• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

មហាសន្និបាតសមាគមកាកបាទក្រហមវៀតណាមខេត្ត ត្រាវិញលើកទី ៧ អាណត្តិកាល ២០២២-២០២៧

19/07/2022 14:08

 *បោះឆ្នោតជ្រើសសមាជិកគណៈប្រតិបត្តិការថ្មី ៣៦ រូប

គណៈប្រតិបត្តិការថ្មីសមាគមកាកបាទក្រហមវៀតណាមខេត្តត្រាវិញ អាណត្តិកាល ២០២២-២០២៧ ចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ង៉ុកស្វង

     កាលពីថ្ងៃទី ១៥ ខែកក្កដា មហាសន្និបាតសមាគម​កាកបាទក្រហមវៀតណាមខេត្តត្រាវិញលើកទី ៧ អា​ណត្តិកាល ២០២២-២០២៧។ អញ្ជើញចូលរួមមានលោក វ៉ូថាញ់លឺវ  អនុប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម អ្នកស្រីយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកឡេថាញ់បិញសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកង្វៀងវុាំងហ៊ីវ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំង បក្សខេត្ត រួមជាមួយនឹងតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត សមាគមកាកបាទក្រហមតំបន់លេខ ៨ នៃ បណ្តាខេត្តទន្លេហូវ អ្នកមុខអ្នកការ និងតំណាងពេញ សិទ្ធិ ២២០ នាក់។
     ក្នុងអាណត្តិកាលកន្លង រួមជាមួយនឹងការខិតខំខ្នះ ខ្នែងការងារសមាគម និងចលនាកាកបាទក្រហមខេត្តត្រាវិញសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ សមាគមពង្រីកសមាជិកថ្មីបាន ១៨.២៩៦ រូប បង្កើនចំនួន សមាជិកមកដល់ពេលនេះឡើងបាន ៥៣.២៦៧ រូប។ តម្លៃនៃបណ្តាសកម្មភាពការងារសង្គមមនុស្សធម៌របស់ទូទាំងអាណត្តិកាល ២០១៦-២០២១ សរុបរួមសម្រេចបានជាង ៤៥៣ ពាន់លានដុង ឧបត្ថម្ភជនក្រីក្រ និងជនរងឈឺចាប់បានជាង ៣,៥ លើកនាក់។ ក្នុងនោះ កសាង និងពង្រីកបានទម្រង់លេចធ្លោរបៀបធ្វើពូកែ  ច្នៃប្រតិដ្ឋជាច្រើនដូចជា៖ រថយន្តសង្រ្គោះជាបន្ទាន់ដោយឥតគិតថ្លៃ ចង្រានមេត្តាធម៌នៅនឹងបណ្តាមន្ទីរពេទ្យ ធនា គារគោ ផ្សារមនុស្សធម៌ចល័ត។ល។ ពិសេសគឺ សមា គមកាកបាទក្រហមគ្រប់លំដាប់ថ្នាក់សហការជាមួយ នឹងបណ្តាស្ថាប័នមានការទាក់ទិនអនុវត្តរូបភាពជាច្រើនឧបត្ថម្ភដោយមានប្រសិទ្ធភាពក្នុងលក្ខណៈអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ។
     ក្នុងអាណត្តិកាល ២០២២-២០២៧ សមាគមកាកបាទក្រហមវៀតណាមខេត្តត្រាវិញដាក់ចេញបណ្តាភាគ កម្រិតដូចជា៖ ទីផ្សាររួមខេត្ត ទីក្រុង ស្រុកនីមួយៗត្រូវកសាងឱ្យបានយ៉ាងតិចណាស់បាន ០១ ទម្រង់ការងារ សង្គមមនុស្សធម៌ធ្វើសកម្មភាពមានប្រសិទ្ធភាព សមាគមនីមួយៗចលនាប្រភពធនធានក្នុងមួយឆ្នាំមានតម្លៃកើនពី ០៥- ១០%។ ចលនាកសាងផ្ទះមេត្តាធម៌ និងផ្ទះ កាកបាទក្រហម ៣០០ ខ្នង។ សមាគមគ្រប់លំដាប់ ថ្នាក់រក្សាខ្ជាប់បណ្តាការងារធានាមូលនិធិបង្ការជានិច្ច។ ក្នុងមួយឆ្នាំសមាគមគ្រប់លំដាប់ថ្នាក់ឧបត្ថម្ភចលនា “បុណ្យតេតដើម្បីជនក្រីក្រ និងជនរងគ្រោះជាតិគីមីពុល” សម្រេចភាគកម្រិតដែលថ្នាក់លើប្រគល់ជូនអនុវត្ត “ខែសកម្ម ភាពមនុស្សធម៌”   ក្នុងមួយឆ្នាំកើនជាមធ្យមពី ១០% ជា មួយនឹងរូបភាព និងកម្រិតឧបត្ថម្ភសមស្រប។ ក្នុងអាណត្តិកាលចលនាឧបត្ថម្ភ“អាសយដ្ឋានមនុស្សធម៌”យ៉ាងតិចបំផុតបានពី ៣.៦០០ សំណុំលិខិត ។

