• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

យកចិត្តទុកដាក់កសាងបណ្តាទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា”

22/07/2022 09:20

     កាលពីថ្ងៃទី ១៩ ខែ កក្កដា គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតបូកសរុបបឋមការងារប្រជាចលនា ០៦ ខែដើមឆ្នាំ ផ្សព្វផ្សាយការងារ ០៦ ខែចុងឆ្នាំ ២០២២។ សមមិត្តគឹមរឿង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត រួមជាមួយនឹងបណ្តាអនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តធ្វើជាអធិបតីសន្និបាត។ អញ្ជើញចូលរួមសន្និបាតមានតំណាងគណៈកម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀតណាមខេត្ត បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមខេត្ត គណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុក ទីក្រុង ទីផ្សាររួមខេត្ត គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត។

ថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តធ្វើជាអធិបតីអង្គសន្និបាត។ រូបថត៖ គីមឡង

     ក្នុង ០៦ ខែដើមឆ្នាំ ២០២២ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការផ្សព្វផ្សាយ ជ្រួតជ្រាប អនុវត្តបណ្តាឯកសារទាក់ទិនដល់ការងារប្រជាចលនារបស់ប្រព័ន្ធនយោបាយដោយភ្ជាប់ជាមួយនឹងបន្តការអនុវត្តន៍កម្មវិធីធ្វើសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ស្តីពីការងារប្រជាចលនា។ យកចិត្តទុកដាក់លើកកម្ពស់គុណភាពធ្វើលម្អិតបណ្តាឯកសារចង្អុលការអំពីការងារប្រជាចលនា។ រដ្ឋអំណាច ស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធសហការអនុវត្តការងារប្រជាចលនាជាមួយនឹងរណសិរ្សមាតុភូមិ បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមសម្រេចលទ្ធផលយ៉ាងសកម្ម ផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិដើម្បីស្តារឡើងការពង្រីកសេដ្ឋកិច្ច-សង្គមក្រោយពីអាសន្នរោគជំងឺកូវីដ-១៩។ ប្រព័ន្ធគណៈប្រជាចលនានៃគណៈកម្មាធិការបក្សជាមួយនឹងតួនាទីធ្វើសេនាធិការជូនគណៈកម្មាធិការបក្សដឹកនាំ ចង្អុលការអំពីការងារប្រជាចលនា ការងារជនជាតិ-សាសនា បែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” អនុវត្តសម្រេចកម្មវិធីការងារ ០៦ ខែដើមឆ្នាំ ២០២២។

     ស្ថិតក្នុងសន្និបាត តំណាងទាំងឡាយបានប្រមូលផ្តុំកម្លាំងវាយតម្លៃស្ថានភាព​ក្នុងប្រជាជន បណ្តាភាពងាយស្រួល ទុក្ខលំបាក វិធានការ និងព្យាករណ៍ស្ថានភាពផ្សព្វផ្សាយអនុវត្តការងារប្រជាចលនា ការងារសាសនា-ជនជាតិ បែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាជនចលនា”  ក្នុង ០៦ ខែចុងឆ្នាំ ២០២២។ លទ្ធផល ប្រសិទ្ធភាពផ្សព្វផ្សាយអនុវត្តកម្មវិធីការងារប្រជាចលនារបស់ផ្នែក និងមូលដ្ឋាន បណ្តាការទុក្ខលំបាក ជំពាក់វាក់វិន និងសំណើស្នើវិធានការ វិធីសាស្ត្រអនុវត្ត ០៦ ខែចុងឆ្នាំ។

     ស្ថានភាពផ្សព្វផ្សាយសាយភាយ ផ្សព្វផ្សាយអនុវត្ត ធ្វើលម្អិតបណ្តាឯកសាររបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១១៦៧-QĐ/TU ចុះថ្ងៃទី ០៨ ខែធ្នូឆ្នាំ ២០២១ ស្តីពីការចេញផ្សាយបែបបទការងារប្រជាចលនារបស់ប្រព័ន្ធនយោបាយខេត្តត្រាវិញ សារាចរលេខ ២១-CT/TU ចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ ស្តីការជំរុញមាំការងារប្រជាចលនា លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារប្រជាចលនារដ្ឋអំណាច ពង្រីកប្រជាធិបតេយ្យនៅមូលដ្ឋាន បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិនៅលើភូមិសាស្ត្រខេត្តដល់ឆ្នាំ ២០២៥ ការងារហ្វឹកហាត់ បំពាក់បំប៉នលទ្ធភាព មុខជំនាញការងារប្រជាចលនា។ល។

