
កាលពីថ្ងៃទី ២៧ ខែកក្កដា ស្ថិតក្នុងសកម្មភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី (២៧ ខែកក្កដា ឆ្នាំ ១៩៤៧-២៧ ខែកក្កដា ឆ្នាំ ២០២២) ក្រុមប្រតិភូគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធអ៊ំហូ និងវីរយុទ្ធជនពលីនៅ បូជនីយដ្ឋានអ៊ំហូ និងបូជនីយដ្ឋានវីរយុទ្ធជនពលីឃុំឡុងឌឹក ទីក្រុងត្រាវិញ។ ស្ថិតក្នុងបរិយាកាសឧត្តុង្គឧត្តមជាទីគោរព ក្រុមប្រតិភូការងារ បានដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ និងបណ្តាវីរយុទ្ធជនពលីដែលអង់អាចក្លាហាន តស៊ូបូជាជីវិតដើម្បី បុព្វហេតុឯករាជ្យ សេរីភាពរបស់មាតុប្រទេស ដើម្បីបុព្វហេតុសុភមង្គលរបស់ប្រជាជន ដើម្បី បុព្វហេតុអមតៈ របស់ប្រជាជាតិ។
14/07/2022 15:12
ចាប់ពីថ្ងៃទី ១៧-៣០ ខែមិថុនាឆ្នាំ ២០២២ នៅខេត្តដាកឡាក់ ប្រព្រឹត្តឡើងពិធីសមោសរចម្រៀង របាំតន្ត្រីទូទាំងប្រទេស ឆ្នាំ ២០២១ (លើកទី ២)។ ពិធីសមោសរទាក់ទាញក្រុមសិល្បៈជំនាញរបស់ ២២ ខេត្ត ក្រុងចូលរួម។ ដោយឡែកក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ មានសិល្បករ-ការិនីជិត ៥០ រូបចូលរួមជាមួយឈុតសំដែងកម្មវិធីសិល្បៈចំនួន ១១ ឈុតរួមមាន៖ ៥ ឈុតសំដែងរបាំ ៤ ឈុតសំដែងចម្រៀង និង ២ ឈុតសំដែងតន្ត្រី។
14/07/2022 14:51
អនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី ២៧ កក្កដា។ កាលពីថ្ងៃទី ០៧ កក្កដា សមមិត្តតាំងធីថឹម សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាពឡេធីធៀត ជន្មាយុ ៩៥ ឆ្នាំរស់នៅនៅនឹងអនុសង្កាត់លេខ ៣ ទីប្រជុំជនថ្កូវ។ សម មិត្តតាំងធីថឹម សាកសួរទុក្ខដោយយកចិត្តទុកដាក់ចំពោះស្ថានភាពសុខភាព ប្រសិទ្ធពរអ្នក ម្តាយមានសុខភាពមួនមាំ អាយុយឺនយូររួមជាមួយនឹងកូនចៅហើយបញ្ជាក់ថា៖ យុវវ័យជំនាន់ក្រោយតែងកត់សម្គាល់ ដឹងគុណចំពោះការបរិច្ចាគយ៉ាងធំធេងរបស់ជំនាន់មុនដើម្បីបុព្វហេតុរំដោះប្រជាជាតិ ឯកភាព សេរីភាពជូនមាតុប្រទេស ក្នុងនោះមានការបរិច្ចាគរបស់អ្នក ម្តាយជាដើម។ ក្នុងឱកាសនេះ សមមិត្តតាំងធីថឹមបានជូនអ្នកម្តាយទឹកប្រាក់ ៥ លានដុង។