• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ឃុំថាញ់ហ្វាសើុង៖​ ទទួលសេចក្ដីសម្រេចទទួលស្គាល់ឃុំសម្រេចលក្ខឋានជនបទថ្មី

14/07/2022 15:15

កាលពីថ្ងៃទី ៨ ខែកក្កដា បក្ខភាគ រដ្ឋអំណាច និងប្រជាជនឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាងចាត់តាំងពិធីទទួលសេចក្ដីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្ដីពីការទទួលស្គាល់ឃុំថាញ់ហ្វាស៊ើងសម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២១។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំថាញ់ហ្វាស៊ើងទទួលបណ្ណទទួលស្គាល់ឃុំថាញ់ហ្វាសើុងសម្រេចលក្ខឋានជនបទថ្មី។

     ឃុំថាញ់ហ្វាស៊ើង មានផ្ទៃដីធម្មជាតិជាង ២.២៩០ ហិកតា ផ្ទៃដីកសិកម្ម ២.០៧០   ហិកតា។ ក្នុងទូទាំងឃុំមានគ្រួសារប្រជាជនចំនួន ២.១៣៧ គ្រួ ដោយមានចំនួនមនុស្សរាយ ៧.៩៦៥ នាក់ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរមានចំនួន ១.៥២៤ គ្រួ ស្មើអត្រា ៧១,៣%។ ប្រជាជនភាគច្រើនរស់នៅពឹងពាក់លើការផលិតកសិកម្ម ឧស្សាហសិប្បកម្ម ចិញ្ចឹមជលផល និងសេវាកម្មលក់ដូរតូចតាច។
​​     ចាប់ពីពេលផ្សព្វផ្សាយកសាងឃុំជនបទថ្មីពីឆ្នាំ ២០១៨ មកទល់ពេលនេះ មូលដ្ឋានកៀរគរប្រភពកម្លាំងកសាងជនបទថ្មីបានជាង ១៦៧ ពាន់លានដុង។ ក្នុងនោះ ថវិកាមជ្ឈិមជាង ១៤,៦ ពាន់លានដុង ថវិកាខេត្ត ២៥៦ លានដុង ថវិកាស្រុកជាង ៧៤៨ លានដុង ទុនកៀរគរក្នុងប្រជាជនបានជាង ២,៧ ពាន់លានដុង។ល។ គិតមកទល់ចុងឆ្នាំ ២០២១ ឃុំបំផុសចលនាប្រជា​ជនអនុវត្តសម្រេច ១៩/១៩ លក្ខឋានជន បទថ្មី។ ប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ក្នុងឆ្នាំ ២០២១ សម្រេច ៥២,១៩៦ លានដុង អត្រាគ្រួសារក្រថយចុះនៅ ១,១២% ពលករចំនួន ៥.៣៣២ នាក់មានការ ងារធ្វើជាប្រចាំ។
     នៅក្នុងពិធីប្រកាស ទទួលការផ្ដល់សិទ្ធិរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងជូនបណ្ណទទួលស្គាល់ឃុំ សម្រេចលក្ខឋានជនបទថ្មីដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិ ការប្រជាជនឃុំ ថាញ់ហ្វាស៊ើង។ ក៏ក្នុងឱកាសនោះដែរ គណៈចាត់តាំងបានជូនបណ្ណសរសើរ ៤ ច្បាប់របស់ប្រធានគណៈកម្មាធិ ការប្រជាជនខេត្តដល់បុគ្គល ៤ រូប ជូនលិខិតសរ សើរ ១១ ច្បាប់របស់ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងដល់សមូហភាព  ១ កន្លែង និងបុគ្គល ១០ រូបដែលមានស្នាដៃក្នុងការកសាងជនបទថ្មី៕         ដំណឹង-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.