02/08/2021 08:45
ក្នុងរយៈពេល ០៤ ថ្ងៃទី ៣០ ខែកក្កដា- ០២ ខែសីហាឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ៧១ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ បណ្តាករណីទាំងនេះបានគម្លាតធ្វើចត្តាឡីស័កប្រមូលផ្តុំ ជាក់ស្តែងគឺ៖
ស្រុកកូវកែ ០៥ ករណី ទីវកឹង ០១ ករណី ស្រុកចូវថាញ់ ០៥ ស្រុកកូវង៉ាង ១៦ ករណី ស្រុកថ្កូវ ២៣ ករណី ទីក្រុងត្រាវិញ ០១ ករណី យ្វៀងហាយ ០២ ករណី និង ០១ ករណីក្នុងមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៣ អ្នកជំងឺនេះមកពីខេត្តឡុងអាង ។
ដូច្នោះ គិតមកដល់ពេលនេះ ក្នុងទូទាំងខេត្តត្រាវិញមានករណីវិជ្ជមានវីរុស SARS-CoV-២ ចំនួន ៣៦៨ ករណី ជំងឺរីករាលដាលក្នុងសហគមន៍ ៣៤០ ករណី ព្យាបាលជាសះស្បើយ ៤១ ករណី។ មាន ២៨ ករណីអន្តោប្រវេសន៍ដោយបានគម្លាតចត្តាឡីស័ក។ គិតមកដល់ពេលនេះ ខេត្តកត់ត្រាបាន ០៤ ករណីស្លាប់៕