានគណៈកម្មាធិការប្រជាជន ឃុំលឺវង៉ីប អាញ់បានឲ្យដឹង៖ “បណ្ណសម្រាប់ទៅផ្សារដែលបានចែកឲ្យប្រជាជន សម្រាប់តែអនុវត្តនៅលើភូមិ សាស្រ្តឃុំក្នុងរយៈពេលអនុវត្តគម្លាតសង្គម។ ខ្លឹមសារលើបណ្ណមានសរសេរច្បាស់គោត្តនាម -នាមនៃអ្នកតំណាងឲ្យគ្រួសារ អាសយដ្ឋាន និងលេខទូរស័ព្ទ។ ក្នុងមួយសប្ដាហ៍ គ្រួសារនីមួយៗ អាចទៅផ្សារបាន ០២ ដងនៅបណ្ដាថ្ងៃគត់ ថ្ងៃរាយឬក៏ថ្ងៃអាទិត្យ។ គោលដៅគឺដើម្បីកាត់បន្ថយ ចំនួនមនុស្សទៅផ្សារ ជៀសវាងការប្រមូលផ្ដុំគ្នាច្រើន បង្ការទប់ស្កាត់ជំងឺកូវីដ-១៩”។  
     លោកត្រឹងវុាំងដឹម ប្រធានគណៈគ្រប់គ្រងផ្សារ កំពង់រាជ្យឲ្យដឹងថា នៅថ្ងៃដំបូងអនុវត្តការចែកបណ្ណសម្រាប់ទៅផ្សារក៏ជួបការលំបាកច្រើនដែរ អាស្រ័យដោយមាមីងមិនទាន់ធ្លាប់ មានមាមីងជាច្រើនបានទៅដល់ផ្សារក៏ភ្លេចយកបណ្ណទៅ​តាមខ្លួន ប៉ុន្តែថ្ងៃនេះ មាមីងអនុវត្តបានល្អ។
     បច្ចុប្បន្ន នៅលើភូមិសាស្រ្តឃុំលឺវង៉ីបអាញ់មានផ្សារពីរកន្លែងគឺផ្សារកំពង់រាជ្យ នៅក្បែរមជ្ឈ​មណ្ឌលឃុំ និងផ្សារស្វាយរលើង នៅភូមិស្វាយ​លើងចម្ងាយពីគ្នាប្រហែលពីរបីគីឡូម៉ែត្រ។ យើងខ្ញុំមានមុខនៅផ្សារកំពង់រាជ្យពេលព្រឹកព្រលឹម ថ្ងៃទី ២៩ ខែកក្កដា ឃើញប្រជាជនមុនពេលចូល កាន់មជ្ឈមណ្ឌលផ្សារសុទ្ធសឹងយកបណ្ណដែលបានចែកឲ្យពីមុននោះ ជម្រាបរួចប្រគល់ឲ្យគណៈគ្រប់គ្រងទីផ្សារ។ ករណីដែលភ្លេចយកបណ្ណទៅតាមខ្លួន គណៈគ្រប់គ្រងផ្សារសំណូពរមឲ្យវិល ទៅផ្ទះយកបណ្ណទើបចូលបាន។
     បងស្រី គាងធីង៉ា ឈ្មួញម្នាក់នៅភូមិស្វាយពក ឃុំលឺវង៉ីបអាញ់មានប្រសាសន៍ថា ការអនុវត្តទៅផ្សារត្រូវមានបណ្ណ តាមខ្លួនទើបចូលផ្សារបាននោះ ជាការប្រសើរណាស់ ជួយគម្លាតដល់អ្នកដែលទៅផ្សារដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ថ្វីត្បិតដូច្នោះក្ដី ទង្វើនេះក៏មានការជះឥទ្ធិពលដល់ការងារលក់ដូរដែរ។
     “ក្រៅពីការចែកបណ្ណសម្រាប់ទៅផ្សារដល់ប្រជាជន ឃុំលឺវង៉ីបអាញ់នៅទាំងអនុវត្តម៉ឹងម៉ាត់ការ ត្រួតពិនិត្យអ្នកដំណើរចេញចូលទៅកាន់ភូមិសាស្រ្ត។ គិតមកដល់ពេលនេះ ឃុំបង្កើតប៉ុស្ដិ៍ត្រួតពិនិត្យបាន ០៤ កន្លែងនៅតាមបណ្ដាផ្លូវចូលឃុំ។ អ្នក ណាក៏ដោយពេលទៅដល់ប៉ុស្ដិ៍នឹងបានកងកម្លាំង សមត្ថកិច្ចត្រួតពិនិត្យសួរ ហេតុផលតើហេតុផល នោះ មានស្ថិតក្នុងករណីចាំបាច់ដែរឬទេ ប្រសិនបើចាំបាច់គឺឲ្យឆ្លង ប្រសិនបើមិនចាំបាច់ក៏សំណូមពរអ្នកនោះវិលត្រឡប់ទៅផ្ទះវិញ”- លោកផាងវុាំ​ង ត្រៀងបានឲ្យដឹងបន្ថែមដូច្នោះ៕​​​​​​​​​​                   អត្ថបទ-រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.