19/07/2022 13:56
ពណ៌នារូបថត៖ សុខា
នោះគឺជាបធានបទនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលស្រុកចូវថាញ់ឆ្នាំ ២០២២ ប្រព្រឹត្តឡើង ចាប់ពីថ្ងៃទី ២០ ខែមិថុនាដល់ថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២២ នៅលើភូមិសាស្ត្រ ១៤ ឃុំ ទីប្រជុំជនក្នុងស្រុក។ ជាមួយគោលលំនាំ “យុវជនម្នាក់ៗធ្វើកិច្ចការស្ម័គ្រចិត្តមួយ មូលដ្ឋានសម្ព័ន្ធយុវជននីមួយៗកសាងសំណង់ធ្វើកិច្ចការមួយចូលរួមបង្កើនគុណភាពបណ្ដាលក្ខឋានជនបទថ្មី និងអារ្យធម៌ទីក្រុង” ដោយមានកងកម្លាំងយុទ្ធជនប្រចាំការ និងមិនប្រចាំការជាង ៦០០ នាក់ចូលរួមអនុវត្តកម្មវិធី ០១ និងយុទ្ធនាការ ០៣ រួមមាន៖ កម្មវិធីឧបត្ថម្ភកម្លាំងរដូវប្រឡង យុទ្ធនាការស្ម័គ្រចិត្តផ្កាក្ងោកក្រហមយុទ្ធនាការពេលសម្រាកពណ៌លឿង យុទ្ធនាការស្ម័គ្រចិត្តរដូវវិស្សមកាល។ ខាងក្រោមនេះជារូបភាពមួយចំនួននៅថ្ងៃចេញទ័ពដំបូង៕
ចេញទ័ពថ្ងៃដំបូងនៅឃុំលឿងហ្វា។
យុវនារីថាច់ធីង៉ុកត្វៀក សាខាសម្ព័ន្ធយុវជនភូមិហ្វាឡាក បេ ឃុំលឿងហ្វា (អា) ចែករំលែក៖ “ទៅគឺ បរិច្ចាគកម្លាំង ទៅគឺដើម្បីចេះដឹងច្រើន”។
និស្សិតយ៉ីបថាយលីដា សាលាសកលវិទ្យាល័យត្រាវិញចូលរួមយុទ្ធនាការស្ម័គ្រចិត្តលើកដំបូង៖ ខ្ញុំចូលរួមបម្រើការចម្អិនអាហារសម្រាប់បណ្ដាយុទ្ធជនចូលរួមយុទ្ធនាការ។
ចេញទ័ពអនុវត្តសំណង់ផ្លូវគមនាគមន៍ជនបទ ប្រវែងជិត ៥០០ ម៉ែត្រ សរុបថវិកាជិត ១២ លានដុង នៅភូមិហ្វាឡាកសេ ឃុំលឿងហ្វាអា។
លោកដូមិញតៀង (ខាងស្ដាំ) មេបញ្ជាការយុទ្ធនាការយុវជនស្មគ្រចិត្តស្រុកចូវថាញ់ជូនអាហារូបករណ៍ដល់សិស្សខ្មែរនៅថ្ងៃចេញទ័ព។
បងគឹមស៊ឹមញឿន ប្រជាជនភូមិហ្វាឡាកសេ ឃុំលឿងហ្វាអាចូលរួមធ្វើផ្លូវ។