ជូនបណ្ណសរសើរដល់បុគ្គលឆ្នើម។


     មហាសន្និបាតបោះឆ្នោតជ្រើសសមាជិកគណៈប្រតិបត្តិការថ្មីចំនួន ៣៦ រូប សមាជិកគណៈអចិន្ត្រៃយ៍នៃ សមាគមកាកបាទក្រហមវៀតណាមខេត្តនីតិកាលទី ៧ អាណត្តិកាល ២០២២-២០២៧ ចំនួន ១២ រូប បោះឆ្នោតតែងតាំងលោកវ៉កុងជិញ និងង្វៀងថាញ់ដុងរក្សា តួនាទីជាអនុប្រធានសមាគម (ខ្វះតួនាទីប្រធាន) បោះឆ្នោតជ្រើសតំណាងពេញសិទ្ធិ ០៤ រូបអញ្ជើញចូលរួមមហាសន្នបាតទូទាំងប្រទេសលើកទី ១១ សមាគមកាកបាទក្រហមវៀតណាម។ មហាសន្និបាតឯកភាពលើក តម្លើងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេ ថាញ់បិញ ធ្វើជាប្រធានកិត្តិយសសមាគមកាកបាទ ក្រហមវៀតណាមខេត្តត្រាវិញ នីតិកាលទី ៧ អា ណត្តិកាល ២០២២-២០២៧។ 
     មានយោបល់ចង្អុលការមហាសន្និបាត លោកឡេថាញ់បិញវាយតម្លៃខ្ពស់ចំពោះបណ្តាស្នាដៃរបស់សមាគមកាកបាទក្រហមវៀតណាមខេត្តត្រាវិញ អាណត្តិកាល ២០១៦-២០២១។  សំណូមពរសមាគមគ្រប់លំ ដាប់ថ្នាក់បន្តផ្សព្វផ្សាយ ចលនា ទាក់ទាញអង្គការចាត់ តាំង បុគ្គល បណ្តាសប្បុរសធម៌ចូលរួមធ្វើសកម្មភាពមេត្តាធម៌ជាមួយនឹងរូបភាពពហុសណ្ឋាន សមស្របពីមួយថ្ងៃកាន់តែច្រើនឡើង។ បន្តកសាង និងពង្រឹងយន្តការអង្គការចាត់តាំងសមាគមពីខេត្តរហូតដល់មូលដ្ឋាន យកចិត្តទុកដាក់ពង្រីកសមាជិកថ្មី កសាងកងកម្លាំងស្នឹងក្នុងសកម្មភាពមនុស្សធម៌នៅនឹងសហគមន៍៕  ប្រែសម្រួល៖ រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.