• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អនុវត្តបច្ចេកទេសខ្ពស់ក្នុងការដាំត្រសក់ផ្អែមគឺប្រិត សំចៃបានទាំងទឹកនិងអគ្គិសនី

19/07/2022 13:27

មីងឡឹមធីថឹងធឿង ពិនិត្យប្រព័ន្ធស្រោចស្រពទឹកត្រសក់ផ្អែមក្នុងផ្ទះសំណាញ់។

      បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលដែលសម្ភារកសិកម្មឡើងថ្លៃ ចំណាយទុនផលិតខ្ពស់ អ្នកប្រើប្រាស់កាន់តែជួបការលំបាក ម៉្លោះហើយមាមីងកសិករផលិតឆ្ពោះទៅរកនីតិវិធីផលិតកសិផលស្អាត។ អាស្រ័យហេតុនោះ សហករណ៍កសិកម្ម ជលផលត្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយបាន និងកំពុងអនុវត្តទម្រង់ដាំត្រសក់ផ្អែមដោយប្រើបច្ចេកទេសខ្ពស់ គឺស្រោចស្រព ទឹកស្វ័យប្រវត្ត ជួយឲ្យប្រិតសំចៃទឹកផង ប្រិតសំចៃ អគ្គិសនីផង នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។
     មីងឡឹមធីថឹងធឿង ជាពលការិនីម្នាក់បានសហករណ៍ កសិកម្ម ជលផលត្រឿងឡុងហ្វា ចុះកិច្ចសហការថែទាំ ស្រោចស្រពទឹក ដាក់ជី។ល។ នៅចម្ការត្រសក់មួយក្នុង ចំណោមចម្ការត្រសក់ ០៣ ចម្ការរបស់សហករណ៍ បានឲ្យដឹងថា៖ ការដាំត្រសក់ដោយប្រើបច្ចេកទេសខ្ពស់ក្នុងផ្ទះសំណាញ់នៅភូមិខ្វាងទីវដែលមន្ទីរវិទ្យាសាស្រ្ត បច្ចេកវិទ្យាខេត្តត្រាវិញ ឧបត្ថម្ភមានប្រើផ្ទាំងគម្របកសិកម្មដើម្បីគ្របកុំឲ្យស្មៅដុះ។ ក្រោមដំបូលផ្ទះសំណាញ់  មានផ្គុំដាក់ប្រព័ន្ធស្រោចស្រពទឹក ផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ឲ្យដំណាំផង រក្សាជាតិត្រជាក់ ក្នុងតំបន់ដាំដំណាំផង។ ទឹកដែលស្រោចស្រពឲ្យត្រសក់សុទ្ធតែជាទឹកយកមកពីអណ្ដូងស្វាន់ បូមឡើងដោយស្វ័យប្រវត្តឡើងផ្ទុក ក្នុងធុងមានប្រព័ន្ធចម្រោះ និងមានបំពង់បង្ហូតទៅដល់ កន្លែងស្រោចស្រពធានាប្រភពទឹកស្អាត សម្រេចសម្ប ទាសុវត្ថិភាព។
     យើងខ្ញុំមកកាន់តំបន់ដាំត្រសក់ឃើញការដាំត្រសក់ ក្នុងផ្ទះសំណាញ់ផ្សេងជាងដាំក្នុងចម្ការឬដាំនៅតាមវាលស្រែ គឺត្រសក់វារលើដី។ ចំណែកត្រសក់ដាំក្នុងផ្ទះសំណាញ់គឺវារឡើងលើទ្រើង ប្រិតសំចៃបានផ្ទៃដី។ ក្នុងដំណាក់កាលលូតលាស់ ត្រសក់បានស្រោចទឹកជាញឹកញាប់ ប៉ុន្តែជិតដល់ពេលប្រមូលផល កាត់បន្ថយទឹក និងជីបន្តិចម្ដងៗ ព្រោះដំណាក់កាលនេះ ត្រសក់ មិនសូវស្រូបយកទឹក និងជាតិបំប៉នតិច។ ពុំនោះសោតដំណាក់កាលនេះ ក៏បង្កើនជាតិផ្អែមឲ្យផ្លែត្រសក់ទៀតផង។ ត្រសក់ផ្អែមរបស់សហករណ៍កសិកម្ម ជលផល ត្រឿងឡុងហ្វាពេលប្រមូលផលសម្រេចទម្ងន់ពី ១,៥ ដល់ ១,៧ គីឡូក្រាមក្នុងមួយផ្លែ ។ អាស្រ័យដោយបានដាំក្នុងផ្ទះសំណាញ់ ជម្លៀសឆ្ងាយពីសត្វស្អិត ដង្កូវ ជំងឺ ស្រោចទឹកដោយស្វ័យប្រវត្តបិទភ្ជិតការថែទាំ និងប្រមូលផលសម្រេចសម្បទា ផ្លែមានរសជាតិផ្អែមឆ្ងាញ់  ម្ល៉ោះហើយ ត្រសក់របស់សហករណ៍កសិកម្មជលផល ត្រឿងឡុងហ្វាបានឈ្មួញ ធានាប្រមូលទិញជាមួយតម្លៃ ៤០.០០០ ដុងក្នុងមួយគីឡូក្រាម។
     ដើម្បីកាត់បន្ថយចំនួនទឹកស្រោចស្រព លោកឡឹមមិញទៀង នាយកសហករណ៍ឲ្យដឹងថា៖ តាមការណែនាំរបស់បណ្ដាកម្មាភិបាលបច្ចេកទេសនៃមន្ទីរវិទ្យាសាស្រ្ត បច្ចេកវិទ្យាខេត្តត្រាវិញ ដីដាំត្រសក់ផ្អែមគប្បីផុសហើយត្រូវការស្រោចស្រពទឹកញឹកញាប់ ប៉ុន្តែគប្បីស្រោចស្រពត្រូវតាមការណែនាំ។ យើងខ្ញុំប្រើបន្ថែមបណ្ដាប្រ ភេទជី ដូចជា៖ ជីជន្លេនដីជីក្រោលផុសម៉ដ្ដ។ល។ ដើម្បី បំពេញបន្ថែមជាតិបំប៉នឲ្យត្រសក់ និងបង្កើនរសជាតិ ផ្អែមធម្មជាតិដល់ផ្លែត្រសក់។ ជាពិសេសការប្រើជី សរីរាង្គនឹងជួយឲ្យអ្នកបរិភោគមានផលិតផលសុវត្ថិភាពសម្រាប់សុខភាព។
     គិតតាំងពីថ្ងៃចុះពូជត្រសក់ផ្អែមដល់ពេលប្រមូលផលប្រមាណ ៧៥ ថ្ងៃ។ សរុបប្រាក់អគ្គិសនីបូមទឹកស្រោចស្រពត្រសក់ក្នុងមួយកុងតែ ៤០០.០០០ ដុងក្នុងមួយ រដូវ។ តាមប្រសាសន៍របស់កម្មាភិបាលបច្ចេកទេស របស់មន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ប្រសិនបើមិន អនុលោមតាមនីតិវិធីស្រោចស្រពទេនោះ អាចនឹងចំ ណាយប្រាក់អគ្គិសនីមួយរដូវ ១ លានដុងក្នុងមួយកុង៕                                                                                                                                                       ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.