• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ក្រុមហ៊ុនអគ្គិសនីត្រាវិញជំរុញមាំការផ្សព្វ ផ្សាយអំពីប្រិតសំចៃអគ្គិសនីក្នុងរដូវក្ដៅ

21/07/2022 15:00

ជួសជុលប្រព័ន្ធអគ្គិសនី។ រូបថត៖ ហ្វីហ្វាង

​​      គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ ស្ថានភាពផ្គត់ផ្គង់អគ្គិសនីនៅលើភូមិសាស្រ្តខេត្តត្រាវិញស្ថិរភាព ធានាផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់បម្រើឲ្យតម្រូវការផលិត និងប្រជុំជីវភាពចាំបាច់របស់ប្រជាជន។ ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២២ ស្ថានភាពបញ្ជូនអគ្គិសនីកើនឡើងខ្ពស់ បើប្រៀបនឹងកម្រិតមធ្យមក្នុងឆ្នាំ សំខាន់ផ្ដុំឲ្យការ ចិញ្ចឹមជលផលនៅស្រុកយ្វៀង ហាយ (១៩,៨៥%) ទីផ្សាររួមខេត្តយ្វៀងហាយ (១៨%) និងស្រុកទីវ កឹង (១៥,៣៨%)។ ក្នុង ០៦ ខែដើមឆ្នាំ ២០២២ ទូទាំងខេត្តត្រាវិញ អគ្គិសនីពាណិជ្ជផលសម្រេច ៦០៨,១៥ លានគីឡូវ៉ាត សម្រេច ៥១,៥៤% ប្រៀបនឹងផែនការឆ្នាំ ២០២២ (១,១៨ ពាន់លាន គីឡូវ៉ាត) កើន ១០,៣៣% ប្រៀបជាមួយពេលដូចគ្នា នៃ ០៦ ខែដើមឆ្នាំ ២០២១។
     ទន្ទឹមនឹងស្ថានភាពផ្គត់ផ្គង់អគ្គិសនីក្រុមហ៊ុន អគ្គិសនីត្រាវិញនៅទាំងផ្សព្វផ្សាយអនុវត្តល្អ តាមបណ្ដាកិច្ចចង្អុលការរបស់អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងស្ដីពីបង្កើនការប្រិតសំចៃអគ្គិសនី។ ក្រុមហ៊ុនបានសហការជាមួយមន្ទីរឧស្សាហពាណិជ្ជ កម្ម របាយការណ៍ជូន គណៈកម្មាធិការប្រជាជនខេត្ត ក្រុងអំពីស្ថានភាពបង្កើនការបញ្ជូន អគ្គិសនីក្នុងរដូវក្ដៅ និងស្នើគណៈកម្មាធិការបណ្ដាខេត្តឲ្យចង្អុលការជំរុញមាំការប្រិតសំចៃអគ្គិសនី តាមសារាចរលេខ ២០ របស់នាយករដ្ឋមន្រ្តីនៃ រដ្ឋាភិបាលចុះថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២០  និងសារលិខិតលេខ ៥០៨៨ ចុះថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០ របស់ក្រសួងឧស្សាហពាណិជ្ជកម្មស្ដីពីបង្កើនការប្រិតសំចៃអគ្គិសនី ដំណាក់កាល ២០២០-២០២៥។ សហការ ជាមួយស្ថាប័នកាសែត ស្ថានីយវិទ្យុ ទូរទស្សន៍មជ្ឈិម មូលដ្ឋាន និងបណ្ដាស្ថានីយផ្សាយសំឡេងស្រុក ទីផ្សាររួមខេត្ត ក្រុងស្ថិតក្រោមឱវាទខេត្តផ្សព្វផ្សាយអំពីប្រិតសំចៃអគ្គិសនី ផ្ដល់ព័ត៌មានអំពីបណ្ដាកម្មវិធីផ្សព្វផ្សាយ ប្រិតសំចៃអគ្គិសនី ជំរុញមាំការផ្សព្វផ្សាយអំពីប្រិតសំចៃអគ្គិសនី និងពិគ្រោះអំពីបណ្ដាវិធីសាស្រ្តប្រើប្រាស់អគ្គិសនីប្រិតសំចៃមានប្រសិទ្ធភាពដល់អតិថិជនប្រើអគ្គិសនី។ តាមដាន សង្កេតពិនិត្យរួចវិនិច្ឆ័យទាន់ពេលបណ្ដាករណីហួសចំណុះលើផ្លូវខ្សែ ដំណាក់បំបែរថាមពល។ល។ នៅបណ្ដាថ្ងៃដែលក្ដៅខ្លាំង ដើម្បីមានវិធានការបញ្ជូនអគ្គិសនីឲ្យសមស្រប បញ្ជាសុវត្ថិភាពឧបករណ៍ អនុវត្តបណ្ដាវិធានការប្រិតសំចៃអគ្គិសនី ប្រើអគ្គិសនីមានប្រសិទ្ធភាព កាត់បន្ថយប្រើឧបករណ៍អគ្គិសនីដែលស៊ីភ្លើងច្រើនក្នុងម៉ោងកំពូលនៅតាមក្រុមហ៊ុន និងបណ្ដាអង្គភាពស្ថិតក្រោមឱវាទឲ្យថយ ចុះដល់កម្រិតទាបបំផុត ១០%។
     ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២២ ទូទាំង ខេត្តប្រិតសំចៃអគ្គិសនីបាន ១៣,៨៦ លានគីឡូវ៉ាត សម្រេច ១១២,៤១% ផែនការ ០៦ ខែដើម ឆ្នាំ និងសម្រេច ៥៥,៩៣% ផែនការឆ្នាំ ២០២២ (២៤,៧៨ លានគីឡូវ៉ាត)។ ក្នុងនោះ មុខសញ្ញារដ្ឋបាលប្រិតសំចៃបាន ៣៥៨.៩០៧ គីឡូវ៉ាត  បំភ្លឺសាធារណៈប្រិតសំចៃបាន ១១០.៧៤៣ គីឡូវ៉ាតបំភ្លឺសម្រាប់ប្រជុំជីវភាព ធ្វើអាជីវកម្ម សេវាកម្ម ប្រិតសំចៃបាន ៧.៩៦៧.៥៩៥ គីឡូវ៉ាត អាជីវកម្ម ផលិតប្រិតសំចៃបាន ៥.៤២២.៩៣៩ គីឡូវ៉ាត៕
                                                                                                                                              ហ្វីហ្វាង-ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.