     មានយោបល់ចង្អុលការសន្និបាត សមមិត្តគឹមរឿង បានសង្កត់ធ្ងន់ថា៖ ក្នុង ០៦ ខែចុងឆ្នាំ ២០២២ ប្រព័ន្ធប្រជាចលនាគប្បីប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយសាយភាយ អនុវត្តបណ្តាឯកសារថ្មីរបស់បក្ស របស់គណៈកម្មាធិការបក្សខេត្ត និងបណ្តាផ្នែក យកចិត្តទុកដាក់ចង្អុលការ ចាត់តាំងអនុវត្តល្អសារាចរលេខ ២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងសេចក្តីសម្រេចចិត្តស្តីពីលើកកម្ពស់គុណភាព ធ្វើសកម្មភាពរបស់រណសិរ្សមាតុភូមិ បណ្តាអង្គការចាត់តាំងនយោបាយ-សង្គម។

សមមិត្តគឹមរឿង មានប្រសាសន៍ក្នុងអង្គសន្និបាត។ រូបថត៖ គីមឡង

    យកចិត្តទុកដាក់ និងប្រមូលផ្តុំយ៉ាងប្តូរផ្តាច់ក្នុងការអនុវត្តន៍ ធ្វើលម្អិតគម្រោងការ “ផ្លាស់ប្តូរថ្មី និងលើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់សាខា ក្រុមសមាគម សហជីពមូលដ្ឋានដំណាក់កាល ២០២១-២០២៥” សមស្របជាមួយនឹងអង្គការចាត់តាំងនយោបាយ-សង្គម មូលដ្ឋាន ពិសេសគឺវិធានការអនុវត្តធានាសម្រេចបណ្តាភាគកម្រិតជាក់ស្តែងតាមដំណាក់កាលនីមួយៗ។ ផ្នែក ថ្នាក់នីមួយៗគប្បីពិនិត្យឡើងវិញកម្មវិធីការងារចុងឆ្នាំ គួបផ្សំជាមួយនឹងការដកពិសោធន៍ ជម្នះការទុក្ខលំបាក ភាពអន់ខ្សោយដើម្បីអនុវត្តសម្រេចគ្រប់គ្រាន់ សម្រេចគុណភាពបណ្តាភារកិច្ចការងារដែលបន្សល់មកក្នុងឆ្នាំ។

     គណៈប្រជាចលនាបណ្តាគណៈកម្មាធិការបក្សស្រុក ទីក្រុង ទីផ្សាររួមខេត្តប្រមូលផ្តុំអនុវត្តយ៉ាងប្តូរផ្តាច់ មានប្រសិទ្ធភាពកម្មវិធីការងារ ០៦ ខែចុងឆ្នាំ ២០២២ បង្កើនការចូលរួមប្រជុំជីវភាពសាខា ក្រុមសមាគមភូមិ អនុសង្កាត់ ម្ចាស់ការក្តាប់ស្ថានភាពជនជាតិ សាសនា ជីវភាពរបស់ប្រជាជន ពិសេសគឺគ្រួសារដែលរងឥទ្ធិពលអាស្រ័យដោយជំងឺកូវីដ-១៩ តំបន់ជ្រៅ តំបន់ឆ្ងាយ គ្រួសារក្រីក្រ អនាថា ទុក្ខលំបាកដើម្បីធ្វើសេនាធិការជូនគណៈកម្មាធិការ​បក្សទាន់​ពេល យកចិត្តទុកដាក់កសាងបណ្តាទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ប្រមូលផ្តុំកម្លាំងអនុវត្តល្អការងារប្រជាចលនារដ្ឋអំណាច បែបបទប្រ​ជាធិប​តេយ្យនៅមូលដ្ឋាន។ មហាសន្និបាតសម្ព័ន្ធយុវជន និងសមាគមកសិករនាឆ្នាំ ២០៣០៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.